ប្រើកម្មវិធី​នេះ អាច​អោយ​យើង​ប្រើ​កម្មវិធី Root បាន នៅ​លើ​ទូរសព្ទ​ដែល​មិន​បាន Root​
ដោយ​ ៖ Sam | 11 ខែមុន SHARE

 

ការ Root បានអនុញ្ញាតអោយយើង អាចគ្រប់គ្រងស្មាតហ្វូនរបស់យើងបានយ៉ាងពេញលេញ តែវាក៏អាចធ្វើអោយទូរសព្ទរបស់យើងខូចជាយថាហេតុផងដែរ។ ដូច្នេះបើអ្នកមានក្តីបារម្មណ៍ចំពោះ បញ្ហានេះ ថ្ងៃនេះយើងនឹងណែនាំ វិធីសាស្ត្រមួយដែលជួយអោយអ្នក អាចតម្លើង និងប្រើប្រាស់កម្មវិធី Root បានដោយមិនចាំបាច់ Root ដោយផ្ទាល់នោះឡើយ។ កម្មវិធីនោះ មានឈ្មោះថា VMOS ដែលអាចទាញយកឥតគិតថ្លៃនៅលើ Play Store។ VMOS អាចអោយយើង ដំណើរការ កម្មវិធី Root បាននៅលើវា ដោយមិនចាំបាច់អោយ យើង Root នៅលើម៉ាស៊ីនផ្ទាល់នោះទេ។ 

 

 

 

តាមដែលដឹងមក វាមិនជាស្រួលប៉ុន្មានទេ ក្នុងការ Root ទូរសព្ទ Android ក្នុងពេលបច្ចុប្បន្ននេះ ហើយបើមិនធ្លាប់ធ្វើវាពីមុនមកទៀតនោះ គឺថារឹតតែពិបាកទៀតហើយ។ រំលឹកទៅដល់ការ Root បន្តិច បើសិនជាប្រិយមិត្ត ខេមបូរីផត មិនទាន់បានដឹង អាចចូលទៅមើលអត្ថបទនេះបាន: ឆ្ងល់ទេថាហេតុអ្វីយើងត្រូវធ្វើការ Root ទូរស័ព្ទ Android យើង?

 

ជាដំបូងយើងត្រូវធ្វើការតម្លើង VMOS ពី Play Store តាមរយៈ តំណរនេះ ។ បន្ទាប់ពីតំឡើងកម្មវិធីនេះរួច សូមចូលទៅកាន់ Developer Option នៅក្នុងកម្មវិធី Settings ដោយចុចជាប់ៗគ្នាចំនួន 7 ដង នៅលើ “Build number”។ នៅក្នុង Developer Option នោះ អ្នកត្រូវ បើកប៊ូតុង ROOT ដែលវាស្ថិតនៅ ផ្នែក Debugging រួចធ្វើការ Restart កម្មវិធីនោះ។ 

 

ការតម្លើង VMOS មិនបានប៉ះពាល់ទៅលើប្រព័ន្ធដំណើរការនានាក្នុងទូរសព្ទរបស់អ្នកនោះទេ ដោយវាបានបែកចែកដាច់ដោយឡែក និងដំណើរការតែក្នុង កម្មវិធី VMOS នេះតែប៉ុណ្ណោះ។ គេក៏បានធ្វើការសាកល្បងតម្លើង PUBG នៅក្នុង VMOS ហើយដែរ ដោយវាមានដំណើរការរលូន នៅក្នុងក្រាហ្វិច High និងមិនមានធ្លាក់ Frame ឡើយ។

 

 

បន្ថែមពីនោះ យើងអាចទាញយកកម្មវិធី ពីក្នុងម៉ាស៊ីន មកដំណើរការលើ VMOS បានដោយ ចុចយក File Transfer app បន្ទាបើពីនោះ អ្នកអាចរើយយក កម្មវិធីណាដែលចង់ ចម្លងមកដាក់អោយដំណើរការលើ VMOS រួចជាស្រេច។ 

 

 

 

VMOS អាចដំណើរការបាន លើម៉ាស៊ីន Android ដែលមាន៖

 

• RAM ចាប់ពី 3 GB ឡើងទៅ 

• មានអង្គផ្ទុកទិន្នន័យចាប់ពី 32 GB

• និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 5.1 ឬ លើនេះ។ 

 

តាមការសាកល្បងនៅលើ OnePlus 7 ដែលមាន RAM 6 GB និង អង្គផ្ទុកទិន្នន័យចាប់ពី 128 GB ឃើញថាវាមិនមានបញ្ហាចោទទៅលើដំណើរការនោះទេ។ ដូច្នេះ បើមានប្រិយមិត្តណា ចង់ទទួលបានបទពិសោធន៍ Root នៅលើស្មាតហ្វូន Android របស់ខ្លួនដោយមិនចាំបាច់ធ្វើការ Root ដោយផ្ទាល់នោះអាចសាកល្បងកម្មវិធី VMOS នេះបាន។ 

 

ដោយ​ ៖ Beeboom
អត្ថបទទាក់ទង