HTC ​ទើប​បង្ហោះ​វីដេអូ​ស្មាត​ហ្វូន​ថ្មី​របស់​ខ្លួន ចូល​បក្ស​ឆក​ដូច​គេ​ដែរ​
ដោយ​ ៖ Kongkit | 11 ខែមុន SHARE

 

អស់ការសង្ស័យទៀតហើយ ដែលថាក្រុមហ៊ុន HTC នឹងប្រឡប់ចូល មកទីផ្សារប្រទេសឥណ្ឌាវិញ បន្ទាប់ពីបាន បញ្ឈប់សកម្មភាពបញ្ចេញ ស្មាតហ្វូន របស់ខ្លួន នៅក្នុងប្រទេសនេះ កាលពីខែកក្កដា ឆ្នាំមុន។ ជាក់ស្ដែងក្នុង ពេលថ្មីៗនេះ HTC បានបង្ហោះវីដេអូខ្លីមួយ លើគេហទំព័រ Facebook ផ្លូវការរបស់ខ្លួនផ្ទាល់ ដែលបានបញ្ជាក់ថា ខ្លួននឹងបញ្ចេញ ស្មាតហ្វូន ជំនាន់ថ្មី សម្រាប់ទីផ្សារប្រទេសឥណ្ឌា ក្នុងឆ្នាំ 2019 នេះ ជាមួយអេក្រង់លាតធំ បែបម៉ូតដំណក់ទឹក ទៀតផង។

 

 

 

ស្មាតហ្វូន ដែលនឹងមកប្រកួតប្រជែង ក្នុងទីផ្សារប្រទេសឥណ្ឌា សាជាថ្មីម្ដងទៀតនោះ គេជឿថា វាជា HTC Wildfire 2019 នេះបើយោងតាម ប្រភពលេចធ្លាយ កន្លងមក។ HTC Wildfire អាចនឹងមានអេក្រង់ ទំហំ 6.2 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព HD+ 720 x 1520 ភិចសែល ដោយអាចប្រើប្រាស់បន្ទះឈីប Helio P23 SoC មានរ៉េមទំហំ 3GB ជាមួយ អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB ដែលអាចមានថាមពលថ្ម 3,500mAh និងអាចបន្ថែមទំហំផ្ទុក ពីខាងក្រៅបាន ផងដែរ។

 

បើចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

 

 

 

សូមបន្ថែមថា HTC Wildfire អាចមានកាមេរ៉ាក្រោយចំនួន 2 គ្រាប់ ដោយមួយមានទំហំ 16 មេហ្គាភិចសែល បូកមួយគ្រាប់ទៀតទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាមុខ ដែលបានបង្កប់ក្នុងម៉ូតដំណក់នោះ មានទំហំ 16 មេហ្គាភិចសែល ដូចទៅនឹងកាមេរ៉ាគោល ផ្នែកខាងក្រោយដែរ។ មិនតែប៉ុណ្ណោះ ស្មាតហ្វូន HTC ស៊េរីថ្មីនេះ ក៏មានសេនស័រស្កេនស្នាមម្រាមដៃ នៅលើខ្នងខាងក្រោយ ផងដែរ មិនមែនជាបច្ចេកវិទ្យា ស្កេនស្មាមម្រាមដៃពីក្រោមអេក្រង់ នោះទេ និងវាអាចមកជាមួយ Android 9.0 Pie ចេញពីប្រអប់ ស្រាប់តែម្ដង។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង