Huawei ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ជា​សមាជិក​ផ្លូវ​​ការ​នៅ​លើ​វេបសាយ SD Association វិញ​ហើយ​
ដោយ​ ៖ Panhabot | 7 ខែមុន SHARE

 

ប្រហែលពីរសប្តាហ៍មុននេះ សំពាធពីសហរដ្ឋអាមេរិច បានធ្វើអោយ SD Association សម្រេចដកនូវការ ទទួលស្គាល់របស់ខ្លួនពី Huawei ក្នុងការតម្លើងប្រើនូវប្រភេទ Micro SD និង SD Card ជាផ្លូវការ ។ តែពេលនេះពួកគេបាន សម្រេចទទួលយក Huawei និង ផ្តល់សិទ្ធិដែលពួកគេដកហូតនោះ ត្រឡប់មក វិញរួចរាល់ហើយ។

 

 

 

SD Association ទើបតែដាក់បញ្ចូល Huawei ទៅក្នុងសមាជិករបស់ខ្លួន វិញបន្ទាប់ពីពួកគេ បានដក សិទ្ធិនិង ការទទួលស្គាល់កាលពី សប្តាហ៍មុនរួចមកនោះ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សរបស់ចិននៅមិនទាន់ ថ្លែងនិងចេញជាពត៌មានអំពី រឿងនេះនៅឡើយទេ។ ប៉ុន្តែសម្រាប់គេហៈទំព័រ ផ្លូវការរបស់ SD Association បានដាក់បញ្ចូលឈ្មោះក្រុមហ៊ុននេះ ទៅក្នុងតារាងសមាជិក របស់ពួកគេ រួចរាល់ហើយ ដែលលោកអ្នកអាចបញ្ជាក់ ដោយចុចត្រង់នេះ ។ ត្បិតថាពេលនេះយើង នៅមិនទាន់ ច្បាស់ពីមូលហេតុក្តីប៉ុន្តែ ពត៌មាននេះគឺជាដំណឺងល្អ មួយផងដែរសម្រាប់ អ្នកគាំទ្ររបស់ Huawei ខណៈ ដែលប្រភេទរន្ធបន្ថែម អង្គចង់ចាំតម្លៃថោកបាន ត្រឡប់មកវិញនិង អាចប្រើប្រាស់បានធម្មតា។ 

 

 

ដូច្នេះនៅទីបំផុត Huawei បានត្រឡប់មកជាសមាជិក SD Association វិញមានន័យថាពេលនេះ ពួកគេអាចបន្តផលិត ប្រើប្រាស់នូវរន្ធបន្ថែម SD Card និង Micro SD Card បានធម្មតាវិញហើយ។

ដោយ​ ៖ Android Authority
អត្ថបទទាក់ទង