របៀប​ស្វែង​រក iPhone, iPad និង Mac ដែល​បាន​បាត់ ទោះ​បី​ជា​ម៉ាស៊ីន​មិន​ដំណើរ​ការ​ក៏​ដោយ (សម្រាប់ iOS 13, MacOS Catalina)​
ដោយ​ ៖ Sam | 10 ខែមុន SHARE

 

Apple ជាក្រុមហ៊ុនដែល បានដាក់អោយប្រើនូវ កម្មវិធី Find My iPhone ដើម្បីស្វែងរកនូវឧបករណ៍ iDevices ក៏ដូចជា Mac ដែលបានបាត់។ ក្នុងនោះ នៅក្នុងជំនាន់នៃ MacOS Catalina និង iOS 13 ចុងក្រោយ វាបានប្តូរឈ្មោះមកជា Find My វិញម្តង ហើយយើងនឹងមកស្វែកយល់ពី មុខងារថ្មីដែល Find My មាននៅក្នុងការអាប់ដេតនេះ។ កម្មវិធី Find My មានតែនៅលើ iOS 13 និង MacOS Catalina ចុងក្រោយតែប៉ុណ្ណោះ។ អ្វីដែលពិសេស Find My ត្រូវបានភ្ជាប់ជាមួយមុខងារ “Find My Friend” ដែលវាអាចអោយ អ្នកប្រើប្រាស់ មិនត្រឹមតែ អាចតាមដានទីតាំងឧបករណ៍របស់ខ្លួនប៉ុណ្ណោះទេ តែវាថែមទាំងអាចតាមដាន ទីតាំងរបស់មិត្តភក្តិបានផងដែរ ក្នុងករណីដែលពួកគេ បើកមុខងារ “Share Location”។ 

 

 

 

ក្នុងនោះ Find My គឺជាមុខងារដែលអាចចាប់យកទីតាំងបាន ទោះបីជាម៉ាស៊ីននោះ មិនដំណើរការក៏ដោយ។ ក្រុមហ៊ុន Apple បានបញ្ជាក់ត្រង់ចំនុចនេះថា មុខងារដំណើរការបានដោយចាប់ រលកសញ្ញានៃ ប្ល៊ូធូ ក្នុងឧបករណ៍ដែលបានបិទ ពីសំណាក់ ឧបករណ៍ដែលនៅជិតៗនោះ បន្ទាប់មកវានឹង បម្លែងទិន្នន័យនោះជាប្រភេទ File សុវត្ថិភាពមួយ ដើម្បីផ្ញើរចូលទៅកាន់ Server។ 

 

 

ឧទាហរណ៍ថា ៖ MacBook របស់អ្នកត្រូវបានចោរលួច បន្ទាប់ពីនោះ អ្នកក៏ត្រូវប្រើប្រាស់ ឧបករណ៍ iDevices ផ្សេងទៀតដើម្បីស្វែងរក។ ករណីនេះ ពេលដែលអ្នកចុចលើប៊ូតុង ដើម្បីស្វែងរក MacBook ដែលបានបាត់នោះ ពីឧបករណ៍ផ្សេងទៀត វានិងធ្វើការ Upload លេខកូដឧបករណ៍ទៅកាន់ Apple Server ដើម្បីកំណត់អត្តសញ្ញាណ។ បន្ទាប់ពីនោះ Apple នឹងអាចជួយស្វែងរកតាមរយៈ កូដដែលទទួលបានពីរាប់លានកន្លែង ដើម្បីរកកូដដែលត្រូវគ្នា។  

 

នេះជាវិធីបើកដំណើរការនៃ មុខងារនោះនៅលើ iOS 13 និង MacOS Catalina៖

 

1- បើកកម្មវិធី “Find My” នៅលើឧបរកណ៍របស់ Apple ដែលអ្នកមាន

2- ចុចលើផ្នែក “Devices” នៅខាងក្រោម

3- រកមើល ទីតាំងឧបករណ៍នៅលើ ផែនទីដែលបានបង្ហាញ

4- ចុចលើ ឧបករណ៍នោះ ដើម្បី បន្លឺសម្លេង, រាយការណ៍ថាបានបាត់ និងលុបទិន្នន័យចោល។

 

តាមរយៈ Screenshot ខាងលើបានបង្ហាញថា MacBook Air ស្ថិតក្នុងស្ថានភាព Offline តែវាតែចាប់ទីតាំងបានដដែល។ យ៉ាងណាមិញ យើងមិនបានដឹងថា មានអ្វីមួយនៅពីក្រោយកម្មវិធី Find My ច្បាស់នៅឡើយទេ តែវាដូចជាមិនមានអ្វីទាស់ខុសនោះដែរ ព្រោះ Apple បានធ្វើការលើកម្មវិធីនេះ  ដើម្បីការពារសុវត្ថិភាព ឧបករណ៍របស់អ្នកប្រើប្រាស់តែប៉ុណ្ណោះ។ 

 

ដោយ​ ៖ 9to5mac
អត្ថបទទាក់ទង