OnePlus បញ្ចូល​កម្មវិធី Zen Mode នៅ​លើ Play Store ដើម្បី​ឲ្យ​ទទួល​បាន​ការ​អាប់ដេត​លឿន​ជាង​មុន​
ដោយ​ ៖ Hong | 5 ខែមុន SHARE

 

OnePlus បានប្រកាសចេញកម្មវិធី Zen Mode រួមជាមួយនឹងស្មាតហ្វូន លំដាប់កំពូលរបស់ខ្លួន OnePlus 7 Series ដោយមានគោលបំណង ចង់ជួយអ្នកប្រើប្រាស់ សម្រាកចេញពីបច្ចេកវិទ្យា និងប្រព័ន្ធអ៊ីនធើណេត ហើយបែរមកចំណាយពេល ឲ្យបានកាន់តែច្រើនទៅលើ ការប្រាស្រ័យទាក់ទង ជាមួយពិភពពិត វិញផងដែរ។ រហូតមកដល់ពេលឥឡូវនេះ OnePlus បានដាក់បញ្ចូលកម្មវិធី Zen Mode ទៅកាន់ Play Store ដើម្បីងាយស្រួលឲ្យស្មាតហ្វូន 7 និង 7 Pro ធ្វើការទាញយក កំណែអាប់ដេត បានលឿនជាងមុន ហើយក៏ដាក់បញ្ចេញឲ្យ ស្មាតហ្វូនម៉ូឌែលមុនៗ យកទៅដំឡើងប្រើប្រាស់ ថែមទៀតផង។

 

 

កម្មវិធី Zen Mode អាចធានាបានថា នឹងជួយអ្នកប្រើប្រាស់ ផ្អាកពីស្មាតហ្វូនរបស់ពួកគេ និងធ្វើទំនាក់ទំនង ជាមួយមនុស្សជុំវិញខ្លួនវិញ ហើយនៅពេលបើកប្រើវា ស្មាតហ្វូននឹងអនុញ្ញាតត្រឹមតែ ធ្វើការហៅទូរសព្ទ និងថតរូបភាពតែប៉ុណ្ណោះ។ ខណៈពេលដែល កម្មវិធីថ្មីនេះចេញដំបូង គឺវាមិនត្រូវបាន ដាក់បញ្ចេញឲ្យ ស្មាតហ្វូន OnePlus 5 និង 6 Series នោះទេ ក៏ប៉ុន្ដែមនុស្យចំនួន អាចធ្វើការទាញយក APK ពីវេបសាយខាងក្រៅបាន ដើម្បីយកមកដំឡើង ដោយខ្លួនឯងតែម្ដង ហើយ OnePlus ក៏បានបញ្ចេញជាផ្លូវការថា កម្មវិធី Zen Mode សម្រាប់ស្មាតហ្វូនជំនាន់មុនៗ នឹងត្រូវមកដល់ នៅពេលក្រោយៗទៀត។ 

 

កាលពីពេលនោះ OnePlus បានសន្យាថានឹងនាំយកវា តាមរយៈកំណែអាប់ដេត ទៅកាន់ជំនាន់ក្រោយ សម្រាប់ស្មាតហ្វូន 5/5T និង 6/6T ប៉ុន្ដែអ្នកប្រើប្រាស់ទាំងឡាយ ត្រូវការរង់ចាំអស់រយៈពេល យូរតទៅមុខទៀត។ ទោះបីជាយ៉ាងណា មកដល់ពេលឥឡូវនេះ កម្មវិធី Zen Mode បានមកដល់លើ Play Store ហើយ ដូច្នេះនាពេលឆាប់ៗខាងមុខនេះ អ្នកកំពុងប្រើប្រាស់ OnePlus ជំនាន់មុនៗ នឹងអាចងាយស្រួល ទាញយកមកដំឡើងបាន មិនតម្រូវឲ្យធ្វើការរង់ចាំ កំណែអាប់ដេត ថែមទៀតផង។

 

***ដើម្បីធ្វើការអាប់ដេតកម្មវិធី Zen Mode សម្រាប់ស្មាតហ្វូន OnePlus 7/7Pro សូមចុចទីនេះ

 

 

ពិតប្រាកដណាស់ វាមាននៅលើស្មាតហ្វូន OnePlus តែមួយគត់ប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នោះគឺថាមានតែម៉ូឌែល OnePlus 7/7Pro បានអាចធ្វើការទាញយក ឬអាប់ដេតកម្មវិធីនេះបាន តាមរយៈ Play Store សម្រាប់ពេលបច្ចុប្បន្ននេះ។ ហេតុដូច្នេះហើយ យើងកំពុងតែសង្ឃឹមថា OnePlus នឹងដាក់បញ្ចេញឲ្យ ប្រើប្រាស់នៅលើ ស្មាតហ្វូនម៉ូឌែលមុនៗដែរ ដោយមានមនុស្សជាច្រើន បានរង់ចាំចង់ប្រើកម្មវិធីនេះ រៀងយូរណាស់មកហើយ។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង