Samsung បាន​បង្កើត​ប្រព័ន្ធ AI ដែល​អាច​បំលែង​រូប​ភាព ឲ្យ​ចេញ​ជា​វីដេអូ​មាន​ចលនា​បាន!​
ដោយ​ ៖ Hong | 8 ខែមុន SHARE

 

នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រើប្រាស់ប្រព័ន្ធ AI (Artificial Intelligence) ហើយនិងប្រព័ន្ធកុំព្យូទ័រ Machine Learning ដើម្បីបង្កើតចេញនូវ កម្មវិធីដ៏ប្លែកអស្ចារ្យ ហើយក៏គួរឲ្យខ្លាចមួយ ដោយគ្រាន់តែត្រូវការ រូបថតរបស់លោកអ្នក មួយសន្លឹកតែប៉ុណ្ណោះ ក៏អាចបង្កើតចេញជា វីដេអូដែលមានចលនា និយាយដូចពិតៗអញ្ចឹងដែរ។ ទោះបីជាយ៉ាងណា បច្ចេកវិទ្យាចុងក្រោយ ពីក្រុមហ៊ុន Samsung ថ្មីមួយនេះ គឺហាក់បីដូចជា នៅមិនទាន់សម្រេច ជាផ្លូវការនៅឡើយ ដោយស្ថិតនៅក្នុង ដំណាក់កាលស្រាវជ្រាវ បន្ថែមទៀតផងដែរ ក៏ប៉ុន្ដែនាពេលអនាគតខាងមុខ ការបង្កើតវីដេអូក្លែងក្លាយ អំពីមនុស្យណាម្នាក់ ប្រាកដជាអាចមាន ភាពងាយស្រួល ជាក់ជាមិនខាន។

 

 

ចំណែកឯបច្ចេកវិទ្យាថ្មីនេះ គឺត្រូវបានចេញមកពី មន្ទីរពិសោធន៍ផ្នែកខាង AI របស់ក្រុមហ៊ុន Samsung ក្នុងប្រទេសរុស្ស៊ី និងបានប្រកាសឲ្យដឹងថា ដោយគ្រាន់តែសិក្សា អំពីចលនាផ្ទៃមុខរបស់អ្នក ឬរូបគំនូរក៏បាន ហើយប្រើប្រាស់ទិន្នន័យ ដែលទទួលបានទាំងនោះ ដើម្បីបង្កើតចេញជា វីដេអូបង្ហាញអំពីចលនា ឬការនិយាយផ្សេងៗ ដូចជាពិតៗផងដែរ។ បច្ចេកវិទ្យាប្រព័ន្ធ AI ជំនាន់ថ្មីមួយនេះ គឺត្រូវការតែរូបភាព មួយសន្លឹកប៉ុណ្ណោះ ដើម្បីបង្កើតចេញជាវីដេអូ ដែលមានភាពរស់រវើក ដូចជាពិតៗអញ្ចឹង ដែលធ្វើឲ្យបច្ចេកវិទ្យានេះ កាន់តែគួរឲ្យចាប់អារម្មណ៍ ប៉ុន្ដែមុខងារបែបនេះ ក៏អាចត្រូវបានគេយកទៅ ប្រើប្រាស់ក្នុងរឿងអ្វីមួយ ដែលផ្ដល់ភាពគ្រោះថ្នាក់ ដល់អ្នកដទៃថែមទៀតផង។

 

 

អ្វីដែលគួរឲ្យត្រូវចំណាំ នោះគឺថាបច្ចេកវិទ្យា AI ជំនាន់ថ្មីមួយនេះ មិនអាចបង្កើតសម្លេង បាននៅឡើយទេ ប៉ុន្តែសម្រាប់បច្ចេកវិទ្យាដូចនេះ ប្រហែលជាអាចកំពុងតែ ត្រូវបានគេសិក្សាអភិវឌ្ឍន៍ ក៏អាចថាបានដែរ។ ចំពោះលទ្ធផលទាំងឡាយ ដែលទទួលបាន នាពេលបច្ចុប្បន្ននេះ ក៏ហាក់បីដូចជា មិនអាក្រក់ប៉ុន្មានដែរ ដូចជាក្នុងករណីភាគច្រើន យើងនឹងអាចធ្វើ ពិនិត្យមើលដឹងឡើយ ថាតើវីដេអូទាំងអស់នោះ ជាលក្ខណៈក្លែងក្លាយ ឬក៏ពិតប្រាកដមែន។ ឧទាហរណ៍ដូចជា រូបគំនូរដ៏ល្បីល្បាញ Mona Lisa គឺទទួលបានលទ្ធផល ដ៏ល្អបំផុតលើសគេ ដោយក្រុមអ្នកស្រាវជ្រាវ អាចធ្វើឲ្យលោកស្រី បញ្ចេញចលនាផ្ទៃមុខ ដូចជាពិតៗនៅខាងក្រោយ ថែមទៀតផង។

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញអំពីបច្ចេកវិទ្យា AI ប្រភេទថ្មីមួយពីក្រុមហ៊ុន Samsung៖

 

 

សរុបមក នាពេលបច្ចុប្បន្ននេះ គឺនៅមិនទាន់បាន ដឹងច្បាស់នៅឡើយទេ ថាតើក្រុមហ៊ុន Samsung នឹងមានគម្រោងយក បច្ចេកវិទ្យាប្រព័ន្ធ AI ជំនាន់ថ្មីមួយនេះ ទៅប្រើប្រាស់លើអ្វីនោះឡើយ ដូច្ចេះហើយមានតែ រង់ចាំតាមដានទាំងអស់គ្នា នៅពេលមានពត៌មាន ទាក់ទងចេញផ្សាយ នាពេលខាងមុខៗទៀត។

 

ដោយ​ ៖ BGR
អត្ថបទទាក់ទង