គណនី Google ឥឡូវនេះ អនុញ្ញាត​អោយ​អ្នក​ប្រើ​ប្រាស់​ប្រើ​ស្នាមម្រាម​ដៃ​បាន​ហើយ​
ដោយ​ ៖ Sam | 11 ខែមុន SHARE

 

ក្រុមហ៊ុន Google បានកំពុងធ្វើការលើការពង្រឹង ប្រព័ន្ធសុវត្ថិភាពនៅលើ ឧបករណ៍ និងសេវាកម្មផ្សេងៗរបស់ខ្លួន ដែលនេះ មិនមែនជាការភ្ញាក់ផ្អើលនោះទេ ព្រោះថា វាត្រូវការនូវប្រព័ន្ធសុវត្ថិភាព ដ៏ច្បាស់លាស់មួយសម្រាប់គ្រប់គ្រងអ្វីៗដែលទាក់ទងនឹង Google។ ការប្រើប្រាស់លេខសម្ងាត់ចាស់ បានត្រូវគេសន្មត់ថា វាមិនមានសុវត្ថិភាពគ្រប់គ្រាន់ ទៀតនោះទេ ក្នុងការរក្សានូវសុវត្ថិភាពដល់ អ្នកប្រើប្រាស់ទូទៅ។ តាមរយៈ ការមើលឃើញពីបញ្ហានេះ ឥឡូវនេះ Google ក៏បានប្រកាសថា ចាប់ពីពេលនេះទៅ ឧបករណ៍ Android អាចប្រើប្រាស់ នូវស្នាមម្រាមដៃ ដើម្បីចូលទៅប្រើប្រាស់គណនីបានហើយ។  

 

 

ពិតប្រាកដណាស់ថា នេះមិនមែនជារឿងថ្មីនោះទេ សម្រាប់អ្នកប្រើប្រាស់ ដោយយោងទៅ តាមក្រុមអ្នកបង្កើតប្រព័ន្ធសុវត្ថិភាព FIDO Alliance បានអោយដឹងថា ប្រព័ន្ធការពារសុវត្ថិភាព ផ្សេងទៀត មានដូចជា Two-Factor Authentication បានដាក់អោយប្រើប្រាស់យ៉ាងទូលំទូលាយទៅហើយ។ ក្នុងនោះវា បានផ្តោតសំខាន់ទៅលើ កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ដោយហេតុថា ឧបករណ៍ទាំងនោះ ពិបាកក្នុងការចាប់ស្កេន។ លើសពីនោះទៅទៀត ស្មាតហ្វូន ឯណេះវិញ ក៏ត្រូវបានប្រើប្រាស់នូវ ប្រព័ន្ធ Two-Factor Authentication នេះផងដែរ ក្នុងការ ដោះសោរទូរសព្ទ និងទិញទំនិញ អនឡាញផងដែរ។ 

 

និយាយអោយងាយយល់ វាត្រូវការការរួមបញ្ចូលគ្នា នៃប្រព័ន្ធសុវត្ថិភាព Two-Factor Authentication ផ្សាភ្ជាប់ជាមួយជាមួយនឹង ប្រព័ន្ធស្កេន ស្នាមម្រាមដៃនៅលើ Android ផងដែរ ដើម្បីអោយប្រាកដថា ប្រព័ន្ធមេការនិចនៃទូរសព្ទ មានភាពស៊ីចង្វាក់ នឹងផ្នែក Software ដែលបង្កឲ្យមានភាពងាយស្រួល ក្នុងការចូលទៅកាន់ គណនី Google និងសេវាកម្ម Google ផ្សេងទៀត។ 

 

 

យ៉ាងណាមិញ Google នឹងបញ្ជេញនូវមុខងារនេះ សម្រាប់ទូរសព្ទម៉ូឌែល Pixel របស់ខ្លួនមុនគេផងដែរ។ ក្នុងនោះ វានឹង អាចប្រើប្រាស់បានដូចគ្នា ចំពោះ ទូរសព្ទដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការណ៍ Android ចាប់ពី ជំនាន់ 7.0 ( Nougat ) ឡើងទៅ។ គួរបញ្ជាក់ផងដែរថា ការស្កេនស្នាមម្រាមដៃ ដើម្បីចូលទៅកាន់ គណនី Google នេះ ក៏អាស្រ័យទៅលើ ជំនាន់នៃ កម្មវិធី Chrome ផងដែរ។ ដូច្នេះ ត្រូវប្រាកដថា អ្នកបានតម្លើង Chrome ទៅជំនាន់ចុងក្រោយ អោយបានរួចរាល់សិន។

 

Google ក៏បានបញ្ជាក់បន្ថែមថា ប្រព័ន្ធសុវត្ថិភាព ថ្មីនេះ នឹងរក្សាទិន្នន័យស្នាមមេដៃតែនៅលើ ម៉ាស៊ីនប៉ុណ្ណោះ ដែលវាមិនមានការបញ្ជូនទៅផ្ទុកក្នុង Google Sever ឡើយ។ តាមរយៈ ការអះអាងនេះ បានធ្វើអោយយើងទុកចិត្តបានផងដែរ តែទោះជាយ៉ាងណា អ្នកក៏ត្រូវការពារទិន្នន័យផ្ទាល់ខ្លួនផងដែរ ដោយមិនចាំបាញ់ ប្រើប្រាស់ការស្កេននេះ ចំពោះសេវាកម្ម Google ទាំងអស់ពេកនោះឡើយ។

 

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង