(SPONSOR NEWS) - ទូ​ទឹក​កក កក​​ខាង​​ក្រោម​​របស់ Samsung ធ្វើ​​ឱ្យ​​ការ​​រស់​​នៅ​​របស់​​អ្នក​​កាន់​​តែ​​ទំនើប និង​ងាយ​​ស្រួល!​
ដោយ​ ៖ Rith | 11 ខែមុន SHARE

 

ផាសុកភាពក្នុងការរស់នៅ ប្រចាំថ្ងៃរបស់អ្នក ជាមួយនឹងក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ គឺពិតជាមានសារៈសំខាន់ណាស់ ដែលមិនអាចខ្វះបាន។ ការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតសុភមង្គលក្នុងក្រុមគ្រួសារ គឺតែងតែកើតឡើង កំឡុងពេលញុំាអាហារជុំគ្នា។ ដូច្នេះហើយបន្ទាប់ពី ការងារដ៏នឿយហត់ ពេញមួយថ្ងៃលោកអ្នកគួរ តែចំណាយពេល ដ៏រីករាយញុំាអាហារ ជាមួយគ្នានៅផ្ទះ។ ដូច្នេះដើម្បីឱ្យលោកអ្នក ទទួលបានបែបផែនជីវិត ដ៏រស់រវើកបែបនេះ ក្រុមហ៊ុនអេឡិចត្រូនិក សាមសុង ក៏បានផ្តល់ជូននូវបច្ចេកវិទ្យា ដ៏ទំនើបសម្រាប់ភាពរីករាយ និងអារម្មណ៍ស្រស់ស្រាយរាល់ថ្ងៃ ជាមួយនឹងផលិតផល ដែលឈានមុខ និងល្អផ្តាច់គេ។

 

 

ថ្ងៃនេះក្រុមហ៊ុនសាមសុង សូមណែនាំ ទូទឹកកកស៊េរីថ្មីដ៏ទំនើប,ឆ្លាតវៃ  ដែលលក់ដាច់និងកំពុងពេញនិយម នៅលើទីផ្សារបច្ចុប្បន្នគឺ ទូទឹកកក កកផ្នែកខាងក្រោមរបស់ Samsung។ ក្រុមហ៊ុន សាមសុង ជឿជាក់ថា ទូទឹកកក នេះពិតជាល្អស័ក្តិសម និងមិនអាចខ្វះបាន ក្នុងការរស់នៅ ដែលពោរពេញ ដោយផាសុកភាព និងភាពទាន់សម័យ របស់អតិថិជនទាំងអស់។

 

 

សូមបញ្ជាក់ថាទូទឹកកក ដែលកកផ្នែកខាងក្រោមស៊េរីថ្មីនេះ បានបំពាក់មកជាមួយនឹង បច្ចេកវិទ្យាពិសេសអស្ចារ្យជាច្រើន ដែលពុំធ្លាប់មានលើស ផលិតផលទូទឹកកកធម្មតា។ ពេលនេះលោកអ្នក ពិតជាចង់ជ្រាបច្បាស់ថា តើវាអស្ចារ្យកម្រិតណាទៅ! សូមមកមើលចំណុចពិសេសៗ ខាងក្រោមនេះទាំងអស់គ្នា៖ 

 

•  Optimal Fresh Zone ៖ គឺជាកន្លែងដែលអាចកំណត់បាន (Adjustable) ដើម្បីរក្សាភាពស្រស់នៃអាហារ ត្រី សាច់ បន្លែរបស់អ្នកបានទ្វេដង ដោយមិនធ្វើឱ្យកករឹង ខូចគុណភាពឡើយ!

 

 

•  Advanced Digital Inverter ៖ បច្ចេកវិទ្យានេះអាចធ្វើការ បានយ៉ាងឆ្លាតវៃបំផុត ក្នុងការជួយឱ្យទូទឹកកកប្រើប្រាស់បានយូរ សន្សំសំចៃថាមពលអគ្គិសនី បានយ៉ាងច្រើនបំផុត និងគ្មានសំឡេងរំខានផងដែរ!

 

 

•  Power Deodorizer ៖ ជាបច្ចេកវិទ្យាចុងក្រោយ និងមានតែមួយគត់ ក្នុងការស្រូបយកចេញនូវក្លិនមិនល្អនៅក្នុង ទូទឹកកកទាំងមូល ដើម្បីការពារម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ឱ្យនៅស្រស់ និងរក្សារសជាតិដើម បានយ៉ាងល្អបំផុត។

 

 

•  Larger Capacity Freezer & Veggie Box ៖ ត្រង់ចំណុចនេះអតិថិជន សាមសុង ទាំងអស់សុទ្ធតែចង់បានគ្រប់ៗគ្នា! លោកអ្នកអាចដាក់បន្លែ ផ្លែឈើ និងអាហារក្លាសេបានកាន់តែច្រើន និងនៅតែស្រស់បានកាន់តែយូរ!

 

•  Advanced All-Around Cooling System ៖ ជាបច្ចេកវិទ្យាចុងក្រោយ ដែលអាចធ្វើឱ្យគ្រប់ផ្នែក-គ្រប់ជាន់ត្រជាក់ក្នុង សីតុណ្ហភាពដ៏ត្រឹមត្រូវ ជាក់លាក់បំផុត និងជួយឱ្យគ្រប់បន្លែ ផ្លែឈើ ត្រីសាច់ទាំងអស់របស់លោកអ្នក នៅតែស្រស់បានកាន់តែយូរ!

 

•  Bottom Mount Freezer ៖ ជាកន្លែងកកដែលត្រូវ បានរចនាឡើងយ៉ាង ពិសេសស្ថិតនៅផ្នែកខាងក្រោម ដើម្បផ្តល់នូវ ភាពងាយស្រួល ក្នុងការដាក់ ឬយកសាច់ចេញ ឬរបស់ណាមួយដែលមានទំហំធំ និងធ្ងន់។

 

•  “Minimal” Flat Style ៖ ត្រូវបានរចនាឡើងយ៉ាងល្អប្រណិត ជាមួយនឹងផ្ទៃរាបស្មើចាំង រលោង
ស្តើងស្មើសាច់មិនច្រែស ឬកាន់ស្នឹម ស័ក្តិសមសម្រាប់គេហដ្ឋាន ឬក្នុងផ្ទះបាយដ៏ស្រស់ស្អាតទាក់ទាញរបស់លោកអ្នក!

 

ចំណុចពិសេសនៃបច្ចេកវិទ្យា ដ៏ទំនើបអស្ចារ្យពី  ទាំងអស់នេះគឺពិតជាត្រូវ ជាមួយនឹងអ្វីដែលលោកអ្នក កំពុងស្វែងរកហើយមែនទេ? ពិតប្រាកដណាស់ សម្រាប់ម៉ូឌែលនេះ ក៏នៅមានចំណុចពិសេសៗ ជាច្រើនទៀត ដែលលោកអ្នកចង់បាន ព្រមទាំងល្អលើសពីអ្វី ដែលលោកអ្នក ស្មានមិនដល់ផងដែរ។

 

ជាចុងក្រោយជាមួយនឹង ទូទឹកកក ដែលកកផ្នែកខាងក្រោម នេះ ពិតជាធ្វើឱ្យជីរិតររស់នៅ ប្រចាំថ្ងៃរបស់លោកអ្នក បានកាន់តែងាយស្រួល! សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកសាកដោយផ្ទាល់នៅតាម បណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយ ផលិតផលអេឡិចត្រូនិច ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232  ។

 

 

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង