ទាំងនេះ​អាច​ជា​លក្ខណៈ​សម្បត្តិមួយ​ចំនួន​របស់ Realme 5 Pro​
ដោយ​ ៖ Chiro | 11 ខែមុន SHARE

 

យើងទាំងអស់គ្នា បានដឹងហើយថា ក្រុមហ៊ុន Realme បានធ្វើការកំណត់ នូវថ្ងៃប្រកាសចេញ ជាផ្លូវការ របស់ស្មាតហ្វូន Realme 5 ដែលជាអ្នកបន្តតំណែងពី Realme 3 ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 20 ខែ សីហា ឆាប់ៗខាងមុខនេះ ដើម្បីធ្វើការបង្ហាញ លក្ខណៈសម្បត្តិ និងមុខងារពិសេស របស់វាឲ្យយើងទាំងអស់គ្នាបានដឹង។ ប៉ុន្តែជាទំលាប់ មុននឹងស្មាតហ្វូន ត្រូវបានប្រកាសចេញជាផ្លូវការ គេតែងតែឃើញ ព័ត៌មានដែលបានបែកធ្លាយ និយាយអំពី លក្ខណៈសម្បត្តិ និងមុខងារពិសេសៗ របស់វាជានិច្ច។


ចំពោះស្មាតហ្វូន ដែលស្ថិតនៅក្នុង ត្រកូល Realme ជំនាន់ថ្មីនេះ ក៏មិនខុសគ្នាដែរ ជាក់ស្តែង កាលពីម្សិលមិញនេះ បើយោងតាម គណនី នៅក្នុងបណ្តាញសង្គម Twitter មួយ ដែលមានឈ្មោះថា Sudhanshu Ambhore បានធ្វើការបង្ហាញ អំពីលក្ខណៈសម្បត្តិ ពិសេសៗ របស់ ស្មាតហ្វូន Realme 5 Pro។ ប្រភពបានបញ្ជាក់ថា Realme 5 Pro អាចនឹងបំពាក់មកជាមួយ អេក្រង់លាត ប្រភេទ AMOLED អមជាមួយ ឆករាងតំណក់ទឹក ចំពោះផ្នែកសុវត្ថិភាព ត្រូវបំពាក់មកជាមួយ បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ នៅក្រោមអេក្រង់។ ចំនែកឯ ផ្នែកកាមេរ៉ាវិញ Realme 5 Pro អាចបំពាក់ដោយ កាមេរ៉ា ចំនួន 4 គ្រាប់ មួយគ្រាប់ជា កាមេរ៉ាគោល ប្រើសេនស័រ IMX586 របស់ Sony មានទំហំ 48MP មួយគ្រាប់ជាលេន Ultrawide-Angle និងមួយគ្រាប់ទៀតជា លេន Macro ចំណែកគ្រាប់ទី 4 មិនទាន់ដឹងច្បាស់ថាជា ប្រភេទអ្វីនោះទេ។ បើនិយាយអំពី កម្លាំងម៉ាស៊ីនវិញ Realme 5 Pro ប្រើប្រាស់បន្ទះឈីប របស់ក្រុមហ៊ុន Qualcomm Snapdragon 712 រីឯ ទំហំថ្ម និង ទំហំ អេក្រង់ ប្រភពខាងលើមិនបានបញ្ជាក់នោះទេ។


 

សរុបមកវិញ ព័ត៌មានខាងលើ គឺគ្រាប់តែជាព័ត៌មាន បែកធ្លាយ តែប៉ុណ្ណោះ មិនមានប្រភព ច្បាស់ការណាមួយ ចេញមុខមក បញ្ជាក់ការពិតនោះទេ។ ដូច្នេះយើង មានតែរង់ចាំ មើលជាបន្តទៀត ព្រោះថាអាចនឹងមាន ព័ត៌មានលេចធ្លាយ ចេញមកបន្តទៀត មុននឹងថ្ងៃប្រកាសចេញ ជាផ្លូវការមកដល់។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង