Google Docs, Sheets និង Slides សម្រាប់ Android ទទួល​បាន​រចនាបថ Material Theme ហើយ​
ដោយ​ ៖ Leng | 5 ខែមុន SHARE

 

គេហទំព័រ Google Drive គឺអាចទទួលបាន ការរចនាបថ Material Theme Design មុនគេបង្អស់ កាលពីឆ្នាំ 2018 ហើយបញ្ចេញសម្រាប់ Android និង iOS កាលពីខែមេសាឆ្នាំ 2019 កន្លងផុតទៅនេះ។ ចំណែកឯគេហទំព័រ Google Docs, Sheets និង Slides ក៏បានអាប់ដេត នៅខែកុម្ភៈផងដែរ ជាមួយរូបរាងស្រដៀងនឹង Material Theme ហើយនាពេលបច្ចុប្បន្ននេះ កំណែអាប់ដេតថ្មីនោះ ត្រូវបានបញ្ចេញឲ្យឧបករណ៍ Android ប៉ុន្ដែសម្រាប់ឧបករណ៍ iOS តម្រូវឲ្យរង់ចាំបន្ដទៀត។

 

 

ហាក់បីដូចជាការរចនាបថ Material Theme Design លើកម្មវិធីផ្សេងៗអញ្ចឹងដែរ ដោយពេលឥឡូវនេះ ផ្នែករបារខាងលើ លែងមានពណ៌តទៅទៀតហើយ ដែលកាលពីមុនមក ពណ៌ខៀវតំណាងឲ្យ Docs, ពណ៌បៃតងតំណាងឲ្យ Sheets និងពណ៌លឿងតំណាងឲ្យ Slides ផងដែរ ប៉ុន្ដែពណ៌ទាំងអស់នោះ ត្រូវបានភ្ជាប់ជាមួយ ឈ្មោះរបស់ឯកសារវិញ។ រូបតំណាងក្រុមហ៊ុន Google ជាមួយកម្មវិធី Docs ត្រូវផ្លាស់ទីតាំងមកចំកណ្ដាល ហើយប៊ូតុងស្វែងរក “Search” គឺមាននៅខាងស្ដាំជិតរូប Folder សម្រាប់បើកឯកសារ ចេញពីអង្គផ្ទុកទិន្នន័យ ឬ Google Drive ជាដើម។ 

 

ខណៈពេលដែល Drive សម្រាប់ Android នៅតែរក្សាទុក របារបញ្ជាខាងក្រោម ដោយឡែក ជំនាន់ក្រោយនៃកម្មវិធី Docs, Sheets និង Slides ត្រូវផ្លាស់ប្ដូរ មុខងារទាំងអស់នោះ ទៅផ្នែកអូសចេញពី ចំហៀងខាងឆ្វេងវិញ។ បើមើលទៅជ្រុងខាងស្ដាំ ផ្នែកខាងក្រោម យើងនឹងឃើញមាន រូបសញ្ញាបូក “ + “ ជាមួយនឹងពណ៌លាយគ្នា ហើយពេលដែលចុចពីលើ មុខងារសម្រាប់បង្កើតឯកសារ “New document” និងមុខងារជ្រើសយកពុម្ព “Choose template” នឹងលេចចេញមកផងដែរ។ 

 

 

សរុបមក ការរចនាបថ Google Material Theme សម្រាប់កម្មវិធី Docs, Sheets និង Slides គឺបាននាំយកមកនូវ ភាពសាមញ្ញល្អ និងស្រស់ស្អាតម្យ៉ាងដែរ ហើយផ្ទៃខាងក្រោយ ពោរពេញដោយពណ៌ស ប៉ុន្ដែមិនឃើញមាន ភ្ជាប់មកជាមួយមុខងារ Dark Mode នោះទេ។ កាលពីដំបូងមក កំណែអាប់ដេតថ្មីនេះ ត្រូវបានប្រទះឃើញមាន សម្រាប់អ្នកប្រើប្រាស់ មួយចំនួនតូចប៉ុណ្ណោះ ប៉ុន្ដែនៅលើជំនាន់ទី v1.19.312.02.40 ចុងក្រោយនេះ បានបញ្ចេញឲ្យអាប់ដេត បានទាំងអស់គ្នាហើយ និងអាចចូលពិនិត្យមើលនៅលើ Google Play Store បាន។

 

***ដើម្បីធ្វើការអាប់ដេត ឬទាញយកកម្មវិធី Google Docs សម្រាប់ Android សូមចុចទីនេះ

***ដើម្បីធ្វើការអាប់ដេត ឬទាញយកកម្មវិធី Google Sheets សម្រាប់ Android សូមចុចទីនេះ

***ដើម្បីធ្វើការអាប់ដេត ឬទាញយកកម្មវិធី Google Slides សម្រាប់ Android សូមចុចទីនេះ

ដោយ​ ៖ 9to5Google
អត្ថបទទាក់ទង