Tesla​ Roadster​ របស់​ SpaceX​ បាន​សម្រេច​ជោគ​ជ័យ​ ក្នុង​ការ​ធ្វើ​ដំណើរ​ជុំ​វិញ​ព្រះអាទិត្យ​​
ដោយ​ ៖ Ratanak | 11 ខែមុន SHARE

 

កាលពីខែកុម្ភៈ ឆ្នាំមុន SpaceX បានធ្វើការប្រកាសជាផ្លូវការ នូវ Falcon Heavy rocket ដំបូងរបស់ខ្លួន ជាមួយរថយន្តម៉ាក Tesla មួយគ្រឿង ដែលត្រូវបានគេហៅថា Tesla Roadster ដោយពួកគេបានធ្វើការដំឡើងវានៅលើកំពូលទី 2 នៃ Falcon Heavy rocket តែម្ដង។ បន្ទាប់មកនៅថ្ងៃទី 6 ខែដដែល SpaceX បានបង្ហោះវាទាំងពីនេះ ទៅកាន់លំហបានដោយជោគជ័យ ដោយគោលបំណងនោះគឺ ពួកគេចង់ឲ្យ Roadster ធ្វើដំណើរជុំវិញព្រះអាទិត្យទៀតផង ដែលក្នុងនោះ SpaceX ក៏បានដាក់រូបតំណាងដែលស្លៀកពាក់ឈុតអាវកាស ជាអ្នកបើកបររថយន្ត ហើយរូបនោះត្រូវបានគេដាក់ឈ្មោះថា Starman ផងដែរ។

 

 

ពិតណាស់ រហូតមកទល់ពេលនេះ Starman និង Tesla Roadster បានសម្រេចបេសកកម្មរបស់ខ្លួន ដោយជោគជ័យ ក្នុងការធ្វើដំណើរជុំវិញព្រះអាទិត្យ បើគិតទៅវាបានចំណាយពេលចំនួន 557 ថ្ងៃ ហើយបើនិយាយពីចម្ងាយវិញ វាមានប្រវែងដល់ទៅ 1226.32 លានគីឡូម៉ែត (762 million miles) ទៀតផង។ ពិតជាគួរឲ្យចាប់អារម្មណ៍មែនទែនព្រោះថា រថយន្តនោះមានការធានាប្រហាក់ប្រហែលត្រឹម 57900 គីឡូម៉ែតប៉ុណ្ណោះ ដែលវាហាក់ខុសគ្នាឆ្ងាយ បើប្រៀបជាមួយនឹងចម្ងាយដែលវាជិះបានក្នុងពេលបច្ចុប្បន្ននេះ ពោលគឺ វាខុសគ្នាប្រហែល 21,000 ដងឯណោះ។ គួរបញ្ជាក់ដែរថា បើទោះបីជាវា បានវិលមួយជុំព្រះអាទិត្យហើយពិតមែន ប៉ុន្តែពេលនេះ វាហាក់ស្ថិតនៅចម្ងាយឆ្ងាយពីផែនដីនៅឡើយ ហើយគេក៏បានរំពឹងថា នៅថ្ងៃទី 5 វិច្ឆិកាឆ្នាំ 2020 ខាងមុខ វាអាចនឹងមកជិតផែនដីវិញ ដែលមានចម្ងាយប្រហែល 51.82 លានគីឡូម៉ែត ពីផែនដីទៀតដូច្នេះដែរ។ 

 

 

ដូច្នេះហើយ អាចនិយាយបានថា វាគឺជារឿងដ៏អស្ចារ្យមួយដែល Tesla Roadster អាចធ្វើបាន ហើយកាន់តែអស្ចារ្យជាងនេះទៀត ដោយសារមនុស្សអាចបង្កើតវាបាន។ ជាក់ស្ដែងបើតាមការអភិវឌ្ឍន៍របស់ SpaceX សព្វថ្ងៃនេះ គឺបានធ្វើឲ្យប្រទេសអាមេរិកមានជំនឿថា ពួកគេអាចនឹងនាំមនុស្សធ្វើដំណើរទៅកាន់ភពអង្គារនៅក្នុងឆ្នាំ 2030 ផងដែរ ហើយយើងអាចហៅបានថា វាជាដំណើរទស្សនៈកិច្ចឆ្លងភព ដូចដែលធ្លាប់មាននៅក្នុងភាពយន្តអញ្ចឹងដែរ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង