ថេប្លេត​ជំនាន់​ថ្មី​របស់ Samsung ត្រូវ​បាន​ប្រទះ​ឃើញ​ពិន្ទុ​តេស្ត​ក្នុង Geekbench ជាមួយ​ការ​ប្រើ​ឈីប Snapdragon 710​
ដោយ​ ៖ Kongkit | 7 ខែមុន SHARE

 

គួររំលឹកផងដែរថា ប៉ុន្មានខែកន្លងមកនេះ Samsung បានប្រកាសចេញ ថេប្លេតជំនាន់ថ្មី មួយចំនួន របស់ខ្លួនរួចមកហើយ នោះគឺ Galaxy Tab A 2019 និងខ្សែស្រឡាយ Galaxy Tab S។ ថ្មីៗនេះ មានរបាយការណ៍មួយពី Sammobile បានបង្ហាញអោយដឹងថា Samsung អាចនឹង បញ្ចេញថេប្លេត មានកម្លាំងម៉ាស៊ីន មធ្យមមួយម៉ូឌែល ទៀតផងដែរ។

តាមប្រភពដដែល បានបន្តទៀតថា ថេប្លេតម៉ូឌែលថ្មីនេះ អាចមានរ៉េមទំហំ 4GB អង្គផ្ទុកក្នុងម៉ាស៊ីនទំហំ 64GB និងប្រើប្រាស់បន្ទះឈីប Snapdragon 710 ដែលយើងធ្លាប់ឃើញ Samsung បានបំពាក់លើ Galaxy A8s រួចមកហើយ កាលពីឆ្នាំទៅ។ ជាងនេះទៅទៀត ថេប្លេតដែលមានលេខ សម្គាល់ SM-T545 មួយនេះ ត្រូវបានគេប្រទះឃើញមាន ពិន្ទុនៅលើ Geekbanch ផងដែរ ដោយពិន្ទុ Single-Core មានចំនួន 929 និង ពិន្ទុ Multi-Core មានចំនួន ដល់ទៅ 4450 ទៀតផង។ ចំណែកឯ ប្រព័ន្ធដំណើរការ នៅលើថេប្លេត មិនទាន់បញ្ចេញឈ្មោះ នេះវិញ គឺដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Pie ជំនាន់ចុងក្រោយ 9.0 និងស្រោបដោយស្បែក Interface One UI Version 1.1 ដែលបានបង្កើតដោយ ក្រុមហ៊ុន Samsung ផ្ទាល់។ 

សរុបមកវិញ ពេលនេះ Samsung នៅមិនទាន់ បានប្រាប់ថ្ងៃ ដាក់បង្ហាញ អំពីថេប្លេតមួយនេះ នៅឡើយទេ ប៉ុន្តែ វាអាចនឹងប្រកាសចេញ មកជាមួយ Galaxy Note 10 នៅខែសីហា ខាងមុខនេះ ក៏ថាបាន។ បើចង់ដឹងកាន់តែច្បាស់ យើយមានតែការ រង់ចាំតាមដានមើល ថ្ងៃប្រកាសចេញ ជាផ្លូវការ ពី Samsung ប៉ុណ្ណោះ។ ចំពោះប្រិយមិត្តវីញ តើយល់យ៉ាងណាដែរ ទៅលើ ថេប្លេត ជំនាន់ថ្មីនេះ?

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង