ប្រព័ន្ធ​ប្រតិបត្តិការ iOS 12.4 អាច​ធ្វើ​ការ Jailbreak បាន​ហើយ​
ដោយ​ ៖ Sam | 5 ខែមុន SHARE

 

ក្រុមអ្នកអភិវឌ្ឍកម្មវិធី Pwn20wnd បានបញ្ជេញនូវ ជំនាន់ Jailbreak ឈ្មោះ Unc0ver ជំនាន់ 3.5.2 សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.4  ដែលអាចធ្វើការ Jailbreak លើម៉ូឌែលដែលដំណើរការលើ បន្ទះឈីប A8 ដល់ A11។ 

 

 

 

ក្នុងនោះមានចាប់ពី ៖

 

  • iPhone SE

 

  • iPhone 6 / 6 Plus

 

  • iPhone 6S / 6S Plus 

 

  • iPhone 7 / 7 Plus

 

  • iPhone 8 / 8 Plus 

 

  • iPhone X 

 

  • និងសម្រាប់ iPad ចាប់ពីជំនាន់ iPad Mini 2 ឡើងទៅ ។ 

  

ដូច្នេះ បើប្រិយមិត្តណា ចង់ធ្វើការ Jailbreak អាចអាចទាញយកនូវ Unc0ver 3.5.2 ដោយធ្វើការបើក Link នេះនៅក្នុងកម្មវិធី Safari ។ ហើយអនុវត្តតាមជំហ៊ាន ខាងក្រោម៖

 

  • បន្ទាប់ពីនោះយើងធ្វើការទាញយក កម្មវិធី TweakBox ដោយចុច Install Now > Allow 

 

 

  • ជំហ៊ានបន្ទាប់ ត្រូវចូលទៅ Install Profile នៅក្នុង Settings > General > Profile & Device Management  ហើយជ្រើសយក TweakBox > Install ជាការស្រេច។ 

 

 

  • បន្ទាប់ពីនោះ យើងធ្វើការបើក កម្មវិធី TweakBox ឡើង រួចចុច APPS > TweakBox Apps > ស្វែងរក "Unc0ver" ហើយចុច install

 

 

  • ជំហ៊ានចុងក្រោយ យើងបើកកម្មវិធី Unc0ver រួចចុចយកប៊ូតុង Jailbreak នឹង​រង់ចាំវាដំណើរការចប់ជាស្ថាពរ យើងនឹងទទួលបានកម្មវិធី Cydia នៅលើផ្ទាំង Homescreen តែម្តង។ 

 

 

 

យ៉ាងណាមិញ ក្រុមនេះ បានបញ្ជេញនូវ ជំនាន់ Unc0ver 3.5.3 ចុងក្រោយ កាលពីថ្ងៃទី 19 ខែ សីហាម្សិលមិញនេះ ដោយបានបន្ថែម ការ Jailbreak ចំពោះទូរសព្ទដំណើរការ ដោយបន្ទះឈីប A12 និង A12X ដែលមាននៅលើ ៖

 

  • iPhone XR

 

  • iPhone XS

 

  • iPhone XS Max 

 

  • ​​​​និង iPad Pro 11 អ៊ីញ។ 

 

យ៉ាងណាក៏ដោយ ដោយសារតែវាមានបញ្ហាក្នុងការ Reboot ម៉ាស៊ីន ទើបគេបានសម្រេចិត្ត ដកចេញវិញ នៅថ្ងៃទី 21 នេះតែម្តង។ ដូច្នេះយើងនឹងតាមដាន នៅពេលខាងមុខ សម្រាប់ការ Jailbreak នៅលើទូរសព្ទដំណើរការ ដោយបន្ទះឈីប A12 និង A12X នេះ។

 

យើងឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ Apple បានព្យាយាម ពង្រឹងនូវប្រព័ន្ធសុវត្ថិភាព លើប្រព័ន្ធប្រតិបត្តិការណ៍របស់ខ្លួន ដើម្បីការពារពីការហែកគុក ពីសំណាក់ក្រុមអ្នកអភិវឌ្ឍកម្មវិធីទាំងនោះ តែយើងនៅឃើញពីភាពជោគជ័យ ក្នុងការបំបែកកូដសុវត្ថិភាពបានដដែល។ ទោះជាយ៉ាងណាក៏ដោយ ការ Jailbreak ទទួលបានការពេញចិត្ត ពីសំណាក់អ្នកប្រើប្រាស់ដ៏ច្រើនក្រៃលែងផងដែរ ហើយ Apple ក៏បានទទួលស្គាល់ពីចំនុចនេះដែរ ទើបយើងបានឃើញនូវមុខងារ មួយចំនួន ចម្លងចេញពី Tweak នៅក្នុង Cydia មានដូចជា Eclipse dark mode និង Safari Download ជាដើម។ បន្ថែមពីនោះ កាលពីពេលថ្មីៗនេះ Apple ក៏បានបង្កើតនូវការស្រាវជ្រាវមួយ លើផលិតផលរបស់ខ្លួន ដែលបានអោយទូរសព្ទដែលបាន Jailbreak រួចទៅកាន់អ្នកអភិវឌ្ឍកម្មវិធីដើម្បី រកមើលកំហុសនានាបន្ថែមទៀតផង។ 

 

អានបន្ត ៖ Apple បាន​ផ្តល់​ទូរសព្ទ iPhone ដែល Jailbreak រួចជា​ស្រេច ទៅឲ្យអ្នកស្រាវជ្រាវ​ខាងផ្នែកសុវត្ថិភាព

 

ដោយ​ ៖ Pwn20wnd
អត្ថបទទាក់ទង