តារា​សម្តែង​លោក Keanu Reeves បាន​លេច​មុខ​ក្នុង​ហ្គេម Cyberpunk 2077 ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល!​
ដោយ​ ៖ Hong | 1 ឆ្នាំមុន SHARE

 

បន្ទាប់ពីត្រូវបានដាក់បង្ហាញ និងបញ្ជាក់ថា តារាសម្តែងលោក Keanu Reeves គឺជាតួអង្គពិសេសមួយ នៅក្នុងហ្គេមឈ្មោះថា Cyberpunk 2077 គាត់ក៏បានឡើងលើឆាក នៅឯព្រឹតិ្ដការណ៍ E3 2019 សម្រាប់ម៉ាស៊ីនហ្គេម Xbox និងប្រកាសឲ្យដឹងថា ហ្គេមថ្មីមួយនេះ នឹងបញ្ចេញជាផ្លូវការ សម្រាប់ម៉ាស៊ីនហ្គេម Xbox, PS4 ហើយព្រមទាំងកុំព្យូទ័រ Windows PC នៅក្នុងថ្ងៃទី 16 ខែមេសាឆ្នាំ 2020 ខាងមុខនេះ។ បើយោងទៅតាម សេចក្តីប្រកាសពី CD Projekt Red ដែលជាក្រុមហ៊ុន ផលិតហ្គេមផ្ទាល់តែម្ដង គឺបានបង្ហើបឲ្យដឹងថា លោក Keanu Reeves នឹងដើរតួជាលោក Johnny Silverhand ឬ ‘Mr. Fusion’ ដែលមានលក្ខណៈជា “Rockerboy” ផងដែរ។

កាលពីដំបូងក្រុមហ៊ុន CD Projekt Red បានស្នើរសុំឲ្យលោក Keanu Reeves មកចូលរួមជាតួអង្គ នៅក្នុងហ្គេមថ្មីរបស់ខ្លួន ហើយតារាសម្តែងម្នាក់នេះ ក៏មិនបដិសេធនោះឡើយ ដោយបានឆ្លើយតបវិញថា គាត់តែងតែចូលចិត្តនូវ រឿងរ៉ាវអ្វី ដែលថ្មីប្លែក និងមានចំណាប់អារម្មណ៍ ក្នុងការចូលរួម ថែមទៀតផង។ ទន្ទឹមនឹងនេះដែរ សម្រាប់វីដេអូឃ្លីប Cinematic Trailer ដែលដាក់បង្ហាញនោះ គឺបានទាញចំណាប់អារម្មណ៍ របស់អ្នកមើលទាំងអស់ ឲ្យមកទទួលយក បទពិសោធន៍នៃការលេង ដោយជាតួអង្គម្នាក់ឈ្មោះថា V គាត់បានប្រឈមមុខ នឹងតួអង្គចិត្តអាក្រក់ Dex និងរំលឹកក្នុងពេលតួអង្គ Jackie ដែលជាមិត្តរបស់គាត់ បានបាត់បង់ជីវិតផងដែរ។ នៅពេលជិតចុងបញ្ចប់ តួអង្គសំខាន់ឈ្មោះ V ក៏ត្រូវបានសន្លប់ និងភ្ញាក់ឡើង នៅជ្រលងភ្នំ នៃទីក្រុង Los Angeles ហើយក៏ជាកន្លែង ដែលជួបជាមួយលោក Keanu Reeves ជាលើកដំបូងតែម្ដង។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពីវីដេអូ Cinematic Trailer នៃហ្គេម Cyberpunk 2077៖

 

 

ហ្គេម Cyberpunk 2077 បានចាប់ផ្ដើមធ្វើការ បង្កើតឡើងតាំងតែពីឆ្នាំ 2013 មកម្ល៉េះ ដោយឡែកយើងបានឃើញនូវ រូបរាងពិតប្រាកដ នៃហ្គេមថ្មីមួយនេះ កាលពីឆ្នាំមុនតែប៉ុណ្ណោះ ហើយមានគម្រោង ប្រកាសចេញជាផ្លូវការ នៅក្នុងថ្ងៃទី 16 ខែមេសាឆ្នាំ 2020 សម្រាប់ម៉ាស៊ីនហ្គេម Xbox, PS4 និងកុំព្យូទ័រ Windows PC ថែមទៀតផង។

ដោយ​ ៖ Ars Technica
អត្ថបទទាក់ទង