MSI Troll ជើង​ទម្រ Apple តម្លៃ 999 ដុល្លារ ជា​មួយ​ម៉ូនីទ័រ​កម្រិត 5K Nano IPS ថ្មី​របស់ខ្លួន​
ដោយ​ ៖ Panhabot | 7 ខែមុន SHARE

 

Prestige PS341WU ម៉ូនីទ័រ​ថ្មី​មាន កម្រិត​បង្ហាញ​លោត​ដល់ 5K តម្លៃ 1,299 ដុល្លារ ពីក្រុមហ៊ុន MSI វានៅ​មិន​ទាន់​ចេញ​លក់ទេ តែទើប​ល្បី​ដោយ​សារ​គេយក Troll Pro Stand របស់ Apple នេះ។ កាល​ពីពេល​ថ្មីៗ​នេះ ​នៅ​ក្នុង​​គណៈ​នីរបស់ MSI ប្រទេស​អូស្ត្រាលី​ទើប បង្ហោះរូបមួយសន្លឹក ឌឺដងដល់ Apple Pro Stand ដែល ជាជើងទម្រ មានតម្លៃរហូតដល់ 999ដុល្លារ។

 

 

តាមពិតទៅជារឿងធម្មតា សម្រាប់តម្លៃគឺក្រុមហ៊ុន ជាអ្នកកំណត់ហើយ ចំពោះផលិតផល Apple ដែលជាប្រេនដ៏ពេញនិយមនោះ តែងតែមានតម្លៃរាង ខ្ពស់បន្តិចវាមិនចម្លែកទេ។ អ្វីដែលចម្លែកនោះគឺក្នុង Poster ថ្មីដែលទើបបង្ហោះក្នុងគណៈនី MSI Australia នោះគឺហាក់ឌឺដងដល់ Pro Stand របស់ Apple បន្តិចជាមួយអត្ថន័យថា តម្លៃលើសត្រឹម 300ដុល្លារ តែមានអេក្រង់ កម្រិត5K Nano IPS គាំទ្រ HDR និង DCI-3 98% ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា សម្រាប់អេក្រង់ 5K និងជើងទម្រសម្រាប់ Apple គឺគេលក់ផ្សេងគ្នា ហើយបើយើងទិញតែជើងទ្រ Pro Snand ក៏ត្រូវចំណាយប្រមាណ 1K ដុល្លារ ឯណោះ។ រីឯ Prestige PS341WU វិញវាមកជាមួយជើងទ្ររួចជា ស្រេចជាមួយនឹង ម៉ូនីទ័រដែលមានកម្រិតបង្ហាញ 5K ប្រភេទ Nano IPS គាំទ្រ HDR, DCI-P3 98% ខ្នាត 21:9 មានកម្រិតពន្លឺ 450 nits 60Hz និង មានបំពាក់ដោយបច្ចេកវិទ្យាល្អៗជាច្រើន។

 

 

ទោះជាយ៉ាងណាម៉ូនីទ័រ Prestige PS341WU នៅមិនទាន់មានលក់ទេ ហើយនេះគ្រាន់តែជាការឌឺពីតម្លៃប៉ុណ្ណោះ។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ! 

ដោយ​ ៖ Redmond Pie
អត្ថបទទាក់ទង