Apple បាន​បញ្ចេញ​រូប​រាង​ថ្មី​នៅ​លើ​វេបសាយ iCloud ជា​ជំនាន់ Beta​
ដោយ​ ៖ Hong | 5 ខែមុន SHARE

 

រយៈពេលប៉ុន្មានថ្ងៃមុននេះ Apple បានកែប្រែការឌីហ្សាញថ្មី សម្រាប់គេហទំព័រ iCloud ផ្លូវការរបស់ខ្លួន ជាមួយនឹងផ្ទាំងដាក់បង្ហាញ Home Screen រូបរាងថ្មីប្លែក, កម្មវិធី Reminders ថ្មី និងផ្សេងៗជាច្រើនទៀត។ ការផ្លាស់ប្ដូររូបរាងស៊េរីថ្មីនេះ គឺត្រូវបានប្រទះឃើញដោយ គណនីមួយលើកម្មវិធី Twitter ដែលមានឈ្មោះថា Federico Viticci ដោយសម្រាប់ពេលបច្ចុប្បន្ននេះ កំណែអាប់ដេតឌីហ្សាញថ្មី ហាក់បីដូចជា មានតែនៅលើជំនាន់ Beta កំពុងសាកល្បងប៉ុណ្ណោះ ចំណែកឯវេបសាយផ្លូវការ iCloud ជាលក្ខណៈសាធារណៈ មិនទាន់មាននៅឡើយទេ។

 

 

យើងក៏បានឃើញហើយថា កម្មវិធី Reminders នៅលើប្រព័ន្ធប្រតិបត្តិការ iOS និង macOS Catalina បានផ្ដល់ជូននូវការកែប្រែថ្មីជាច្រើន ដោយនាពេលឆាប់ៗនេះ ការឌីហ្សាញជំនាន់ក្រោយនេះ នឹងបានទៅដល់លើ គេហទំព័រថែមទៀតផង។ ចំពោះកម្មវិធី Reminders នៅលើវេបសាយ iCloud ដែលកំពុងប្រើសព្វថ្ងៃនេះ គឺគ្រាន់តែបញ្ជាក់ប្រាប់ថា “Coming Soon” ដោយចង់មានន័យថា នឹងមកដល់ឆាប់ៗនេះ ផងដែរ។ សម្រាប់ចំនុចសំខាន់បំផុត នៃការអាប់ដេតចុងក្រោយនេះ គឺជាផ្ទាំងដាក់បង្ហាញដំបូង នៅលើគេហទំព័រ iCloud ជំនាន់ Beta យើងបានប្រទះឃើញថា លែងមានពពុះពណ៌ខៀវ នៅផ្ទៃខាងក្រោយ តទៅទៀតហើយ ដោយមានផ្ទៃពណ៌ស ជាលក្ខណៈសាមញ្ញាធម្មតាតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត មុខងារស្វែងរកទីតាំង របស់ស្មាតហ្វូន ឬរថប្លេត គឺត្រូវបានដាក់បង្ហាញថា “Find My iPhone” ដដែល ដោយមិនបានផ្លាស់ប្ដូរទៅ “Find My” ជំនាន់ក្រោយនោះទេ។

 

 

ប្រិយមិត្តអ្នកអានទាំងអស់ អាចសាកល្បងវេបសាយ iCloud ជំនាន់ Beta ជាមួយនឹងរូបរាងថ្មីនេះបាន ដោយគ្រាន់តែចូលទៅកាន់ beta.icloud.com ហើយចុះឈ្មោះគណនី Apple របស់លោកអ្នក រួចជាការស្រេច។ បើយោងទៅតាម ការព្យាការណ៍ គឺត្រូវបានគេរំពឹងទុកថា ការឌីហ្សាញថ្មីនៃវេបសាយ iCloud ជំនាន់ Beta ចុងក្រោយនេះ នឹងអាចមាននៅលើ វេបសាយសាធារណៈ ស្របនឹងពេលដែល iOS 13 និង macOS Catalina ចេញជាផ្លូវការផងដែរ។

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង