អ្នក​​វិទ្យាសាស្រ្ត​ បាន​រក​ឃើញ​ភព​ថ្មី​មួយ​ ដែល​មាន​លក្ខណៈ​ពិសេស​ ប្លែក​ជាង​ភព​ផ្សេងៗ​​
ដោយ​ ៖ Ratanak | 5 ខែមុន SHARE

 

បច្ចេកវិទ្យាកាន់តែរីកចម្រើន ដោយសារអ្នកវិទ្យាសាស្រ្ត នៅតែបន្តស្វែងរក ក៏ដូចជាសិក្សាស្រាវជ្រាវ នូវរបកគំហើញថ្មីៗ ជាច្រើនទៀត តាមដែលអាចធ្វើបាន។ មិនខុសទេ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញភពថ្មីមួយទៀត ដែលវាមានលក្ខណៈ មិនដូចភពផ្សេងៗឡើយ ហើយវាមានឈ្មោះថា Planet HR 5183b ទៀតផង។ ដូច្នេះបើចង់ដឹងថា វាមានលក្ខណៈប្លែកពីគេ យ៉ាងណានោះ ខ្ញុំនឹងធ្វើការរៀបរាប់ នៅក្នុងអត្ថបទខាងក្រោមនេះ។

 

 

ពិតណាស់ ភពនេះមានទំហំធំជាង ភពប្រហស្បតិ៍ដល់ទៅ 3 ឯណោះ ដែលវាមានគន្លង រាងពងក្រពើទ្រវែង ហើយបើសិនជាចង់ ធ្វើដំណើរជុំវិញគន្លងរបស់វា គឺត្រូវចំណាយពេល ប្រមាណជា 45 ទៅ 100 ឆ្នាំឯណោះ ទើបអាចបានមួយជុំ។ គួរបញ្ជាក់ដែរថា ភពមួយនេះវាមិនបាន ស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយយើងនោះទេ ហេតុនេះហើយ ទើបវាមិនមានលក្ខណៈស្រដៀង ទៅភពណាមួយឡើយ។ លើសពីនេះ អាចនិយាយបាន នេះជាភពដែលប្លែកជាងគេទាំងអស់ បើប្រៀបជាមួយភពផ្សេងទៀត  ដែលអ្នកវិទ្យាសាស្រ្ត បានរកឃើញកន្លងមក មិនថានៅក្នុង ឬមួយក៏ក្រៅប្រព័ន្ធព្រះអាទិត្យនោះទេ។ អ្វីដែលភពនេះ មានលក្ខណៈប្លែកនោះគឺ វាមានកន្លងរាងវែងខុសគេ ខណៈដែលភពផ្សេងទៀត ដែលគេរកឃើញ សុទ្ធតែមានកន្លង រាងមូលទាំងអស់។ ទោះយ៉ាងណា ចំពោះកន្លងបែបនេះ អ្នកវិទ្យាសាស្ត្របានគិតថា វាអាចបណ្ដាលមកពី ភពខាងលើបាន ទទួលរងទំនាញពីភពផ្សេងទៀត ដែលមានទំហំប្រហាក់ប្រហែលគ្នា ប៉ុន្តែវានៅស្ថិតនៅ ប្រព័ន្ធផ្សេងគ្នាផងដែរ។

 

 

ដូច្នេះហើយ ទាំងនេះចំណុចមួយចំនួន ដែលទាក់ទងជាមួយ ភពថ្មីដែលអ្នកវិទ្យាសាស្រ្ត ទើបតែរកឃើញ ដែលវាមានលក្ខណៈខុសប្លែក ពីភពផ្សេងៗទៀតជាច្រើន មិនថានៅក្នុង ឬក្រៅប្រព័ន្ធព្រះអាទិត្យនោះទេ។ អញ្ចឹងអាចនិយាយបានថា នេះជាភពដំបូង ដែលគេទើបតែជួបប្រទះ ជាមួយលក្ខណៈរបស់វា ដូចដែលបានរៀបរាប់នៅខាងលើ ប៉ុន្តែដរាបណា ពួកគេនៅតែស្រាវជ្រាវ ហេតុនេះ នៅមានភពប្លែកៗជាងនេះទៀត ដែលគេអាចនឹងរក ឃើញនៅថ្ងៃខាងមុខ។

 

ដោយ​ ៖ IBTime
អត្ថបទទាក់ទង