ក្រុមហ៊ុន​ចិន​ថ្មី​មួយ​ទៀត​ហើយ ត្រូវ​បាន​ដក​ចេញ​ពី Play Store ដោយសារ​ដាក់ Ads ច្រើន​ពេក​
ដោយ​ ៖ Hong | 6 ខែមុន SHARE

 

ក្រុមហ៊ុនយក្ស Google បានដកចេញនូវកម្មវិធី ដែលបង្កើតដោយក្រុមហ៊ុនចិន ថ្មីផ្សេងមួយទៀតហើយ ចេញពីកម្មវិធី Play Store ពីបទរំលោភគោល នយោបាយផ្សព្វផ្សាយ Ads ពាណិជ្ជកម្មច្រើនលើសពេក។ ក្រុមហ៊ុនចិននោះ មានឈ្មោះថា CooTek ដែលល្បីល្បាញតាមរយៈ កម្មវិធីក្ដារចុច TouchPal ដោយលែងមានសិទ្ធិ ធ្វើការបង្ហាញផ្ទាំងពាណិជ្ជកម្ម និងបន្ទាប់មកត្រូវបាន Google លុបចេញតែម្ដង។

ប្រភាពពត៌មាន ទទួលបានមកពី BuzzFeed បានបង្ហាញអំពីការស៊ើបអង្កេត ដែលបញ្ជក់ឲ្យដឹងថា កម្មវិធីចំនួនរាប់ពាន់ផលិតដោយ CooTek បានលួចបញ្ចូលនូវមេរោគ Adware ត្រូវបានគេហៅថា BeiTaAd និងរាតត្បាតក្នុងស្មាតហ្វូន របស់អ្នកទាញយកកម្មវិធីនោះ។ អ្នកប្រើប្រាស់ជាច្រើន បានរាយការណ៍មកថា ផ្ទាំងពាណិជ្ជកម្មជាច្រើន ត្រូវបានឈ្លានពាន ដល់ស្មាតហ្វូនរបស់ពួកគេ ដោយទោះបីជាមិនបាន បើកប្រើកម្មវិធីក៏ដោយ ហើយខ្លះទៀតអាចធ្វើឲ្យ ស្មានហ្វូនស្ទើរតែលែងដំណើរការ បន្ទាប់ពីមានផ្ទាំង Ads ដាក់បង្ហាញគ្រប់ទីកន្លែង។ 

 

ក្រុមហ៊ុនចិន CooTek បានឆ្លើយតបវិញថា ខ្លួននឹងធ្វើការលុបវាចេញ តាមរយៈកំណែអាប់ដេត ដោយឡែកការស្រាវជ្រាវ ជាថ្មីម្ដងទៀត បានឃើញលុបចេញពិតមែន ប៉ុន្ដែក៏ប្រទះឃើញថា មានលាក់កូដថ្មីផ្សេងទៀត ដែលបញ្ជាឲ្យបើកផ្ទាំង Ads ទាំងអស់នោះដដែល។ ទោះបីជាយ៉ាងណា Google បាននិយាយប្រាប់ថា នៅពេលដែលមាន ការរំលោភបំពានវិន័យ នោះយើងនឹងចាត់វិធានការ ដោយត្រូវបានដកចេញពី Play Store ដូចកាលពីមុនៗអញ្ចឹងដែរ។

មិនមែនជាលើកដំបូងនោះទេ ដែលត្រូវបាន Google ត្រូវចាត់វិធានការ ប្រឆាំងទៅនឹងក្រុមហ៊ុនចិន ពីបទបំពានគោលការណ៍ ទៅលើកម្មវិធី Play Store ដោយរួមមានដូចជា ក្រុមហ៊ុនចិន Do Global ត្រូវបានដកចេញ កាលពីខែមេសាកន្លងផុតនេះ ហើយព្រមទាំងក្រុមហ៊ុនចិន Cheetah Mobile និង Kika Tech កាលពីឆ្នាំមុន ថែមទៀតផង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង