FaceApp នេះ​ហើយ​កំពុង​ពេញ​និយមម្តងទៀត​ក្នុង​កម្មវិធី​បណ្តាញ​សង្គម ដោយ​អាច​កែ​ប្រែផ្ទៃមុខ​ពី​ចាស់​ទៅក្មេង ឬពីក្មេងទៅចាស់​បាន​
ដោយ​ ៖ Kongkit | 6 ខែមុន SHARE

 

ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានកម្មវិធីមួយ កំពុងតែទទួលបានការ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គម នៅទូទាំងសកលលោក ដោយវាមានឈ្មោះ ផ្លូវការថា FaceApp។ តាមពិតទៅ កម្មវិធីមួយនេះ ត្រូវបានដាក់ទាញយក យូរមកហើយ តាំងពីឆ្នាំ 2017 មកម្លេះ ដែលវាទើបតែ ទទួលបានការគាំទ្រច្រើន នៅប៉ុន្មានខែចុងក្រោយ ក្នុងឆ្នាំ 2019 នេះ។

ពិតណាស់ ប្រហែលជាមាន ប្រិយមិត្តមួយចំនួន ប្រាកដជាបានស្គាល់ រឺក៏ខ្លះទៀត កំពុងតែប្រើប្រាស់កម្មវិធី មួយនេះផងដែរ។ ដោយឡែកសម្រាប់ ប្រិយមិត្តណា ដែលមិនទាន់បានស្គាល់ កម្មវិធីកំពុងមានការពេញនិយមនេះទេ យើងនឹងណែនាំ អោយបានស្គាល់ច្បាស់ពីវា ថាតើវាមានលក្ខណៈសម្បត្តិ ពិសេសអ្វីខ្លះ បានធ្វើអោយមានមនុស្សជាច្រើន ប្រើប្រាស់បែបនេះ។ FaceApp គឺជាកម្មវិធីមួយ ស្រដៀងទៅនឹង កម្មវិធីកែរូបភាព មួយចំនួនផ្សេងទៀតដែរ ដែលវាសម្បូរ ទៅដោយមុខងារ ជាច្រើនដូចជា Editor, Fun និង Layouts ជាដើម។ លើសពីនេះកម្មវិធី FaceApp អាចកែប្រែផ្ទៃមុខ របស់យើង ពីចាស់មកជាក្មេង ពីក្មេងទៅជាមនុស្សចាស់ និងអាចប្តូរពីមនុស្សប្រុស អោយក្លាយ ទៅជាមនុស្សស្រី បានថែមទៀតផង។ ជាងនេះទៅទៀត ថ្មីៗនេះ យើងឃើញមានតារាបរទេស ជាច្រើនរូប ក៏បានប្រើប្រាស់ កម្មវិធីមួយនេះ សម្រាប់កែប្រែរូបភាព និងបានបង្ហោះចូល ទៅក្នុងសង្គម Instagram និង Twitter ផ្ទាល់ខ្លួនរបស់ពួកគេ ផងដែរ។

 

**បើប្រិយចាប់អារម្មណ៍ និងចង់សាកល្បងប្រើកម្មវិធីនេះ ជាមួយតំណរភ្ជាប់ខាងក្រោម៖

 

ចុចទីនេះ សម្រាប់ Android

ចុចទីនេះ សម្រាប់ iOS 

 

សូមបញ្ជាក់ផងដែរថា កម្មវិធីមួយនេះ បានដាក់អោយទាញយក ដោយឥតគិតថ្លៃ ទាំងនៅលើ Play Store និង App Store ប៉ុន្តែបើប្រិយមិត្ត ចង់បានមុខងារកាន់តែ សម្បូរបែបជាងនេះទៀតនោះ គឺត្រូវចំណាយប្រាក់ 3.99 ដុល្លារ ក្នុងមួយខែ និងតម្លៃ 19.99 ដុល្លារក្នុងរយៈពេលពេញ មួយឆ្នាំ។

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង