Lumix​ S1H​ ជា​កា​មេរ៉ា​ថត​វីដេអូ​បាន​ 6K​ របស់​ Panasonic​ បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ​​
ដោយ​ ៖ Ratanak | 10 ខែមុន SHARE

 

កាលពីខែមិថុនា កន្លងទៅ Panasonic បានប្រកាសថា ខ្លួននឹងបញ្ចេញកាមេរ៉ាម៉ូឌែលថ្មីមួយ ដែលមានឈ្មោះថា Lumix S1H នៅក្នុងពេលឆាប់ៗនេះ។ ដោយឡែក នៅក្នុងពេលនេះ កាមេរ៉ាខាងលើនេះ ត្រូវបានប្រកាសចេញ ជាផ្លូវការហើយ ដែលមានសមត្ថភាពធ្វើការ បានគ្រប់កាលៈទេសៈ ព្រមទាំងមានលក្ខណៈប្រសើរជាង ជំនាន់មុនៗទៀតផង។ មិនខុសទេ Lumix S1H រចនាឡើងជាពិសេស ជាមួយមុខងារថតភាពយន្ត ដែលអាចធ្វើការបានយ៉ាងល្អ មិនឲ្យផលិតករភាពយន្តខកចិត្តនោះទេ។ 

 

 

គួរបញ្ជាក់ដែរថា Lumix S1H ខាងលើនេះ គឺជាកាមេរ៉ាប្រភេទ Full-frame ដែលមានទំហំ 24.2MP អាចថតវីដេអូបាន 6K/60p ក្នុងទំហំ ratio 3:2 ព្រមទាំងថតបាន 5.9K/30p ក្នុងទំហំ ratio 16:9 កាន់តែពិសេសនោះ វាអាចថតបាន ក្នុងកម្រិតភាពយន្ត 10-bit 4K/Cinema 4K 60p ដោយប្រើមុខងារ Super 35mm crop ទៀតផង។ លើសពីនេះទៅទៀត កាមេរ៉ានេះ បានប្រើប្រាស់បច្ចេកវិទ្យា Dual Native ISO ដែលមុខងារនេះ អាចជួយឲ្យអ្នកប្រើប្រាស់ ធ្វើការផ្លាស់ប្តូរកម្រិត ISO នៅក្នុងចន្លោះពី 640 ទៅ  4000 បានដោយគ្មានការរំខាន ដោយសារតែវា បានផ្លាស់ប្តូរវិធី ក្នុងការប្រើប្រាស់សេនស័រកាមេរ៉ា ដើម្បីចាប់យករូបភាព ហើយនេះក៏ជាចំណុចមួយមួយ ដែលមានសារៈសំខាន់បំផុតសម្រាប់ ផលិតករភាពយន្តផងដែរ។

 

 

មិនត្រឹមតែប៉ុណ្ណោះ Lumix S1H ក៏បានភ្ជាប់មកជាមួយ កន្លែងដាក់ UHS-II SD card ចំនួនពីរ ព្រមទាំងមានអេក្រង់មួយ ប្រភេទ LCD សម្រាប់បង្ហាញរូបភាព កាន់តែពិសេស វាអាចធ្វើការថតបានជាច្រើនម៉ោងមែនទែន។ ចំពោះ Monitor វិញ វាអាចធ្វើការបង្វិល ឬបត់បែនបាន ដែលរឹតតែបង្កើនភាពងាយស្រួល នៅពេលធ្វើការថតជារបៀប V-Log និង V-Gamma ជាដើម។ ម្យ៉ាងវិញទៀត កាមេរ៉ានេះ វាមានសមត្ថភាពគ្រប់ក្រាន់ក្នុងការ ទប់ទល់ជាមួយទឹក ធូលី ជាពិសេសគឺ វាអាចទ្រង់ទ្រង់ជាមួយសីតុណ្ហភាពបានដល់ -10­­oផងដែរ។ 

 

 

ដូច្នេះហើយ ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួន ដែលមាននៅលើកាមេរ៉ាជំនាន់ថ្មីរបស់ Panasonic ដែលវាមានឈ្មោះថា Lumix S1H ហើយក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនោះ គឺវាបានបំពាក់ជាមួយបច្ចេកវិទ្យា Eye Autofocus និង Advanced AI ព្រមទាំងអាចថតរូបភាពដល់កម្រិត 6K ក្នុងល្បឿន 3០fps ផងដែរ។ អញ្ចឹងហើយ ចំពោះសមត្ថភាព ដូចដែលបានរៀបរាប់នេះ វាបានដាក់លក់នៅក្នុងតម្លៃ 4000 ដុល្លារ ហើយវានឹងមានលក់ នៅចុងខែកញ្ញាខាងមុខនេះ។

ដោយ​ ៖ Peta Pixel
អត្ថបទទាក់ទង