Nissan បាន​បង្កើត​គ្រាប់​បាល់​វាយ​កូន​ហ្គោល​មួយ​ប្រភេទ ​ដែល​មិន​ងាយ​នឹង​រត់​ខុស​រន្ធ​បញ្ចូល​ទី​
ដោយ​ ៖ Kongkit | 5 ខែមុន SHARE

 

ក្រុមហ៊ុនផលិតរថយន្ត Nissan បានអភិវឌ្ឍន៍ គ្រាប់បាល់វាយកូនហ្គោលថ្មីមួយប្រភេទ ដែលអាចធ្វើអោយយើងក្លាយជាអ្នកលេងវាយកូនហ្គោល យ៉ាងជំនាញម្នាក់ ដូចលោក Tiger Woods អញ្ចឹងដែរ។ មិនខុសទេ បើយើងមកមើលលើ វីដេអូផ្សព្វផ្សាយ ត្រូវបានបង្ហាញដោយ Nissan ផ្ទាល់ នៅថ្ងៃនេះ ឃើញថា វាអាចអនុញ្ញាតអោយ អ្នកណាម្នាក់ ដែលចេះលេងកីឡាវាយកូនហ្គោលតិចតូច សូម្បីតែកូនក្មេង ក៏អាចវាយគ្រាប់កូនហ្គោលនោះ ចូលរន្ធបញ្ចូលទីបាន ផងដែរ។

 

 

ប៉ុន្ដែ មិនមែនប្រាកដថា ក្រុមហ៊ុន Nissan នឹងងាកមកចូលប្រឡូក ក្នុងជំនួញ ខាងវិស័យកីឡា នោះទេ ដោយគ្រាប់បាល់នេះ គ្រាន់តែជាភស្តុតាង នៃបច្ចេកវិទ្យាជំនួយការ ក្នុងការបើកបរ ដែលត្រូវបានធ្វើអោយប្រសើរឡើង ថែមមួយកម្រិតទៀត ហើយវាត្រូវបានគេហៅថា ProPilot និងវាអាចត្រូវបានបង្ហាញខ្លួនជាលើកដំបូង ជាមួយរថយន្តទំនើប Nissan Skyline នៅខែក្រោយ ទៀតផង ប៉ុន្តែវាមានតែ នៅក្នុងប្រទេសជប៉ុន ប៉ុណ្ណោះ។ ជាក់ស្ដែង បើមើលតាមសកម្មភាព នៅក្នុងវីដេអូខាងក្រោមនេះ បានបង្ហាញថា ទោះបីជាកូនក្មេងបានវាយកូនបាល់នោះ ខុសគោលដៅ  ក៏វាអាចរត់វាង ទៅចូលរន្ធបញ្ចូលទី បានដដែល ហើយបើក្រឡេកមើលមួយភ្លែត អាចធ្វើអោយ មនុស្សមួយចំនួនមានការភាន់ច្រឡំ និងស្ញប់ស្ញែងបាន ថែមទៀតផង។

 

***បើចង់ដឹងកាន់តែច្បាស់ អាចទស្សនាវីដេអូ ខាងក្រោមនេះបាន៖

 

 

យ៉ាងណា វាមិនមែនជាជំនាញ រឺក៏បច្ចេកវិទ្យាទាំងអស់នោះទេ ដោយ Nissan គ្រាន់តែបានប្រើកាមេរ៉ា ដើម្បីអោយកូនបាល់ និងរន្ធបញ្ចូលទី អាចរកឃើញទីតាំងគ្នា ប៉ុណ្ណោះ។ មួយវិញទៀត នៅពេលវាយគ្រាប់កូនហ្គោលនោះ វានឹងគណនារកផ្លូវណា ដែលត្រឹមត្រូវ ក៏ដូចជាបានជួយកែសំរួលល្បឿន និងគន្លងរបស់វាអោយត្រូវផ្លូវ តាមរយៈម៉ូទ័រអេឡិចត្រិច នៅខាងក្នុងកូនបាល់នេះ ផងដែរ។ កូនបាល់មួយនេះ ពិតជាគួរអោយចាប់អារម្មណ៍ណាស់ ដូច្នេះតាមពិតទៅ ក្រុមហ៊ុន Nissan បានផ្តោតការយកចិត្តទុកដាក់ទៅលើរឿងនេះ ដើម្បីជំនួស មកការផលិតរថយន្តទំនើបរបស់ខ្លួន ទៅវិញទេ ហើយវាមិនមែនជាការច្នៃប្រឌិតតែមួយគត់ទេ ដោយក្រុមហ៊ុនមួយនេះ នឹងបង្កើតវា ដើម្បីយកទៅបំពាក់ លើរថយន្តបើកបរស្វ័យប្រវត្តិរបស់ខ្លួន ថែមទៀតផង។

ដោយ​ ៖ The Next Web
អត្ថបទទាក់ទង