នាឡិកា​ដៃ​វៃ​ឆ្លាត Huami ថ្មី ស្រដៀង Apple Watch នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី 20 នេះហើយ​
ដោយ​ ៖ Sam | 10 ខែមុន SHARE

 

ក្រុមហ៊ុនចិន ផលិតនាឡិកាដៃវៃឆ្លាតដែលយើងធ្លាប់ស្គាល់ក្រោមឈ្មោះ Amazfit នោះ បានបង្ហាញពីគំរូ ក៏ដូចជាលក្ខណៈសម្បត្តិនៃម៉ូឌែលថ្មី របស់ខ្លួន តាមបណ្តាញសង្គម Weibo ដែលមានរូបរាងស្រដៀងនឹង Apple Watch របស់ក្រុមហ៊ុន Apple ដែរ។ នេះបើយោងតាម ការអះអាងរបស់ អនុប្រធានគ្រប់គ្រង នៃ Huami បានអោយដឹងថា នាឡិកាដៃវៃឆ្លាត ម៉ូឌែលចុងក្រោយនេះ មានបំពាក់មកជាមួយនឹង អេក្រង់ដែលមាន កំរិតភាពច្បាស់ដល់ទៅ 341 PPI ដែលនេះវាច្បាស់ជាងអេក្រង់នៃ Apple Watch Series 4 ទៅទៀត ដែលមានកំរិតភាពច្បាស់ត្រឹមតែ 326 PPI តែប៉ុណ្ណោះ។ 

 

 

បន្ថែមពីនោះ Huami មានបំណងដណ្តើមយកទីផ្សារ Apple Watch ដែលអាចនឹងដាក់លក់ក្នុងតម្លៃថោកជាង រួមជាមួយនឹង កំរិតបង្ហាញប្រសើរជាងផងដែរ។ ក្នុងនោះ យើងមើលឃើញថា វាមានពណ៍ និងការរចនាយកលំនាំតាម Apple Watch ច្រើនទៀតផង។

 

លើសពីនោះទៅទៀត នាឡិកាដៃវៃឆ្លាត Huami ក៏នាំមកជាមួយ លក្ខណៈសម្បត្តិពិសេសៗ ជាច្រើនទៀត មានដូចជា មានផ្ទៃបញ្ជា ងាយស្រួយប្រើប្រាស់ ដែលអាចភ្ជាប់ទំនាក់ទំនងបានទាំង iOS និង Android។ Huami បន្ថែមថា នាឡិកាដៃឆ្លាតវៃ នេះនឹង មកដល់នៅថ្ងៃទី 20 សីហានេះ។ 

 

 

គួរបញ្ជាក់ផងដែរថា Huami គឺជាក្រុមហ៊ុននៅពីក្រោយភាពជោគជ័យរបស់ Amazfit OS ដែលយើងធ្លាប់បានឃើញមានបំពាក់នៅលើ Mi Band របស់ក្រុមហ៊ុន Xiaomi ជាដើម។ Huami ស្ថិតនៅលើគោលការណ៍ ផ្តល់ជូនអតិថិជននូវ នាឡិកាដៃវៃឆ្លាតមានតម្លៃ សមរម្យ ដែលជាគូប្រជែងនឹង Apple Watch ផងដែរ។  យ៉ាងណាមិញ យើងនឹងរង់ចាំមើល អំពីលក្ខណៈសម្បតិ្តរបស់វាអោយកាន់តែច្បាស់បន្ថែមទៀត ថាតើវាអាចយកប្រៀបលើគូប្រជែងនានា បានឬយ៉ាងណា នៅថ្ងៃទី 20 ខាងមុខនេះ ផងដែរ។ 

 

ដោយ​ ៖ TechGenyz
អត្ថបទទាក់ទង