បន្ទាប់​ពី​ចាប់​អាជីព​នៅ Mixer ឥឡូវ​នេះ​លោក Ninja បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ Adidas ថែម​ទៀត​
ដោយ​ ៖ Leng | 4 ខែមុន SHARE

 

លោក Tyler Blevins ដែលមនុស្សភាគច្រើន បានស្គាលគាត់ថាជា Ninja ដោយមានប្រជាប្រិយភាព ផ្នែកខាងស្ទ្រីមហ្គេម Fortnite តាមរយៈវេបសាយ Twitch ហើយមួយរយៈក្រោយនេះ គាត់ក៏បានផ្លាស់ប្ដូរ ប្រព័ន្ធស្រ្ទីមទៅកាន់ វេបសាយ Mixer វិញផងដែរ។ រហូតមកដល់ពេលនេះ លោក Ninja ក៏អាចទទួលបាន កិច្ចព្រមព្រៀងជាមួយ ម៉ាកផ្សេងមួយទៀតហើយ គឺជា Adidas ដែលមានភាពល្បីល្បាញ ផ្នែកខាងសម្លៀកបំពាក់ ថែមទៀតផង។ លើសពីនេះទៅទៀត គាត់ក៏បានក្លាយទៅជា Gamer ដំបូងគេបង្អស់ ដែលបានសហការគ្នាជាមួយ ម៉ាកយីហោដ៏ល្បីល្បាញ ជុំវិញពិសេសលោកនេះ។

 

 

ក្រុមហ៊ុនសម្លៀកបំពាក់កីឡា មកពីប្រទេសអាឡឺម៉ង់នេះ បាននិយាយប្រាប់ ក្រុមអ្នកសារព័ត៌មាន Engadget ថា កិច្ចព្រមព្រៀងជាមួយ លោក Ninja គឺមានគោលបំណង ដើម្បីចង់បង្ហាញឲ្យឃើញថា ខ្លួនក៏មានចំណាប់អារម្មណ៍ ទៅលើវិស័យហ្គេមដូចគ្នា និងព្រមទាំងគាំទ្រដល់ អ្នកមានអាជីពជា Gamers ទាំងអស់ ថែមទៀតផង។ ក្រៅពីនេះ Adidas ក៏បាននិយាយថា ខ្លួននឹងបន្ដព្យាយាមស្វែងរក វិធីផ្សេងៗតទៅខាងមុខទៀត ដើម្បីជួយគាំទ្រអ្នក Gamers ទាំងអស់ ប្រហែលចំនួន 2.3 ពាន់លាននាក់ ជុំវិញពិភពលោក និងមិនខ្វល់ទេថា ពួកគេលេងហ្គេម ប្រភេទណាមួយឡើយ។ 

 

ចំណែកឯលោក Ninja ថែមទាំងកំពុងតែដាក់លក់ តុក្កតាផ្ទាល់ខ្លួនរបស់គាត់ និងមានគេរាយការណ៍មកថា EA បានចំណាយថវិកាចំនួន 1 លានដុល្លារ ដើម្បីឲ្យគាត់ស្រ្ទីមហ្គេម Apex Legends ទៅឲ្យអ្នកគាំទ្ររាប់លាននាក់ ទស្សនាគាត់លេងហ្គេមនេះ ផងដែរ។ មិនត្រឹមតែប៉ុណ្ណេះទេ គាត់ក៏ធ្លាប់បាន ចាប់ដៃគូជាមួយ ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ដើម្បីផ្សព្វផ្សាយហ្គេម Fortnite នៅលើស្មាតហ្វូនម៉ូឌែល Galaxy Note 9 ថែមទៀតផង។ ចំពោះកិច្ចព្រមព្រៀងរវាង Adidas និងលោក Ninja គឺមិនទាន់បាន បញ្ជាក់ប្រាប់អំពី ព័ត៌មានលម្អិតបន្ថែម នៅឡើយទេ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលជាការសហការគ្នារវាង Adidas និងលោក Ninja ៖

 

 

កាលពីពេលថ្មីៗនេះ លោក Ninja ក៏បានដាក់លក់ សៀវភៅដំបូង របស់គាត់ ដែលមានចំណងជើងថា “Get Good: My Ultimate Guide to Gaming” ដើម្បីជាការណែនាំ និងបង្រៀនវិធីលេងហ្គេម ឲ្យពូកែដូចគាត់ផងដែរ។ សម្រាប់ពេលបច្ចុប្បន្ននេះ យើងត្រូវរង់ចាំបន្ដទៀត ដើម្បីអាចដឹងបានថា ការចាប់ដៃគូគ្នារវាងលោក Ninja និងក្រុមហ៊ុន Adidas គឺនៅលើការងារអ្វីមួយទៅ ដែលអាចជាសម្លៀកបំពាក់ ឬស្បែកជើង ឬអាចជាអ្វីផ្សេង ខុសបែ្លកពីនេះ ក៏អាចថាបានដែរ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង