Apple​ បាន​ប្រកាស​ដាក់​លក់​ខ្សែ​តំណរ​ USB-C​ Digital​ AV​ Multiport​ ជំនាន់​ថ្មី​ ដែល​អាច​គាំ​ទ្រ​​វីដេអូ​កម្រិត​ 4K​ ល្បឿន​ 60Hz​​
ដោយ​ ៖ Ratanak | 6 ខែមុន SHARE

 

ថ្មីៗនេះ Apple បានធ្វើការប្រកាសដាក់លក់នូវខ្សែតំណរជំនាន់ថ្មីមួយ ដែលមានឈ្មោះថា USB-C Digital AV Multiport Adapter ដែលមានលេខកូដម៉ូឌែល A2119 កាន់តែពិសេសនោះ លើកនេះ វាត្រូវបានធ្វើការ Upgrade ឲ្យមានសមត្ថភាព កាន់តែប្រសើរជាងមុនទៅទៀត។ ពិតណាស់ ឧបករណ៍មួយនេះ ត្រូវបានក្រុមហ៊ុនផ្លែប៉ោម ដាក់លក់ក្នុងតម្លៃ 69 ដុល្លារ ដោយវាបានភ្ជាប់ជាមួយរន្ធចំនួន 3 ផត រួមមានរន្ធ USB-C, HDMI និងរន្ធ USB-A មួយផងដែរ។ 

 

 

ជាក់ស្ដែងឌុយខាងលើនេះ បានភ្ជាប់មកជាមួយរន្ធ HDMI 2.0 ខណៈពេលដែលជំនាន់មុន មានត្រឹមរន្ធ HDMI 1.4b ប៉ុណ្ណោះ។ ដោយសាររន្ធ HDMI ជំនាន់ថ្មីនេះហើយ ទើបធ្វើឌុយមួយនេះ អាចគាំទ្រនូវ វីដេអូកម្រិត 4K 3840 x 2160 ភិចសែល ជាមួយល្បឿន 60Hz ផងដែរ។ គួរបញ្ជាក់ដែរថា ចំពោះការបង្ហាញក្នុងកម្រិត ដូចដែលបានរៀបរាប់នេះ គឺវាអាចទ្រទ្រង់បានជាមួយ Mac និង iPad ដូចជា MacBook Pro 15 អ៊ីញស៊េរីឆ្នាំ 2017 ឡើងទៅ Retina iMac ស៊េរីឆ្នាំ 2017 ឡើងទៅដូចគ្នា និងរួមទាំង iMac និង iPad Pro ផងដែរ។ ដូចគ្នាដែរ ចំពោះ Mac គឺត្រូវ ដំណើរការដោយ macOS Mojave 10.14.6 ឡើងទៅ ហើយចំណែកឯ iPad Pro វិញគឺត្រូវដើរដោយ iOS 12.4 ឡើងទៅ ទើបអាចទទួលបានមុខងារ ដូចបានរៀបរាប់ខាងលើ។

 

 

លើសពីនេះ USB-C Digital AV Multiport Adapter ក៏គាំទ្រជាមួយវីដេអូ HDR នៅក្នុង HDR10 ផងដែរ ដែលធ្វើឲ្យកាន់តែមានភាពអាយស្រួលក្នុងការភ្ជាប់ទៅកាន់ ទូរទស្សន៍ ឬក៏ projector ជាដើម។ ម្យ៉ាងវិញទៀត ឧបករណ៍មួយនេះ នឹងត្រូវដាក់លក់ ចាប់ពីថ្ងៃទី 12 សីហានេះ តទៅផងដែរ។

ដោយ​ ៖ 9To5 Mac
អត្ថបទទាក់ទង