Google មាន​គម្រោង​ផ្លាស់​ទី​​វីដេអូ​សម្រាប់​ក្មេង​ៗ​ពី YouTube ទៅ​ដាក់​នៅ​លើ YouTube Kids ទាំងអស់​
ដោយ​ ៖ Kongkit | 1 ឆ្នាំមុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រាកដជាបានស្គាល់កម្មវិធី YouTube Kids រួចមកហើយ ដែលបង្កើតឡើងជាពិសេសសំរាប់កុមារ ដោយនៅក្នុងនោះ មានតែវីដេអូសំរាប់កុមារតែប៉ុណ្ណោះ ហើយមិនលាយឡំជាមួយវីដេអូ មិនល្អផ្សេងៗឡើយ។  ប្រហែលជាប៉ុន្មានម៉ោងមុននេះ មានរបាយការណ៍ មួយបានប្រាប់ថា YouTube នឹងមានគម្រោង ប្រមូលវីដេអូ ដែលពាក់ព័ន្ធនឹងកុមារទាំងអស់ នៅលើ YouTube ទៅបញ្ចូលទៅក្នុងកម្មវិធី YouTube Kids ផងដែរ។

យោងទៅតាម ការរាយការណ៍ The Wall Street Journal បានអោយដឹងថា YouTube កំពុងពិចារណាអំពី ការផ្លាស់ទីមាតិកា សម្រាប់កុមារទាំងអស់ទៅកាន់កម្មវិធី YouTube Kids ដោយមិនអោយនៅលាយឡំ ជាមួយ YouTube ធម្មតាទៀតទេ។ ការផ្លាស់ប្ដូរនេះ គឺផ្ដោតសំខាន់ ទៅលើការបែងចែក មាតិការបស់កុមារ អោយដាច់ដោយឡែក ពីប្រភេទវីដេអូ ផ្សេងៗដែលមាននៅលើ YouTube ធម្មតា ដើម្បីជៀសវាង កុំអោយក្មេងៗ ចូលមើលវីដេអូមិនល្អ ណាមួយដោយចៃដន្យ។ ជាក់ស្ដែងកាលពី ខែមីនា កន្លងទៅ មានវីដេអូបែកធ្លាយនៅលើ YouTube ពីហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយ នៅវិហារអ៊ីស្លាមចំនួនពីរកន្លែង ក្នុងទីក្រុង Christchurch ប្រទេស New Zealand ដែលបានធ្វើអោយ ប៉ះពាល់ដល់កុមារៗផងដែរ។

ពិតណាស់ នេះក៏ជាដំណឹងល្អមួយដែលអាណាព្យាបាលជាច្រើនអាចឲ្យកូនៗ ឬក្មួយពួកគេជៀសវាងពីការមើលវីដេអូដែលមិនសាកសមណាមួយ ដោយអាចអោយពួកគេ ទស្សនាតែវីដេអូ នៅលើកម្មវិធី YouTube Kids បានហើយ។ ដូចនេះកុមារអាចមើលវីដេអូដែលសាកសមជាមួយអាយុរបស់ពួកគេដោយរីករាយ ហើយអាណាព្យាបាលក៏អស់ក្តីបារម្ភពីការ មើលវីដេអូមិន ល្អទៀតឡើយ។

ដោយ​ ៖ CNet
អត្ថបទទាក់ទង