គណនីមេ Twitter ត្រូវគេ Hack បានសម្រេចជាលើកទី 2​
ដោយ​ ៖ Sam | 11 ខែមុន SHARE

 

គណនីរបស់មេ Twitter លោក Jack Dorsey ត្រូវបានក្រុមមួយឈ្មោះថា “Chuckle Squad” Hack បានសម្រេច កាលពីថ្ងៃសុក្រ កន្លងទៅ។ ក្នុងនោះ ក្រុមមួយនេះ បានបង្ហោះសារផ្តេសផ្តាសជាច្រើន ហើយនៅក្នុងអត្ថន័យនៃសារទាំងនោះ បានបង្ហាញពី ការរើសអើងភាសា, សាសនា និង សកម្មភាពនៃការបដិសេធអំពើប្រល័យពូជសាសន៍ នៅលើគណនីលោក Jack។ បន្ទាប់ពីការ វាយប្រហារមិនបាន 10 នាទីផង សារទាំងនោះក៏ត្រូវគេលុបចេញវិញដោយក្រុមការងាររបស់គណនីផ្លូវការ Twitter Comms។ រយៈពេល 1 ម៉ោងបន្ទាប់ គណនីផ្លូវការ Twitter Comms ដដែលនេះ បានអះអាងថា "មិនមានការរងផលប៉ះពាល់ណាមួយកើតឡើងនៅលើប្រព័ន្ធ System របស់ Twitter នោះទេ" "ហើយពេលនេះ គណនីលោក Jack មានសុវត្ថិភាពវិញហើយ"

 

 

 គេបានដឹងពីចំណុចខ្សោយដែលនាំអោយ កើតមានបញ្ហនេះឡើង ដោយសារតែ Twitter អាចបង្ហោះសារនានាបាន តាមយៈលេខទូរសព្ទដែលបានចុះឈ្មោះជាមួយនឹង គណនីនោះ ។ បន្ទាប់មក រាល់សារ ដែលមានភ្ជាប់ជាមួយកូដ 40404 នឹងអាចបង្ហោះចូលទៅក្នុងគណនីនោះភ្លាម។ ក្រុមដដែលនេះ បានធ្វើការ Hack គណនីរបស់តារាល្បីៗ មានដូចជា James Charles, Shane Dawson និង តារាកំប្លែង King Bach។ ពួកគេថែមទាំងអាចចូលទៅប្រើប្រាស់ គណនី Gmail របស់តារា យូធូបដែលបានស្លាប់កាលពីមួយរយៈមុន លោក Etika ដោយបង្ហាញរូបថតអេក្រង់នៅលើផេករបស់ពួកគេផ្ទាល់ផងដែរ។ 

 

 

ជាមួយគ្នានេះ មានមនុស្សជាច្រើន ក៏បានរាយការណ៍ពីការរងផលប៉ះពាល់ទៅលើគណនីរបស់ពួកគេ បន្ទាប់ពីបានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធស៊ីមកាតថ្មីតាមរយៈបុគ្គលិក AT&T។​យ៉ាងណាមិញ ករណីដូចគ្នានេះ បានកើតឡើងរួចម្តងហើយ កាលពីឆ្នាំ 2016 ដែលវាបានធ្វើឡើងពីសំណាក់ក្រុម “OurMind” ដោយការផ្ញើរសារទៅកាន់លោក Jack ថា “ចូរធ្វើតេស្តប្រព័ន្ធសុវត្ថិភាពរបស់អ្នក”។ ក្រុមដដែលនោះ ក៏ធ្លាប់បាន Hack គណនី CEO របស់ Facebook លោក Mark Zuckerberg និង CEO របស់ Google លោក Sundar Pichai។ 

 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង