បន្តិចទៀតនេះ ផ្ញើសារ​តាម Gmail មាន AI ជួយ​តម្រូវ​ពាក្យ​អោយ​ទៀត​
ដោយ​ ៖ Sam | 4 ខែមុន SHARE

 

តើមានប្រិយមិត្តណាធ្លាប់ផ្ញើរ អ៊ីមែលដាក់ពាក្យធ្វើការ ហើយមានខុសពាក្យដែរទេ? វាពិតជាពិបាកកែប្រែបាន ណាស់នៅពេលដែល អ៊ីមែលបានផ្ញើរចេញរួចបាត់ ទៅហើយនោះ។ ប៉ុន្តែពេលនេះ សេវាកម្ម Gmail របស់ក្រុមហ៊ុន Google នោះនឹងអាប់ដេត នូវមុខងារពិសេសមួយ ដែលប្រើប្រាស់ប្រព័ន្ធស្វែងយល់ពីកំហុស Artificial Intelligence ហៅកាត់ថា AI ដើម្បីជួយក្នុងការកែតម្រូវពាក្យសរសេរខុស និងវេយ្យាករណ៍ផងដែរ។ 

 

 

 

ក្នុងនោះ Google បានបង្ហើបថា នឹងបញ្ចេញមុខងារនេះ សម្រាប់អតិថិជន G Suite ទាំងអស់ ហើយពួកគេនឹង ទទួលបានការពិនិត្យលើ ការប្រកបពាក្យដែលបានវាយ និងធ្វើការកែតម្រូវភ្លាមៗ ពី AI នៅក្នុងអ៊ីមែលរបស់ពួកគេតែម្តង។ 

 

 

 

សរុបមកនេះ ជាមុខងារមួយ ដែលដាក់អោយប្រើប្រាស់នៅលើ Google Docs កាលពីខែកុម្ភះ កន្លងទៅ។ ហើយក៏នៅមាន មុខងារដ៏មានប្រយោជន៍ច្រើនទៀត ដែលយើងឃើញមាននៅលើ Gmail នោះមានដូចជា Smart Reply និង Auto Complete ដែលជួយបង្ហាញពាក្យថ្មីៗដែលត្រូវទៅនឹង Subject ដែលអ្នកកំពុងសរសេរ អោយចំណេញពេលវេលាជាងមុនបានផងដែរ។

 

ដូចនេះ លោកអ្នកនិងអស់បារម្ភលើកំហុសអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ទៀតហើយ ដោយគ្រាន់តែធ្វើការវាយតាមធម្មតា នោះវានឹងលោតបង្ហាញប្រាប់ពី ពាក្យដែលខុសដើម្បីអោយយើងធ្វើការកែតម្រូវបាន។ ទោះជាយ៉ាងណាក៏ដោយ យើងក៏មិនគួរទុកចិត្តលើ ប្រព័ន្ធវៃឆ្លាតនេះប៉ុន្មាននោះដែរ ដែលវាអាចនឹងមានកំហុសផងដែរ បើសិនជាពាក្យដែលយើងវាយបញ្ជូល មានលក្ខណៈផ្ទុយពីអ្វីដែលវាអាចចាប់បាន ដែលតម្រូវអោយយើងធ្វើការពិនិត្យដោយខ្លួនឯងអោយបានច្បាស់ មុននឹងផ្ញើរអ៊ីមែលនោះចេញទៅ។ 

ដោយ​ ៖ The Next Web
អត្ថបទទាក់ទង