នេះ​ជា​ Galaxy​ S10+​ Park​ Hang​ Seo​ Limited​ Edition​ ទើប​មក​ដល់​ថ្មី​! ពេញ​ចិត្ត​ពណ៌​នេះ​អត់​?​
ដោយ​ ៖ Sunny | 7 ខែមុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុន Samsung ទើបនឹងបញ្ចេញជម្រើសពណ៌ថ្មី សម្រាប់ស្មាតហ្វូនម៉ូឌែល Galaxy S10+ គឺពណ៌Cardinal Red (ក្រហម) និងមួយទៀត ជាប្រភេទ Edition ដែលមានឈ្មោះហៅថា Olympic Games Edition។ ចំពោះស្មាតហ្វូននេះ ត្រូវបានផលិតឡើង ជាពិសេស សម្រាប់អបអរព្រឹត្តិការណ៍ដ៏ធំមួយ ជាលក្ខណៈលំដាប់ពិភពលោក នោះគឺការប្រកួត កីឡាអូឡាំពិចឆ្នាំ 2020 នៅនឹងប្រារព្ធឡើង ក្នុងប្រទេសជប៉ុន។

ដោយឡែក នៅពេលថ្មីៗនេះដែរ Samsung បានធ្វើការបង្ហាញចេញ នូវជម្រើស Edition ចូលមកមួយទៀតហើយ លើស្មាតហ្វូន ម៉ូឌែល Galaxy S10+ ដដែល ដោយវាមានឈ្មោះថា Galaxy S10+ Park Hang Seo Limited Edition។ អ្នកទាំងអស់គ្នា ប្រាកដជាចង់ដឹងថា តើឈ្មោះ Park Hang Seo ហ្នឹង គឺជានរណា? ពិតមែនហើយ លោក Park Hang Seo អតីតកីឡាករបាល់ទាត់ម្នាក់ នៅកូរ៉េខាងត្បូង និងជាគ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិវៀតណាម ក្នុងពេលបច្ចុប្បន្ន។ សម្រាប់ផ្ទៃខាងមុខ វាមិនមានអ្វីខុសពី Galaxy S10+ ធម្មតាឡើយ ប៉ុន្តែជម្រើសនៃពណ៌ខ្នងខាងក្រោយ គឺត្រូវបានចាក់មក យ៉ាងអេមតែម្តង បង្ហាញពីភាពឆើតឆាយមួយកម្រិតទៀត មើលទៅគួរអោយទាក់ចិត្ត ចង់ទិញប្រើប្រាស់។ នៅក្នុងប្រអប់ យើងឃើញមានប្រអប់វេចខ្ចប់ ដាក់ស្មាតហ្វូន Galaxy S10+ Park Hang Seo Limited Edition, Power Bank អាចសាកថ្មឥតខ្សែបានចំនួន 1, កាស និង Case ការពារ ពណ៌ក្រហមមួយ ដែលនៅលើស្រោមនោះ មានភ្ជាប់រូបលោក Park Hang Seo, ហត្ថលេខារបស់គាត់, ឈ្មោះរបស់គាត់ ជាមួយរូបបាល់ទាត់ នៅខាងក្រោម។

សម្រាប់ Galaxy S10+ Park Hang Seo Limited Edition ត្រូបានផលិតឡើងជាមួយចំនួន មានកំណត់ និងមានចេញលក់ នៅក្នុងប្រទេសវៀតណាមមុនគេ ជាមួយតម្លៃប្រហែល 1033 ដុល្លារ។ ស្មាតហ្វូននេះ នឹងត្រូវចេញលក់ ចាប់ពីថ្ងៃទី 16 ខែមិថុនា ឆាប់ៗខាងមុខនេះ នៅក្នុង Samsung Store និងវេបសាយលក់ផ្លូវការផ្ទាល់ របស់ក្រុមហ៊ុន Samsung។ ចំពោះយោបល់ខ្ញុំ លើពណ៌មួយនេះ គឺវាស្រស់ស្អាត ជាមួយពន្លឺចាំងប្រដេញគ្នា និងរឹតតែផ្តល់ភាពស៊ីវិល័យ មួយកម្រិតទៀត ពេលប្រើប្រាស់ ផងដែរ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង