ASUS បាន​បង្កើត​កម្មវិធី​ជួប​ជុំ​ជា​មួយ​នឹង ROG Fans ព្រម​ទាំង​បាន​ដាក់​បង្ហាញ​ផលិត​ផល​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប The Bridge!​
ដោយ​ ៖ Rith | 1 ឆ្នាំមុន SHARE

 

កាលពី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅផ្សារទំនើប The Bridge ក្បែរកោះពេជ្រ៖ ក្រុមហ៊ុន ASUS ROG បានបើកការដាក់តាំង បង្ហាញផលិតផលចុងក្រោយ របស់ខ្លួននៅលើ ទីផ្សារកម្ពុជាក្នុងនោះរួមមាន៖ G531GU/ G731GU/ G731GV/ FX505DU និងFX505DT។

 

 

លោក Lawrence Liu ដែលជាប្រធានផ្នែក គ្រប់គ្រងផលិតផល ASUS និង ROG នៅកម្ពុជាបានថ្លែងអោយដឹងថា៖ ទីផ្សារប្រទេសកម្ពុជាពី ១ឆ្នាំ ទៅ ១ឆ្នាំ តែងតែមានការកើនឡើងជាខ្លាំង ជាពិសេសវិស័យផ្នែកហ្គេម និងការឌីហ្សាញជាដើម។ នេះគឺជាសញ្ញាវិជ្ជមាន ដែលស្របទៅនឹងទិសដៅ របស់ក្រុមហ៊ុនដែលផ្តោតខ្លាំងទៅ លើគុណភាព តម្លៃ និងការច្នៃប្រឌិត។

 

 

ក្នុងនោះមានអ្នកចូលរួម ប្រមាណជាង ៤០០ នាក់ ដែលពួកគាត់សុទ្ធសឹងជាអ្នក ឌីហ្សាញនិង Gamers។ ស្របពេលជាមួយក្រុមហ៊ុន ASUS  បានប្រកាសពី ភាពជោគជ័យរបស់ខ្លួន ក្នុងទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារអន្តរជាតិ ក្រុមហ៊ុន ១ នេះត្រូវបានប្រកាសថាខ្លួន ទទួលបានចំណាត់ថ្នាក់លេខ ១ ផ្នែកគំនិតច្នៃប្រឌិតទៅលើផលិតផល ក្នុងវិស័យបច្ចេកវិទ្យា ផ្នែកកុំព្យូទ័រផងដែរ។

 

 

តួយ៉ាងយើងឃើញមានកុំព្យូទ័រម៉ូដែល G731GU ដែលមានការរចនាបែបកាច មានប្រព័ន្ធខ្យល់ការពារកំដៅខ្ពស់ មានអេក្រង់ទូលាយ និងពណ៌ដិតល្អកំរិត IPS សេរីចុងក្រោយដែលផ្តល់ ភាពងារស្រួលដល់អ្នកប្រើប្រាស់ ក្នុងការឌីហ្សាញនិងលេងហ្គេមកំរិតធ្ងន់។

 

ភាគច្រើនកុំព្យូទ័រទាំងនោះ មានភាពលើសពីកុំព្យូទ័រដទៃទៀត ក្នុងផ្សារលើចំណុច ១ ចំនួនបន្ថែមទៀតរួមមាន៖ KeyStone ដែលត្រូវបានប្រើប្រាស់ សំរាប់កែប្រែ Setting ភ្លើងពណ៌ Setting ក្នុងហ្គេមនិងកម្មវិធីប្រើប្រាស់ ក៏ដូចជាការលាក់ឯកសារ សំងាត់ផ្ទាល់ខ្លួនផងដែរ។ RGB ដោយគ្រាប់ដែលស្ថិតលើបន្ទះក្តារចុច រួមទាំងបន្ទាត់ខ្សែ RGB ៣ ខ្សែព័ទ្ធជុំវិញកុំព្យូទ័រ យើងអាចនិយាយបានថា វាជាកុំព្យូទ័របែបកំណាច និងមានឥទ្ធិពលតែម្តង។ ក្រៅពីម៉ូដែលROG ក្រុមហ៊ុននេះក៏មាន ដាក់តាំងបង្ហាញម៉ូដែលTUF Gaming ដែលជាកុំព្យូទ័រប្រភេទ Gaming ធុនមធ្យម និងមានតម្លៃសមរម្យ ដែលអាចអោយអតិថិជន ភាគច្រើនអាចទទួលយក បានសំរាប់ការងារឌីហ្សាញទូទៅ និងលេងហ្គេមផងដែរ។

អ្វីដែលគួរអោយចាប់អារម្មណ៍ បន្ថែមទៀតនោះគឺថា យើងឃើញមានការ ប្រកួតហ្គេម Dota2 ដែលត្រូវការពណ៌អេក្រង់កំរិតខ្ពស់ និង PUBG ដែលត្រូវការ Refresh rate កំរិតខ្ពស់ដើម្បីភាពជា អ្នកឈ្នះផងដែរ។

 

 

ជាចុងក្រោយយើងឃើញ មានការចូលរួមពីសំណាក់ Youtuber ល្បីៗជាច្រើនរូប និងក្រុម Cosplay របស់ Dark Fantasy សំរាប់ញាំងបរិយាកាស អោយកាន់តែរីករាយ ជាមួយការសំណេះសំណាល និងចែករំលែកបទពិសោធន៍ ក្នុងវិស័យអេឡិចត្រូនិច ក៏ដូចជាការងារ ប្រចាំថ្ងៃថែមទៀតផង។

 

ដោយ​ ៖ ASUS Cambodia
អត្ថបទទាក់ទង