ក្រុមហ៊ុន Boeing ទើប​បង្ហាញ​ប្រភេទ​យន្តហោះ​ខ្នាត​យក្ស មាន​ស្លាប​អាច​បត់​ខ្លី​បាន​
ដោយ​ ៖ Panhabot | 8 ខែមុន SHARE

 

សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស កាន់តែទំនើបនិងមានការរីកចម្រើន កាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឱ្យមានការ ពង្រីកនូវសេវាកម្ម និងលទ្ធភាពដឹកជញ្ជូន។ ស្របគ្នានេះប្រភេទ យន្តហោះថ្មីពីក្រុមហ៊ុន Boeing ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍ ក៏កាន់តែមាន ភាពច្នៃប្រឌិតជាមួយ ស្លាបយន្តហោះ ដែលអាចបត់បាន។

Boeing 777x ជាប្រភេទយន្តហោះខ្នាតយក្ស ដែលមានស្លាបអាចបត់បាន ថ្មីចុងក្រោយរបស់ត្រកូល ដែលមានអាយុកាល 25 ឆ្នាំ 777 ហើយវាក៏ជាយន្តហោះដ៏គួរ ឱ្យចាប់អារម្មណ៍ តែវាខកខានបង្ហាញខ្លួននៅ Paris Air Show។ Boeing បានលើកឡើងថា 777x ថ្មីនេះ អាចបត់ស្លាប ដើម្បីងាយស្រួលក្នុងការចត និងកាត់បន្ថយទំហំចំណតរបស់ខ្លួន ដែលអាចដាក់នៅចំណត យន្តហោះស៊េរីចាស់ 777s បាន។ តាមការបញ្ជាក់ Boeing 777x វាមានស្លាបប្រវែង 71.6 ម៉ែត្រ បន្ទាប់ពីបត់ស្លាបរួចវា អាចកាត់បន្ថយប្រវែង មកនៅត្រឹម 64.9 ម៉េត្រ។ Boeing ស៊េរីថ្មីចុងក្រោយនេះ មានពីរម៉ូឌែល ដោយ Boeing 777-8 មានលទ្ធភាព អាចផ្ទុកអ្នកដំណើរបាន 384 នាក់និងអាចហោះបាន រយៈចម្ងាយ 16,090 គីឡូម៉ែត្រ ក្នុងការចាក់សាំងមួយពេញ និង Boeing 777-9 អាចផ្ទុកអ្នកដំណើរបាន 426 នាក់ អាចហោះបាន រយៈចម្ងាយ 13,500 គីឡូម៉ែត្រ ក្នុងការចាក់សាំងមួយពេញដូចគ្នា។ សម្រាប់ស៊េរីថ្មីនេះដែរ ត្រូវបានរចនាថ្មីនៅផ្នែក ខាងក្នុងបន្ថែមជាមួយ បង្អួចធំជាងមុន ប្រព័ន្ធភ្លើងថ្មី និងមានបំពាក់បច្ចេកវិទ្យា បន្ថែមជាច្រើនទៀតផងដែរ។ ទោះជាយ៉ាងណាខណៈនេះ វានៅក្នុងដំណាក់កាលសាកល្បង និងស្នើរសុំការ ទទួលស្គាល់ពី FAA សម្រាប់ស្តង់ដាសុវត្ថិភាព នៅឡើយទេ។ ប្រភពពត៌មានក្រៅស្រុក បានប៉ាន់ស្មានថា យន្តហោះខ្នាតយក្សខាងលើ នឹងត្រូវហោះដឹកអ្នកដំណើរ ដំបូង នៅកំឡុងដើមឆ្នាំក្រោយនេះឯង ស្របពេល យន្តហោះប្រភេទខាងលើ មានការកក់ទុក 344 គ្រឿងរួចមកហើយ ពីក្រុមហ៊ុនអាកាសចរណ៍ធំៗ ជុំវិញពិភពលោក។

 

 

ទោះជាយ៉ាងណាជឿថាលើកនេះ ក្រុមហ៊ុន Boeing នឹងមិនធ្វើឱ្យបាត់បង់ជំនឿចិត្ត ទៀតនោះទេ ខណៈគូប្រជែង AirBus ក៏ទើបតែចេញយន្តហោះ ខ្នាតយក្សរបស់ពួកគេដែរនោះ។ ចាំមើលថាតើ 777x នឹងអាចចេញមកបង្ហាញខ្លួន បានឫអត់ ខណៈ FAA ក៏កំពុងរង់ចាំលទ្ធផលតេស្ត ពីប្រភេទយន្តហោះនេះ ដូចគ្នាដែរ។

ដោយ​ ៖ CNet
អត្ថបទទាក់ទង