OPPO Find Y អាច​ជា​ត្រកូល Find ជំនាន់​ថ្មី ដែល​ប្រើ​បច្ចេកវិទ្យា​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់​មុនគេ​
ដោយ​ ៖ Ratanak | 10 ខែមុន SHARE

 

កាលពីឆ្នាំមុន OPPO បានដាក់លក់ស្មាតហ្វូនកំពូលដំបូងរបស់ខ្លួន ដែលមានកាមេរ៉ាហូតឡើងលើ ព្រមទាំងអេក្រង់លាតធំ មានឈ្មោះថា OPPO Find X។ បន្ទាប់មក កាលពីប៉ុន្មានខែមុននេះ យើងក៏បានឃើញស្មាតហ្វូន កំពូលមួយស៊េរីទៀត មានឈ្មោះថា OPPO Reno ដែលវានៅតែបន្ត ដាក់បច្ចេកវិទ្យាកាមេរ៉ាផុសឡើង បន្តទៀត គ្រាន់តែលើកនេះ វាមានរបៀបនៃការផុសប្លែក ជាងពីមុនប៉ុណ្ណោះ។

នៅក្នុងពេលថ្មីៗនេះដែរ មានដំណឹងថា OPPO គ្រោងបញ្ចេញស្មាតហ្វូនត្រកូល Find ជំនាន់ថ្មីបន្តទៀត ដែលមានឈ្មោះថា OPPO Find Y ដែលឈ្មោះថ្មីនេះត្រូវបាន ក្រុមហ៊ុន OPPO ធ្វើការស្នើរសុំទៅកាន់ WIPO (World Intellectual Property Office) ក្នុងការបញ្ចូលទៅជា ស្មាតហ្វូន។ ចំពោះលក្ខណៈសម្បត្តិ ដែលនឹងត្រូវបំពាក់ នៅក្នុងទូរសព្ទនេះ យើងមិនទាន់ដឹងដូចគ្នា រីឯបច្ចេកវិទ្យាកាមេរ៉ា ក៏មិនទាន់ប្រាកដដែរថា វាអាចបំពាក់កាមេរ៉ាហូតឡើង ឬកាមេរ៉ាបង្កប់ក្រោមអេក្រង់ តែជាក់ស្ដែងវាអាចជា កាមេរ៉ាបង្កប់ច្រើនជាង ព្រោះថាក្រុមហ៊ុនមួយនេះ ទើបបានបង្ហាញពីបច្ចេកវិទ្យា កាមេរ៉ាថ្មីបង្កប់បែបនេះរួចមកហើយ មួយវិញទៀត Find Y ក៏អាចមានវត្តមាន នៅក្នុងព្រឹត្តិការណ៍ MWC 2020 ផងដែរ។

បើអញ្ចឹងមែននោះ មានន័យថា OPPO Find Y នេះ អាចនឹងត្រូវបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំក្រោយ ដែលមានភាគរយច្រើន ក្នុងការប្រើប្រាស់កាមេរ៉ាមុខ នៅក្រោមអេក្រង់។ លើសពីទៅទៀត សមត្ថភាពកាមេរ៉ារបស់វា ក៏កាន់តែខ្លាំងនោះដែរ ព្រោះយើងដឹងហើយថា នៅលើ OPPO Reno បច្ចុប្បន្ននេះ មានកាណុងកាមេរ៉ាខ្លាំង ដែលអាចពង្រីកបានរហូតដល់ 60 ដងបែបឌីជីថល រួចទៅហើយ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង