ផ្កាយ​រណប​ចំនួន 60 គ្រឿង ត្រូវ​បាន​បង្ហោះ​ទៅ​លើ​លំហ​អាកាស​ដោយ SpaceX សម្រាប់​ចែក​ចាយ​សេវា​អ៊ីន​ធើ​ណេត!​
ដោយ​ ៖ Hong | 8 ខែមុន SHARE

 

បន្ទាប់ពីការប៉ុនប៉ង ចាប់ផ្តើមបង្ហោះឡើងទៅកាន់លំហ កាលពីសប្តាហ៍មុន ទីបំផុតយានអាវកាស ដំបូងបង្អស់របស់ក្រុមហ៊ុន SpaceX ដែលមានផ្ទុកនូវ ផ្កាយរណបឈ្មោះថា Starlink ចំនួនសរុបដល់ទៅ 60 គ្រឿង ត្រូវបានហោះចេញពីតំបន់ Cape Canaveral (រដ្ឋផ្លរីដា, សហរដ្ឋអាមេរិក) ទៅកាន់ទីលំហ បានដោយជោគជ័យហើយ។ ដោយឡែក ត្រឹមតែរយៈពេល 1 ម៉ោងនិង 2 នាទី បន្ទាប់ពីបង្ហោះចេញពីដី ផ្កាយរណបទាំងអស់នោះ ត្រូវបានចាប់ផ្ដើម ហោះឆ្ពោះទៅកាន់ កន្លែងប្រតិបត្តិការ របស់ពួកគេ ដែលមានកំពស់ត្រឹម 550 គីឡូម៉ែត្រ ពីភពផែនដីផងដែរ។

ចំណែកឯគ្រឿងបរិក្ខារ ដែលមានភ្ជាប់ជាមួយ ផ្កាយរណបនីមួយៗនោះ គឺមានទម្ងន់ដល់ទៅ 227 គីឡូក្រាម ដោយប្រើប្រាស់ឧបករណ៍ រុញច្រានពិសេស និងអាចទាញយក ថាមពល ពីពន្លឺព្រះអាទិត្យបាន ដើម្បីបង្កើតឡើងនូវ បណ្តាញប្រព័ន្ធ Network សម្រាប់ចែកចាយអ៊ីនធឺណែត នៅកាន់ទូទាំងពិភពលោក ថែមទៀតផង។ ក្រៅពីនេះ ក្រុមហ៊ុន SpeaceX ក៏មានគម្រោងសហការគ្នា ជាមួយនឹងភ្នាក់ងារ FCC ដោយមានបំណងចង់ បង្ហោះផ្កាយរណប Starlink ទៅកាន់ទីលំហ ឲ្យបានចំនួនប្រហែល 12,000 គ្រឿង ក្នុងពាក់កណ្ដាលឆ្នាំ 2020 ខាងមុខនេះ ដើម្បីផ្តល់ជូននូវ ការតភ្ជាប់អ៊ីនធឺណែត ដែលមានសមត្ថភាព បញ្ចេញលឿនរហូតដល់ 1 Gbps សូម្បីតែនៅក្នុង តំបន់ជនបទក៏ដោយ។ 

 

***សូមទស្សនាវីដេអូខាងមុខ ដែលបង្ហាញអំពីសកម្មភាព បង្ហោះយន្ដអាវកាសរបស់ SpaceX នាពេលថ្មីៗនេះ៖

 

 

សរុបមក ដោយគ្រាន់តែ រយៈពេលជាងមួយម៉ោង បន្ទាប់ពីបានបញ្ជូន យានអាវកាស Falcon 9 ទៅកាន់ទីលំហ ហើយក្រុមហ៊ុន SpaceX ក៏ទទួលបានភាពជោគជ័យ ក្នុងការដំឡើងផ្កាយរណប ចែកចាយអ៊ីនធឺណែត Starlink ទាំងចំនួន 60 គ្រឿងនោះ ដោយត្រូវបានរំពឹងទុកថា នឹងផ្ដល់ជូនសេវាកម្ម តភ្ជាប់អ៊ីនធឺណែត ទៅឲ្យអតិថិជនសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗ ខាងមុខនេះ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង