អ្នក​ស្រាវ​ជ្រាវ​កំពុង​សិក្សា​លើ​ក្ដារ​ចុច​បំបាំង​កាយ ជា​ពិសេស​សម្រាប់​ប្រព័ន្ធ VR និង​អេក្រង់​ថាច់​ស្រ្គីន​
ដោយ​ ៖ Hong | 5 ខែមុន SHARE

 

ការវាយអក្សរនៅលើ អេក្រង់ថាច់ស្រ្គីន គឺមិនមានភាពងាយស្រួល ហើយព្រមទាំងរអាក់រអួល សម្រាប់អេក្រង់ថេប្លេតទំហំធំៗ ដោយមិនដូចក្ដារចុច ពិតនោះទេ។ ខណៈពេលមនុស្យមួយចំនួន អាចប្រើក្ដារចុចនៅលើ ស្មាតហ្វូន បានច្បាស់មកហើយ ប៉ុន្ដែចំពោះថេប្លេតដូចជា iPad ឬរបស់ Android ផ្សេងៗជាច្រើនទៀត គឺពិតជាពិបាកខ្លាំងផងដែរ។ ដើម្បីដោះស្រាយនូវបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវមកពី Korean Advanced Institute of Science and Technology (KAIST) បានកំពុងអភិវឌ្ឍន៍នូវ “ក្ដារចុចបំបាំងកាយ” ដោយអនុញ្ញាតឲ្យ អ្នកប្រើប្រាស់វាយអក្សរ បានគ្រប់ទីកន្លែង នៅលើអេក្រង់។

 

 

នេះបើយោងទៅតាម ឯកសារស្រាវជ្រាវ បានបង្ហាញឲ្យឃើញថា ក្ដារចុចបំបាំងកាយ (I-Keyboard) អាចដំណើរការបាន គ្រប់ជ្រុងទាំងអស់ ដែលចង់មានន័យថា អ្នកទាំងអស់គ្នា អាចចាប់ផ្ដើមវាយពាក្យ ចំណុចណាមួយក៏បាន នៅលើអេក្រង់ថាច់ស្រ្គីន។ ចំពោះសមត្ថភាពទាំងអស់នេះ គឺអាចធ្វើបានដោយសារ Deep Neural Decoder (DND) ដែលជាសេនស័រ AI ដ៏ពិសេសម្យ៉ាង សម្រាប់ចាប់យក ចលនាដៃរបស់លោកអ្នក និងអាចបំពាក់នៅក្រោម បន្ទះអេក្រង់បានផងដែរ។ នាពេលបច្ចុប្បន្ននេះ ក្ដារចុចបំបាំងកាយ (I-Keyboard) មានសមត្ថភាពទទួលបាន ល្បឿនចុចជាមធ្យមចំនួន 45 ពាក្យក្នុងមួយនាទី (WPM) ដោយមានកម្រិតត្រឹមត្រូវ 95.8% ផងដែរ។ 

 

ពិតប្រាកដណាស់ លទ្ធផលនេះស្ដាប់ទៅទាបណាស់ បើប្រៀបធៀបទៅនឹង ក្ដារចុចស្ដង់ដារ ក៏ប៉ុន្ដែល្អជាងឆ្ងាយ បើប្រៀបធៀបទៅនឹង ក្ដារចុចនៅលើ អេក្រង់ថាច់ស្រ្គីន ថែមទៀតផង។ រូបភាពខាងក្រោម បានបង្ហាញឲ្យឃើញពីរបៀប ដែលក្រុមអ្នកស្រាវជ្រាវ ដំឡើងក្ដារចុចបំបាំងកាយ (I-Keyboard) សម្រាប់ទាញយកទិន្នន័យ និងធ្វើតេស្ដសាកល្បង ដោយបញ្ជាក់ឲ្យដឹងថា បច្ចេកវិទ្យាពិសេសនេះ កំពុងស្តិតក្នុងការអភិវឌ្ឍន៍ ជំនាន់ដំបូងនៅឡើយ។

 

 

គោលដៅនាពេលអនាគត របស់ក្ដារចុចបំបាំងកាយ (I-Keyboard) គឺអាចវិវត្តក្លាយទៅជា ក្ដារចុចជំនាន់ថ្មីមួយ ដើម្បីជំនួសឲ្យក្ដារចុចស្ដង់ដារ ដែលយើងប្រើសព្វថ្ងែនេះ និងជាពិសេសសម្រាប់ប្រព័ន្ធ Virtual Reality (VR) ថែមទៀតផង។ ទោះបីជាយ៉ាងណា យើងត្រូវរង់ចាំយូរទៀត សម្រាប់ឲ្យបច្ចេកវិទ្យាថ្មីនេះ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអាចវាយលុកទីផ្សារ នាពេលខាងមុខនេះ។ តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះក្ដារចុចបំបាំងកាយ (I-Keyboard)? សូមបញ្ចេញមតិរបស់អ្នក តាមរយៈតំបន់ Comments នៅខាងក្រោមនេះ!

ដោយ​ ៖ Bee Bom
អត្ថបទទាក់ទង