Boeing ដាក់​បង្ហាញ​យន្ត​ហោះ​គ្មាន​អ្នក​បើក និង​ដើរ​ដោយ​ថាមពល​អគ្គិសនី​របស់​ខ្លួន​
ដោយ​ ៖ Panhabot | 8 ខែមុន SHARE

 

Paris Air Show កំពុងទទួលបានការចាប់អារម្មណ៍ នឹងប្រភេទយន្តហោះ ថ្មីដែលកាន់តែទំនើបជាមួយបច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិ និងដើរដោយថាមពល អគ្គីសនីថែមទៀត។ បើសិនជាអ្នកស្អប់ការកក់ស្ទះ ស្អប់ការរងចាំភ្លើងស្តុបនោះ អ្នកនឹងមានដំណោះស្រាយ ជាមួយមធ្យោបាយធ្វើដំណើរថ្មីពីក្រុមហ៊ុនយក្សពីរ ក្នុងពីរឆ្នាំខាងមុខ។ Boeing និង AirBus ទើបតែដាក់បង្ហាញ នូវគម្រូយន្តហោះខ្នាតតូចដែលអាច ធ្វើដំណើរទៅគ្រប់ទីកន្លែង ដោយស្វ័យប្រវត្តិ ពិសេសក៏កាត់បន្ថយ ការបំពុលបរិយាកាសព្រោះ វាដើរដោយថាមពលអគ្គីសនី។

 

 

ក្រុមហ៊ុន ធំពីរបាន ចេញនូវគម្រូយាន្ត ជំនិះគ្មានអ្នកបើកដើរដោយ ថាមពលអគ្គីសនី។ កាន់តែពិសេសវា ជាប្រភេទយន្តហោះខ្នាតតូច ដែលអាចធ្វើការហោះឡើង និងចុះចតដោយខ្លួនឯងបាន។ Boeing បានធ្វើការលើគម្រោង ខាងលើដោយបានហៅ យន្តហោះប្រភេទថ្មីនេះថា Autonomous Passenger Air Vehicle ខណៈ AirBus ក៏មានគម្រូ Pilot-less Planes របស់ពួកគេនិងមានមុខងារ Hybrid and Electric ជាលក្ខណៈ Passenger Jets។ 

 

 

តាមការឱ្យដឹងគម្រូរបស់ Boeing ជាប្រភេទយន្តហោះខ្នាតតូច ដែលអាចដឹកអ្នកដំណើរបាន 9 នាក់ (ទំងន់សរុប 226.8kg) សម្រាប់ការសាកភ្លើងពេញ វាអាចហោះហើរបានចម្ងាយ 80.47 Km។ គម្រូខាងលើអាចចាប់ផ្តើមលេចចេញ ជារូបរាងនឹងហោះហើរលើមេឃនៅឆ្នាំ 2022 ។ សម្រាប់ការបង្ហាញខ្លួន របស់គម្រូនេះ ពួកគេក៏បានធ្វើការហោះ សាកល្បងបានយ៉ាងជោគជ័យផងដែរ។ យ៉ាងណា ពួកគេបានបង្ហើបថាខ្លួន នឹងចាប់ផ្តើមផលិតយន្តហោះ ប្រភេទខាងលើនៅ ដំណាច់ឆ្នាំនេះផងដែរ។ គួរបញ្ជាក់ផងដែរថា មុននេះក្រុមហ៊ុន Uber ធ្លាប់បង្ហាញពីគម្រោង ដឹកអ្នកដំណើររបស់ខ្លួន តាមមធ្យោបាយថ្មីគឺ ដោយប្រើ Taxi ហោះ រួចមកហើយ ដែលនេះអាចជាការ បើកផ្លូវពី Boeing សម្រាប់ Uber សម្រាប់គម្រោងខាងលើ។

 

 

គម្រូរបស់ក្រុមហ៊ុន Boeing ពិតជាគួរឱ្យចាប់អារម្មណ៍ ខណៈយន្តហោះប្រភេទថ្មីនេះ អាចហោះហើរដោយខ្លួនឯងនិង ស្វ័យប្រវត្តិពេញលក្ខណៈ ទាំងចុះចត និងហោះឡើង។ កាន់តែគួរសរសើរនោះគឺវាដើរដោយថាមពល អគ្គីសនីដែលជាថាមពល ដែលកើតឡើងវិញនិង មិនបំពុលបវិស្ថានថែមទៀតផង។

ដោយ​ ៖ Mashable
អត្ថបទទាក់ទង