ឈីប​ A14​ សម្រាប់​ iPhone​ ឆ្នាំ​ 2020​ អាច​នឹង​មាន​ទំហំ​តូច​ខ្លាំង​ត្រឹម​ 5nm ​ពី​ TSMC​​
ដោយ​ ៖ Sunny | 5 ខែមុន SHARE

 

TSMC ជាក្រុមហ៊ុនផលិតបន្ទះឈីបមួយ នៅតៃវ៉ាន់ ដែលទទួលបានសិទ្ធិផ្តាច់មុខ សម្រាប់ផលិតបន្ទះឈីប A12 ទៅអោយ Apple ជាមួយទំហំតូចត្រឹម 7nm និងបានបំពាក់ចូលទៅក្នុងតួខ្លួន iPhone ចំនួន 3 ម៉ូឌែលហើយ កាលពីឆ្នាំ 2018 កន្លងទៅ រួមមាន iPhone XR, iPhone XS និង iPhone XS Max។ ក្នុងនោះ យើងក៏បានដឹងដែរថា ល្បឿនកម្លាំងម៉ាស៊ីន នៅលើ iPhone ទាំងនេះ គឺខ្លាំងប៉ុណ្ណា បើទោះបីជាវាមានបំពាក់រ៉េម ត្រឹមទំហំ 4GB លើ iPhone XS / iPhone XS Max និងរ៉េម 3GB លើ iPhone XR ក៏ដោយ។

  

 

សម្រាប់ឆ្នាំ 2019 នេះដែរ TSMC នៅតែបន្តធ្វើការផ្គត់ផ្គង់ ផលិតបន្ទះឈីប A13 ជំនាន់ថ្មី ទៅអោយ Apple ដដែល ដើម្បីបំពាក់ចូលក្នុងខ្លួន iPhone ស៊េរីថ្មី ដែលត្រៀមនឹងស្នងតំណែងបន្តពី iPhone XR, iPhone XS និង iPhone XS Max។ យ៉ាងណា យោងតាមប្រភពលេចធ្លាយមួយ នាពេលកន្លងមក បានបង្ហើបថា ឈីប A13 ថ្មីនេះ នឹងមានពង្រឹងច្រើន ទៅលើដំណើរការម៉ាស៊ីន ជំនួយទៅលើថាមពលថ្ម និងផ្នែកកាមេរ៉ាក្រោយ ព្រោះយើងឃើញ មកស្រាប់ហើយថា iPhone ឆ្នាំនេះ អាចទទួលបាន ការបន្ថែមលេនមួយគ្រាប់ទៀត សម្រាប់កាមេរ៉ាក្រោយ។

 

ប៉ុន្តែយ៉ាងណា បើទោះជា iPhone ឆ្នាំ 2019 មិនទាន់ចេញប្រកាសចេញ ក៏ដោយ ប៉ុន្តែនៅក្នុងពេលនេះ ស្រាប់តែមានដំណឹងលេចធ្លាយមួយ បានបង្ហាញថា លើចំនុចពាក់ព័ន្ធនឹងបន្ទះឈីប A14 ដែលត្រៀមសម្រាប់ឆ្នាំក្រោយ។ តាមរយៈដំណឹងមួយនេះ បានលើកឡើងថា  TSMC អាចនឹងផលិតបន្ទះឈីបក្នុង ទំហំតូចត្រឹម 5nm ជាលើកដំបូង សម្រាប់អោយទៅក្រុមហ៊ុន Apple និងអាចបំពាក់ចូលខ្លួន iPhone នៅក្នុងឆ្នាំ 2020 តែម្តង។ សម្រាប់ទំហំតូចបែបនេះ នឹងជួយច្រើនមែនទែន ដែលអ្នកប្រើប្រាស់ iOS នឹងរឹតតែពេញចិត្ត ជាក់ជាមិនខាន។

 

 

អញ្ចឹង សម្រាប់ដំណឹងមួយនេះដែរ អាចជាដំណឹងពិសេស និងជាព័ត៌មានល្អមួយ សម្រាប់ហ្វេន iOS ប្រសិនបើវាក្លាយជាការពិត ព្រោះទំហំឈីបកាន់តែតូច គឺកាន់តែខ្លាំងលើល្បឿនដំណើការ និងការបន្ថយការខ្ជះខ្ជាយ លើចំនុចមួយចំនួន។ ទោះយ៉ាងណា ការបង្ហាញមកនេះ គឺស្ថិតនៅក្នុងប្រភពលេចធ្លាយមួយប៉ុណ្ណោះ ហើយគ្រប់យ៉ាងបែបណា វានឹងត្រូវលាតត្រដាងច្បាស់ នៅឆ្នាំ 2020 ខាងមុខហើយ។

 

ដោយ​ ៖ iPhone Hacks
អត្ថបទទាក់ទង