ប្រទះ​ឃើញ​ Pixel​ 4​ ត្រូវ​បាន​គេ​ចាប់​កាន់​ហើយ​​ទាំង​មិន​ទាន់​ដល់​​ថ្ងៃ​​ប្រកាស​​ចេញ​ផង​​​
ដោយ​ ៖ Sunny | 8 ខែមុន SHARE

 

ក្រោយពេល Google បញ្ចេញរូបភាពគម្រូ ដែលបង្ហាញពីខ្នងក្រោយ អមដោយម៉ូតកាមេរ៉ានោះ យើងសង្គេតឃើញ ការពិភាក្សាវែក ញែក ពីសំណាក់អ្នកប្រើប្រាស់ ត្រូវបានបន្តជាហូហែរ ព្រោះមានអ្នកខ្លះ បានសំដែងអារម្មណ៍ខកចិត្ត ដែលក្រុមហ៊ុនស្តេចកាមេរ៉ាមួយនេះ លេងម៉ូតចម្លង តាមគេ។ ចំណែកអ្នកខ្លះ បានគិតថា ម៉ូតបែបហ្នឹង ក៏ប្លែកម្យ៉ាងដែរ អ្វីសំខាន់ អោយតែកាមេរ៉ាខ្លាំងកប់ទៅ គឺបានហើយ រួមទាំងលក្ខណៈសម្បត្តិ ជាដើម។

 

ពិតមែនហើយ សម្រាប់ម៉ូតកាមេរ៉ាដែលយើងបានឃើញ ក្រោយការបង្ហោះដោយផ្ទាល់ ពីខាងក្រុមហ៊ុន Google នោះ បានបញ្ជាក់ថា រចនាបថកាមេរ៉ាក្រោយរបស់ Pixel 4 គឺមានរាងការ៉េបួនជ្រុង ដូចគ្រាប់ឡុកឡាក់ អញ្ចឹង។ នៅក្នុងនោះ វាមានលេនកាមេរ៉ាចំនួន 2 គ្រាប់ អមដោយភ្លើង Flash LED មួយគ្រាប់ នៅខាងក្រោម និងមានគ្រាប់សេនស័រមួយ នៅខាងលើ។

 

យ៉ាងណា ក្នុងពេលឥលូវនេះ ស្រាប់តែមានប្រភពលេចធ្លាយមួយ បានបង្ហោះរូបភាព ចាប់កាន់ទូរសព្ទ Pixel 4 ជំនាន់ថ្មី ចំនួន 2 សន្លឹក ហើយរូបទាំងនោះ ក៏ត្រូវបានគេចែកចាយតៗគ្នា តាមបណ្ដាញ អ៊ីនធើណេត ផងដែរ។ តាមពិតទៅ ស្មាតហ្វូនហ្នឹង គឺមានដាក់ Case ពីក្រៅ ប៉ុន្តែគេអាចចំណាំបាន ដោយសារតែម៉ូតកាមេរ៉ា រាងគ្រាប់ឡុកឡាក់ យ៉ាងធំ ស្ថិតនៅចំហៀង ផ្នែកខាងលើ នោះឯង។ ប៉ុន្តែគួរអោយស្តាយដែរ ដែលយើងមិនទាន់បានឃើញ ផ្ទៃអេក្រង់ខាងមុន ថាវានឹងមានសភាព បែបណា។

 

 

សរុបមក សម្រាប់រូបភាពលើកដំបូង ដែលគេថតបាននេះ អាចទំនងជាអ្នកមានឋានៈណាមួយ ក្នុងក្រុមហ៊ុន Google ប៉ុណ្ណោះ ដែលមានឱកាស បានចាប់កាន់ មុនគេអញ្ចឹង ឬអាចជាចេតនា ដើម្បីបញ្ចេញអោយគេឃើញ ក៏ថាបាន។ យ៉ាងណា យើងនឹងរង់ចាំតាមដានបន្តទៀត ពីស្មាតហ្វូន Pixel 4 Series នេះ ទម្រាំដល់ថ្ងៃប្រកាសចេញ ជាផ្លូវការ។

ដោយ​ ៖ 9TO5 Google
អត្ថបទទាក់ទង