2020 Mustang Shelby GT500 ត្រៀមបង្ហាញ​ខ្លួន ជាមួយ​កម្លាំង​​ដ៏ខ្លាំងមិន​ធ្លាប់​មាន​ពី Ford​
ដោយ​ ៖ Panhabot | 7 ខែមុន SHARE

 

Ford ទើប​តែ​បង្ហាញ​ពី​រថយន្ត ត្រកូល​ល្បី​របស់​ខ្លួន​ស៊េរី 2020 ដែល​នឹង​មក​ជាមួយកម្លាំង​ខ្លាំង ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​សម្រាប់​ត្រកូល​នេះ។ 2020 Mustang Shelby GT500 ទើប​ត្រូវ​បាន​ដាក់បង្ហាញ ជាមួយ​រូបរាង​កាច​អម​ដោយ​រូបសញ្ញា សត្វពស់​​នៅ​​ខាង​​មុខ​បិទ​បាំង​ម៉ាស៊ីន កម្លាំង​ខ្លាំង 5.2-liter V8 ដែល​អាច​បញ្ចេញ​កម្លាំង 760hp (625 lb-ft of torque) ។ នេះ​ជា​រថយន្ត​ដំបូល​ក្នុង ស្រឡាយខាងលើដែល Ford អះអាងថាខ្លួនបានបំពាក់ដោយ ម៉ាស៊ីនកម្លាំងខ្លាំងជាងគេបំផុត។ 

 

 

2020 Mustang Shelby GT500 ធ្លាប់ត្រូវបានគេបង្ហាញ ម្តងរួចមកហើយកាលពីខែមករា តែពេលនោះ ខាងក្រុមហ៊ុនមិនបានបង្ហាញ ពីកំហឹងពិតប្រាកដរបស់វានោះទេ។ សម្រាប់ថ្ងៃនេះពួកគេមិនក្រែង បានបញ្ចេញពីកម្លាំង និងសមត្ថភាពពិតហើយ។ Mustang Shelby GT500 2020 នឹងមកជាមួយម៉ាស៊ីនប្រភេទ V8 5.2-Liter មានប្រាំពីលេខអូតូ (dual-clutch automatic transmission) មានល្បឿនខ្ពស់បំផុតឡើងដល់ 180mph ឫ 290kmph ។ 

 

 

តាមការអះអាងរបស់ Ford វាអាចរត់បាន ជិតកន្លះគីឡូម៉ែតក្នុងពេលប្រហែល 11វិនាទីប៉ុណ្ណោះ ។ Mustang Shelby GT500 មិនត្រឹមតែមានកំហឹងខ្លាំង ប៉ុណ្ណោះទេវាត្រូវបានគេបន្ថែម នូវបច្ចេកវិទ្យាជំនួយក្នុងការគ្រប់គ្រង (handling ) រថយន្តក្នុង​ពេល​កំពុង​បើកបរ​ថែម​ទៀត​ផង និងអាចធ្វើការ advanced suspension បានផងដែរ។ គួរបញ្ជាក់ថាសម្រាប់ រថយន្តស៊េរីថ្មីខាងលើពី Ford នេះនឹងដាក់លក់នៅពេល ខាងមុខខណៈតម្លៃនៅមិនទាន់ មានការបញ្ជាក់នៅឡើយ។ ប៉ុន្តែក្រុមហ៊ុនបានអះអាងថា នេះជាជម្រើសរថយន្តដ៏ល្អ ដោយវាមកជាមួយកម្លាំងខ្លាំងជាង រថយន្តប្រភេទដូចគ្នា របស់ក្រុមហ៊ុនដទៃទៀត។

 

 

Mustang Shelby GT500 ស៊េរី 2020 នេះជាជម្រើសល្អសម្រាប់ អ្នកចូលចិត្តឡានប្រភេទ Super Car ដោយវាមានកម្លាំងខ្លាំង ជាត្រកូលល្បី អមដោយរូបរាងកាច មិនធម្មតា។ យ៉ាងណារថយន្តនេះ អាចនឹងមកដល់ស្រុកយើង ក៏មានតម្លៃមិនថោកដែរ ហើយក៏ប្រហែលត្រូវរងចាំ បន្តិចទើបបាន។

ដោយ​ ៖ Fox News
អត្ថបទទាក់ទង