vivo Y12 ស្មាត​ហ្វូន​ជំនាន់​ថ្មី បង្ហាញ​ខ្លួន​នៅ​លើ​ទី​ផ្សារ​ហើយ ជា​មួយ​នឹង​តម្លៃ $159 និងមាន​លក្ខណៈ​សម្បត្តិ​ល្អ​ៗ​មួយ​ចំនួន!​
ដោយ​ ៖ Rith | 5 ខែមុន SHARE

 

vivo Y12 គឺជាស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយភាព ច្នៃប្រឌិតខ្ពស់ ពិសេសគឺកាមេរ៉ាទាំងបីគ្រាប់ផ្នែកខាងក្រោយនេះ តែម្តង។

 

 

ក្រឡេកមកមើលការរចនាបទ របស់ស្មាតហ្វូន vivo Y12 នេះវិញចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែងចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយ។

 

 

Y12 ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.35 អ៊ីញ ដែលហៅថា Halo FullviewTH Display មានផលធៀបអេក្រង់ 19.3:9 និងអត្រាផ្ទៃអេក្រង់ 89% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះ កាន់តែមានភាពទាក់ទាញ។

 

 

សម្រាប់ផ្នែកកាមេរ៉ាមុខភ្ជាប់មកជាមួយទំហំ 8MP អាចថតរូបបានច្បាស់។ ដើម្បីធានាបានថាអ្នកមើលទៅស្រស់ស្អាត Y12 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នក នូវភាពស្រស់ស្អាតបានកាន់តែប្រសើរឡើង សម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញ ត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI និងមានដល់ទៅ 3 គ្រាប់ដែលមានទំហំ 13MP+8MP+2MP ។ មិនតែប៉ុណ្ណោះព្រមទាំងមាន ភ្ជាប់នូវមុខងារ AI Super wide-Angle អាចផ្តិតយកទំហំ រូបភាពបានទៅដល់ 120 ដឺក្រេ។ ដូចនេះហើយលោកអ្នក អាចផ្ដិតយករូបភាព បានកាន់តែធំនិងទូលាយជាងមុន។

 

 

រឹតតែពិសេសនោះចំពោះកម្លាំងថ្មវិញ វាមានទំហំធំដល់ 5000mAh។ លើសពីនេះទៅទៀតវាបាន បំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅក្នុងការសន្សំសំចៃថាមពលថ្ម ធ្វើឲ្យការកាន់ថ្ម បានយូរនិងបង្កើនថាមពលថ្ម បានទៀតផង។

 

 

Y12 ដំណើរការដោយ Processor ប្រភេទ octa-core ដែលមានទំហំ 12nm និងមានល្បឿន 2.0 GHz។ វាមាន Ram 3GB & Rom 32GB ដែលអាចឲ្យអ្នករក្សាទុកនូវឯកសារ និងកម្មវិធីផ្សេងៗបានគួរសម ហើយដំណើរការបានល្អ ជាមួយនឹងស្បែក Interface ប្រភេទ Funtouch OS 9 និងដើរដោយ Android Pie 9.0។ ជាមួយនឹងពណ៌របស់ Y12 នេះវិញគឺយើង​មានជម្រើសថ្មី ពីរពណ៌ផងដែរនោះគឺ Aqua Blue និង Burgundy Red។

 

 

ទៅលើតម្លៃរបស់វាវិញគឺត្រូវបាន ដាក់លក់នៅលើទីផ្សារត្រឹម $159 តែប៉ុណ្ណោះ។ សម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ ស្មាតហ្វូនជំនាន់ក្រោយ vivo Y12 នេះ អ្នកអាចរកជាវបាននៅ តាមបណ្តាហាងនានា ទូទាំងប្រទេស ដែលជាតំណាង ចែកចាយរបស់ vivo ចាប់ពីថ្ងៃទី 25 សីហា ឆ្នាំ 2019 នេះតទៅ ដោយអ្នកនឹងទទួលបាន ការធានាត្រឹមត្រូវផងដែរ។

ដោយ​ ៖ vivo Cambodia
អត្ថបទទាក់ទង