កម្ម​វិធី​ប្រូ​ម៉ូ​សិនក្នុង​ឱកាស​បវេសនកាល​ថ្មី​​​ពី​ MSI​ សម្រាប់​​សិស្សា​នុ​សិស្ស​​ដែល​​ត្រៀម​​បន្ត​​ការ​​សិក្សា​​ខាង​​មុខ​​នេះ​​
ដោយ​ ៖ Sunny | 5 ខែមុន SHARE

 

 

សម្រាប់ឱកាសឈប់សម្រាក របស់សិស្សានុសិស្ស នាពេលខាងមុខនេះ MSI ដែលជាក្រុមហ៊ុន  កំពុងមានប្រជាប្រិយភាពខ្លាំង ទៅលើ Gaming Laptop បានកំពុងរៀបចំ នូវប្រូម៉ូសិនពិសេស សម្រាប់ការត្រៀមខ្លួន បន្តការសិក្សាថ្មី របស់សិស្សានុសិស្ស ផងដែរ។ សម្រាប់រយៈពេលប្រម៉ូសិន របស់ក្រុមហ៊ុន MSI គឺមានរយៈពេល 2 ខែពេញ តែម្តង គិតចាប់ពីថ្ងៃទី 01 ខែសីហា ដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2019 ខាងមុខនេះ។ 

 

 

សម្រាប់កាដូ ដែលលោកអ្នកនឹងទទួលបាន នៅក្នុងប្រូម៉ូសិន ក្នុងពេលខាងមុខនេះ គឺមានច្រើន ដែលសរុបជាទឹកប្រាក់ រហូតដល់ជិត 100 ដុល្លារ ដោយរួមមាន Gaming Headset, Gaming Bag, Gaming Mouse, Gaming Mouse Pad និងផ្សេងៗ ដែលលោកអ្នកគ្រាន់តែទិញ នូវកុំព្យូទ័រយូរដៃ របស់ក្រុមហ៊ុន MSI នូវម៉ូឌែល ដូចជា GT / GS / GE / GP / GF / GL នោះនឹងទទួលបាន Lootbox មួយភ្លាមៗ។ កុំព្យូទ័រយូរដៃ MSI ទាំងនេះ ផ្តោតសំខាន់ទៅលើ លក្ខណៈពិសេស របស់វា ដែលមានដូចជា ល្បឿនដំណើរការ កម្រិតភាពច្បាស់ នៃពណ៌បង្ហាញនៅលើអេក្រង់ គុណភាពសម្លេងខ្ពស់ ជាមួយការប្រើកាស ការគ្រប់គ្រងបញ្ជា និងការភ្ជាប់អ៊ីនធើណេត ដំណើរការបានយ៉ាងរលូន។ 

 

 

ដូចនេះ ប្រសិនបើសិស្សានុសិស្សទាំងអស់ ដែលកំពុងតែស្វែងរកកុំព្យូរទ័រយួរដៃ ដែលសាកសមសម្រាប់បវេសនកាលថ្មី គឺកុំភ្លេចណា MSI Laptop! អ្នកនឹងទទួលបាន ទាំងធ្វើកិច្ចការសាលា ឌីហ្សាញ និងអាចលេងហ្គេម ផងដែរ ដែលវាថែមទាំងមានកម្លាំងខ្លាំង និងតម្លៃសមរម្យ។ កុំអោយឱកាសនេះ កន្លងផុតទៅ ព្រោះលោកអ្នកនឹងចំណេញបាន Keyboard មានភ្លើងស្អាត សម្រាប់លេងហ្គេម, Mouse, កាសដែលមានគុណភាព និងឧបករណ៍មួយចំនួនទៀត។ លោកអ្នកអាចរកទិញបាន នៅគ្រប់ហាងដែលទទួលសិទ្ធិចែកចាយ ផលិតផល MSI នៅក្នុងប្រទេសកម្ពុជា។

 

ដោយ​ ៖ MSI Cambodia
អត្ថបទទាក់ទង