Samsung ​បាន​​ដាក់​​បង្ហាញ​​ជា​​ផ្លូវ​​ការ​នូវ ទូរទស្សន៍​​ឆ្លាត​​វៃ​​ជំនាន់​​ក្រោយ QLED 8K 2019 នៅ​ក្នុង​​ពិធី​​ជំនួប​​ជួប​​ជុំ​​ជា​​មួយ​​នឹង​​អា​ជីវ​ករ​របស់​ខ្លួន!​
ដោយ​ ៖ Rith | 11 ខែមុន SHARE

 

កាលពីថ្ងៃទី 26 មិថុនា ស្របពេលដែលកំពូលទូរទស្សន៍ដ៏វៃឆ្លាត និងទំនើបជំនាន់ចុងក្រោយ Samsung QLED 8K ដាក់សម្ពោធជាផ្លូវការ ក្រុមហ៊ុន សាមសុង ក៏បានរៀបចំកម្មវិធីជួបជុំ ដ៏ពិសេសមួយយ៉ាងអាធិកអធមរវាង គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិច សាមសុង ទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មាន ជាច្រើនស្ថិតក្រោមបរិយាកាស ដ៏រីករាយនៅ វិមានពិភពថ្មី សែនសុខ!

 

 

នេះគឺជាកម្មវិធិដ៏ពិសេសមួយ នៅក្នុងចំណោមកម្មវិធីជាច្រើន របស់ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួន! គោលបំណងក្នុងការ បង្កើតឡើងគឺដើម្បីថ្លែង អំណរគុណដល់អាជីវករលក់ដុំ លក់រាយទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើគ្រប់ផលិតផល គ្រឿងបរិក្ខារអេឡិចត្រូនិចទាំងអស់ របស់សាមសុង ក៏ដូចជា អបអរសាទរដល់ការ បើកសម្ពោធជាផ្លូវការនូវ វត្តមានទូរទស្សន៍ដ៏ទំនើបបំផុត ជំនាន់ចុងក្រោយ Samsung QLED 8K ដែលជាទូរទស្សន៍ ទទួលបានពានរង្វាន់ លំដាប់ពិភពលោក ទៅលើពន្លឺនិងរូបភាពដែលល្អអស្ចារ្យ ក្នុងកំរិត 8K។

 

 

ក្រៅពីកម្មវិធីជប់លៀងយ៉ាងអាធិកអធម និងការទទួលទានម្ហូប អាហារពិសេសៗដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក្រុមហ៊ុនសាមសុង ក៏បានដាក់បង្ហាញនូវ គ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗ ជាច្រើនដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំង នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដូចជា៖ កំពូលទូរទស្សន៍ឆ្លាតវៃ Samsung QLED 8K ,ម៉ាស៊ីនត្រជាក់, ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ផងដែរ។

 

 

ក្នុងឱកាសនេះផងដែរ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ និងថ្លែងអំណរគុណ ដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសទាំងអស់ ដែលបានខិតខំលក់ ផលិតផលគ្រឿងបរិក្ខារ អេឡិចត្រូនិចក្រុមហ៊ុនសាមសុង ដើម្បីទទួលបានជោគជ័យ ឈរក្នុងលេខរៀងលំដាប់លេខ 1 គ្រប់ផលិតផលទាំងអស់ ហើយភាពជោគជ័យ នៅថ្ងៃនេះគឺជាជ័យលាភី រួមរបស់យើងទាំងអស់គ្នាដែលបានដើរ លើផ្លូវដ៏ត្រឹមត្រូវជាមួយនឹង ការតស៊ូ និងភាពស្មោះត្រង់របស់យើងទាំងអស់គ្នា។

 

 

ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថា អតិថិជនរបស់ សាមសុង ទាំងអស់នឹងនៅតែគាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អ មួយនេះរបស់ សាមសុងបន្តទៀត!

 

 

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង