Apple ប្រកាស​ថា MacBook Pro 15-inch ស៊េរី​​ឆ្នាំ​ចាស់​ៗ​មួយ​ចំនួន អាច​មាន​បញ្ហា​ឆេះថ្ម​
ដោយ​ ៖ Ratanak | 1 ឆ្នាំមុន SHARE

 

អ្នកណាៗក៏ស្គាល់ដែរនូវក្រុមហ៊ុន Apple មិនថានិយាយលើទូរសព្ទ ថេប្លេត ឬកុំព្យូទ័រ នោះទេ ដោយសារតែគុណភាព និងតម្លៃរបស់ផលិតផល នៃក្រុមហ៊ុនអាមេរិកមួយនេះ ទើបធ្វើឲ្យឈ្មោះថាផ្លែប៉ោម មានភាពល្បីល្បាញ មកទល់សព្វថ្ងៃ។ ក៏ប៉ុន្តែមិនមែន មានន័យថាគ្រប់ផលិតផលនេះ មិនដែលមានបញ្ហានោះទេ។

ជាក់ស្តែងក្នុងពេលថ្មីៗនេះ Apple បានប្រកាសប្រមូលយកមកជួសជុលឡើងវិញនូវ  MacBook ស៊េរីចាស់របស់ខ្លួន ដោយហេតុថា វាអាចនឹងមានបញ្ហា បណ្តាលអោយឆេះថ្ម។ ពិតណាស់វាមិន មែនជារឿងលេងសើចនោះទេ បើសិនជាកុំព្យូទ័រ របស់លោកអ្នកមានបញ្ហាបែបនេះនោះ ព្រោះថាវាពិតជាមាន ផលប៉ះពាល់ខ្លាំងមែនទែន អាចដល់អាយុជីវិតទៀតផង បើសិនជាមានការផ្ទុះថ្មនេះ កើតឡើង។ Apple ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា បញ្ហានេះកើតមាន ទៅលើផលិតផល MacBook Pro 15-inch ដែលខ្លួនបានប្រកាសលក់ នៅចន្លោះខែ កញ្ញា ឆ្នាំ 2015 និងខែកុម្ភៈ ឆ្នាំ 2017 ដោយអះអាងថា នឹងប្តូរថ្មឲ្យអតិថិជនទាំងអស់ មិនយកលុយនោះទេ នៅតាមកន្លែងជួសជុល ដែលក្រុមហ៊ុនបានខ្លួនកំណត់។

 

លើសពីនេះ ក្រុមហ៊ុនក៏បានបង្កើតតំណរមួយ សម្រាប់អោយម្ចាស់ MacBook Pro ទាំងអស់ អាចឆែកមើលបានតាមរយៈលេខ Serial Number ថាតើកុំព្យូទ័រពួកគេកំពុងប្រើ អាចមានបញ្ហានេះ ឬក៏អត់។

គួបញ្ជាក់ផងដែរថា សម្រាប់អ្នកប្រើប្រាស់ MacBook ដែលបានបញ្ជាក់ដូចនៅខាងលើ ក្នុងប្រទេសកម្ពុជាយើង គួរតែមានការ ប្រុងប្រយ័ត្នឲ្យមែនទែន ដើម្បីកុំអោយសុបិន្តដ៏អាក្រក់នេះកើតឡើង។

 

សរុបមកវិញ នេះជាទំនួលខុសត្រូវដ៏ល្អមួយរបស់ Apple ដែលប្រមូលយក MacBook ស៊េរីចាស់របស់ខ្លួន ដែលមានបញ្ហា យកទៅជួសជុល ដោយឥតគិតថ្លៃបែបនេះ ហើយក៏សោកស្ដាយដែរ ចំពោះអ្នកប្រើប្រាស់ MacBook Pro 15-inch ដូចខាងលើនេះ។

ដោយ​ ៖ CNet
អត្ថបទទាក់ទង