មុខងារ​មួយ​លើ iOS 13 អាច​អោយ​អ្នក​ប្រើ​ប្រាស់​អស់​បារម្មណ៍​រឿង​ទាញ​យក​ឯកសារ​
ដោយ​ ៖ Sam | 5 ខែមុន SHARE

 

 

ដូចដែលយើងបានដឹងរួចមកហើយថា Apple បានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ ចុងក្រោយរបស់ខ្លួនអោយអ្នកដែលបាន ប្រើប្រាស់ iPhone ចាប់ពីម៉ូឌែល 6s ឡើងទៅ បានទទួលការតម្លើងទៅកាន់ iOS 13 ក្នុងជំនាន់សាកល្បង កាលពីពេលថ្មីនេះ។ ក្នុងនោះយើងបានទទួលនូវ បទពិសោធន៍ថ្មីៗជាច្រើន ក៏ដូចជាមុខងារជាច្រើន ដែលយើងរង់ចាំជាយូរ មកហើយផងដែរ ។ 

 

 

 

ថ្ងៃនេះក្រុមការងារ Cambo Report សូមណែនាំនូវមុខងារពិសេស ដែលអ្នកប្រើប្រាស់ iPhone ទាំងឡាយបានរង់ចាំ និងជាមុខងារ ដែលមានជាយូរមកហើយ នៅលើទូរសព្ទពពួក Android ផងដែរ។ បើក្រលេកទៅមើលកាលពីមុន យើងដឹងច្បាស់ណាស់ថា ពេលចង់ទាញយក File នៅលើ iPhone ម្តងៗ យើងចាំបាច់ត្រូវ តម្លើងកម្មវិធី ពីខាងក្រៅ ឬអាចហៅម៉្យាងទៀត បានថា Third Party App ដើម្បីបានប្រើប្រាស់ នូវមុខងារនោះ ដោយឡែកនៅលើ iOS 13 លោកអ្នកអាចរីករាយ នឹងការទាញយក File បានតាមចិត្ត នៅក្នុងកម្មវីធី Safari ដោយផ្ទាល់ និងងាយស្រួយផងដែរ ។

 

 

iOS 13 ក៏អនុញ្ញាតអោយយើង ធ្វើការគ្រប់គ្រង File ដែលបានទាញយក ទាំងនោះនៅក្នុង កម្មវិធីដែលមានឈ្មោះថា File ដែលមានតម្លើង មកស្រាប់ទៀតផង។ វាពិតជាបានបន្ថែមនូវ ភាពងាយស្រួលជាច្រើន ដល់អ្នកប្រើប្រាស់ ព្រោះមិនចាំបាច់ត្រូវ ស្ពាយកុំព្យូទ័រ ដើម្បីចាំ copy ឯកសារចុះឡើង ដូចមុនទៀតនោះឡើយ។  ដោយឡែកនៅក្នុងកម្មវិធី Safari នៅក្នុង iOS ថ្មីនេះ ត្រូវបានដុះខាត់ថ្មីជាច្រើន ដែលបានផ្តល់ភាពងាយស្រួលជាច្រើន ដល់អ្នកប្រើប្រាស់បាន តាមតម្រូវការ។ មិតអ្នកអានទាំងអស់ ចាំជួបគ្នាលើកក្រោយៗទៀត ដែលយើងនឹងនាំយកនូវ ចំណេះដឹងថ្មីៗជាច្រើន ដើម្បីចែករំលែកបន្ថែម ជូនដល់អ្នកទាំងអស់គ្នា។

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង