San Francisco អាច​នឹង​ក្លាយ​ជា​រដ្ឋ​ដំបូង ដែល​បញ្ចប់​វាសនា បារី​អេឡិច​ត្រូនិច​
ដោយ​ ៖ Panhabot | 6 ខែមុន SHARE

 

រដ្ឋមួយនៃសហរដ្ឋអាមេរិច បានសម្រេចបោះឆ្នោតដើម្បី សម្រេចថាគួរតែបន្ត ឫបញ្ឈប់វត្តមានរបស់ ប្រភេទបារីអេឡិចត្រូនិច។ បន្ទាប់ពីបង្ហាញខ្លួនដំបូង កាលពីឆ្នាំ 2003 មកវាបានរីករាលដាល និងមានការប្រើប្រាស់នៅគ្រប់ទីកន្លែង នូវប្រភេទ E-Cigarettes ។ San Francisco ត្រូវបានគេឱ្យដឹងថា មានអ្នកប្រើឧបករណ៍ប្រភេទនេះច្រើនបំផុតពិសេស យុវជនមានខ្លះមិនទាន់ គ្រប់អាយុផងក៍មានប្រើដែរ។ ដូច្នេះហើយដើម្បីបញ្ឈប់និង ការពារសុខភាពរដ្ឋនេះ បានរៀបចំបោះឆ្នោតដើម្បី សមេ្រចធ្វើការហាមប្រាម នូវប្រភេទបារី អេឡិច​ត្រូនិច ឫ e-cigarettes ឫ Vapor ពីរដ្ឋនេះតែម្តង។

 

 

ការបោះឆ្នោតជំហ៊ានដំបូង ឃើញថាឱកាសដែលច្បាប់ ហាមឃាត់សម្រាប់ប្រភេទ E-Cigarettes ឫ Vapor ហាក់មានការគាំទ្រច្រើន តែយ៉ាងណាត្រូវសម្រេចនៅ ការបោះឆ្នោតនាសប្តាហ៍ក្រោយ។ តាមការឱ្យដឹងក្រុមហ៊ុន ធំដែលមានទីតាំងនៅក្នុង រដ្ឋខាងលើអាចនឹងព្យាយាម រាររាំងការចូលជាធរមាន នៃច្បាប់ខាងលើដោយ សម្អាងថា Vapor បានជួយឱ្យអ្នកជក់បារី បញ្ឈប់ការជក់ប្រភេទបារី ធម្មតាដែលសម្បូរទៅដោយជាតិពុល និងមានឱកាសបង្ករជម្ងឺខ្ពស់។ តែយ៉ាងណាសម្រាប់ ស្ថាប័ន FDA បានអះអាងថាការប្រើ នូវប្រភេទបារីអេឡិចត្រូនិច មិនមែនជាមធ្យោបាយល្អ ក្នុងការឈប់ជក់បារីនោះឡើយ។ ផ្អែកលើការស្រាវជ្រាវ ជាច្រើនបានបង្ហាញថា ប្រភេទបារីអេឡិចត្រូនិច គឺវាបង្ករជាជម្ងឺដូចគ្នាគ្រាន់តែ វាមិនឆាប់ចេញរោគសញ្ញា ប៉ុណ្ណោះឫអាចប្រៀបធៀប នឹងថ្នាំពុលរយៈពេលវែង នោះឯង។ គួរបញ្ជាក់ថាប្រសិនបើ ច្បាប់នៃការហាមឃាត់ ប្រភេទបារីអេឡិចត្រូនិចត្រូវចូល ជាធរមាននោះការផលិត ចែកចាយ នឹងត្រូវហាមឃាត់ទាំងអស់ ។ 

 

 

ទោះជាយ៉ាងណាសេចក្តី លំអិតនៃច្បាប់ខាងលើ នៅមិនទាន់មានការបកស្រាយ ច្បាស់លាស់នៅឡើយ តែយ៉ាងណាវាមានគោលដៅ ប្រឆាំងនឹកការ ប្រើប្រាស់ ការផលិត និង ការចរាចរណ៍ របស់ប្រភេទបារីអេឡិចត្រូនិចនេះ តែម្តង។ ប្រសិនបើរដ្ឋ San Francisco អាចធ្វើបាននោះរដ្ឋនេះ ជារដ្ឋដំបូងរបស់ US ដែលមានច្បាប់ហាមឃាត់ Vapor។

ដោយ​ ៖ Engad Get
អត្ថបទទាក់ទង