សារ​ជូន​ដំណឹង​ពី​ស្មាតហ្វូន Android របស់​អ្នក ក៏​អាច​ដាក់​បង្ហាញ​លើ Windows 10 បាន​ដែរ!​
ដោយ​ ៖ Hong | 1 ឆ្នាំមុន SHARE

 

កម្មវិធី Your Phone បង្កើតឡើយដោយ Microsoft បានដាក់ឲ្យប្រើប្រាស់ អស់រយៈពេល រៀងយូរណាស់មកហើយ ដែលអាចធ្វើការបានល្អ ក្នុងការបើកតភ្ជាប់ រវាងស្មាតហ្វូន Android និងកុំព្យូទ័ររបស់អ្នក។ នាពេលថ្មីៗនេះ Microsoft បានដាក់បញ្ចេញនូវ កំណែអាប់ដេតធំមួយ ដែលបានផ្ដល់លទ្ធភាព ឲ្យអ្នកទាំងអស់គ្នា ដាក់បង្ហាញសារជូនដំណឹង ដែលមាននៅក្នុងស្មាតហ្វូន Android ទៅលើកុំព្យូទ័រលើតុ ឬកុំព្យូទ័រយួរដៃ របស់អ្នកផងដែរ។ 

ចំពោះកំណែអាប់ដេតថ្មីនេះ គឺមានន័យថា លោកអ្នកមិនចាំបាច់ ចាប់យកស្មាតហ្វូន Android របស់អ្នក ដើម្បីធ្វើការពិនិត្យមើល សារជូនដំណឹងផ្សេងៗ ទៀតនោះឡើយ បើសិនជាបានភ្ជាប់ ជាមួយនឹងកម្មវិធី Your Phone រួចមកហើយ ដូច្នេះសារដំណឹងទាំងអស់នោះ នឹងអាចលោតចេញ នៅលើអេក្រង់កុំព្យូទ័រ Windows 10 របស់លោកអ្នក ចាប់ពីនេះតទៅ។ នាពេលបច្ចុប្បន្ននេះ កំណែអាប់ដេត ជំនាន់ចុងក្រោយ សម្រាប់កម្មវិធី Microsoft “Your Phone” បានដាក់ឲ្យទាញយក យ៉ាងទូលំទូលាយហើយ ប៉ុន្ដែប្រព័ន្ធប្រតិបត្តិការ Windows 10 របស់អ្នកទាំងអស់គ្នា ត្រូវមានជំនាន់អាប់ដេត ចាប់ពីខែមេសា ឆ្នាំ 2018 ឡើងទៅ ទើបដំឡើងបាន។ លើសពីនេះទៅទៀត កំណែអាប់ដេតចុងក្រោយនេះ អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បើកទស្សនារូបភាពផ្សេងៗ ដែលមានក្នុងស្មាតហ្វូន Android របស់ពួកគេ និងមានសមត្ថភាពក្នុងការអាន ហើយឆ្លើយតមសារ ថែមទៀតផង។

សរុបមក កម្មវិធី Microsoft “Your Phone” ជំនាន់ចុងក្រោយនេះ គឺបានធ្វើឲ្យមានសមត្ថភាព កាន់តែល្អប្រសើរជាងមុន ដោយការតភ្ជាប់ជាមួយ ស្មាតហ្វូន Android រឹតតែមានប្រយោជន៍ ថែមមួយកម្រិតទៀត ហើយប្រិយមិត្តអ្នកអាន អាចធ្វើការស្វែងរក ការអាប់ដេតតាមរយៈកម្មវិធី Microsoft Store នៅលើកុំព្យូទ័រ Windows 10 របស់លោកអ្នកបានផងដែរ។

ដោយ​ ៖ Android Authority
អត្ថបទទាក់ទង