សំពាធពី​អាមេរិច​ធ្វើឱ្យ Huawei នឹង​បាត់​បង់​សិទ្ធិ​ក្នុង​ការ​បំពាក់​រន្ធ MicroSD និង SD Card ហើយ​
ដោយ​ ៖ Panhabot | 7 ខែមុន SHARE

 

Huawei ហាក់មិនមានការបន្ទន់ឥរិយាបថ នៅឡើយបើទោះបីជា ពួកគេបាត់បង់ការគាំទ្រផ្នែកបច្ចេកវិទ្យា ពីលោកខាងលិច ព្រមជាការបាត់បង់ចំណែកទីផ្សារ យ៉ាង​ណា​ក្តី។ Google, ARM, Intel, Qualcomm និង Broadcom សុទ្ធតែជាក្រុមហ៊ុនដៃគូ សហការដ៏សំខាន់ជាមួយ នឹង Huawei ហើយពេលនេះពួកគេ បានបញ្ចប់ការគាំទ្ររបស់ ពួកគេ ហើយវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ Huawei ។ 

 

 

កាន់តែយ៉ាប់ទៀតនោះ SD Association ក៏បានដកយកនូវវិញ្ញាបនបត្រ លើការបំពាក់ និង តម្លើងរន្ធបន្ថែមអង្គចងចាំ របស់ខ្លួននៅលើផលិតផល របស់ក្រុមហ៊ុន Huawei តាមការដាក់ចេញនូវការហាមឃាត់ ពីរដ្ឋាភិបាលលោក Trump រួចរាល់ហើយ។ យើងបានដឹងរួចមកហើយថា មុននេះប្រព័ន្ធប្រតិបត្តិការ Android របស់ Google ត្រូវបានបញ្ឈប់ការគាំទ្រ អោយដល់ក្រុមហ៊ុនខាងលើ ពួកគេអាចរកប្រព័ន្ធប្រតិបត្តិការ មកជំនួសប៉ុន្តែសម្រាប់ ការបាត់បង់សិទ្ធិនៃការ បំពាក់រន្ធ MicroSD និង SD Card វាពិតជាការគម្រាមធ្ងន់ធ្ងរជាងមុនទៅទៀត។ ព្រោះថាចាប់ពីពេលនេះទៅ ផលិតផល Huawei នឹងពុំមានការទទួលស្គាល់ត្រឹមត្រូវក្នុងការតម្លើង និង បំពាក់នូវរន្ធបន្ថែម អង្គចងចាំពីរប្រភេទ នោះឡើយ ហើយបើពួកគេបំពាក់ គឺជាការខុសច្បាប់។ ការពិតណាស់ក្រុមហ៊ុន Huawei មាន Nano Memory Card ប៉ុន្តែវានៅមិនទាន់មានការប្រើប្រាស់ បានទូលំទូលាយនៅឡើយទេ ពិសេសប្រភេទ NM Card នេះមានប្រើតែលើម៉ូឌែល កំពូលទេព្រោះវាមានតម្លៃខ្ពស់។ កាន់តែសំខាន់នោះ រាល់បច្ចេកវិទ្យាទាំងអស់ ដែលចរាចរណ៍ និង ប្រើប្រាស់បានសុទ្ធសឹង មានការទទួលស្គាល់ ពីស្ថាប័នធំៗហើយបើ Nano Memory Card ត្រូវគេធ្វើស៊ីដែរនោះអញ្ចឹង វាកាន់តែយ៉ាប់មែនទែន។ គួរបញ្ជាក់ផងដែរថា ស្របគ្នានេះក្រុមហ៊ុន Wi-Fi Alliance ដែលជាអ្នកបញ្ជាក់ពី ការទទួលស្គាល់នូវបម្រើបម្រាស់ Wi-Fi ក៏បញ្ចប់ប្រតិបត្តិការ ពួកគេជាមួយនឹង Huawei ដូចគ្នាដែរ។

 

 

សរុបមកពេលនេះ ផលិតផលនានាដូចជា ស្មាតហ្វូន ថេប្លេត កុំព្យូទ័រយួរដៃ និងផលិតផលនានា របស់ Huawei ដែលមានត្រូវការប្រើ MicroSD និង SD Card នឹងពុំមានការ ទទួលស្គាល់ស្តង់ដានោះឡើយ។ នេះជាការបន្តគាប់សង្កត់ថ្មីមួយទៀត ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាំមើល សង្គ្រាមនេះនឹងបន្តដល់ ចំណុចក្តៅប៉ុណ្ណា ខណៈដែលវាជះឥទ្ធិពលដល់ ទាំងសហរដ្ឋអាមេរិច និង ចិនដូចគ្នានោះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង