ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ Samsung Drum ទ្វារ​ចំ​ហៀង ជា​ជម្រើស​ទំនើប និង​ស័ក្តិ​សម សម្រាប់​គ្រួសារ​សម័យ​ថ្មី!​
ដោយ​ ៖ Rith | 1 ឆ្នាំមុន SHARE

 

ហេតុអ្វីអ្នកត្រូវទ្រាំលំបាកបោកគក់ដោយដៃទៀត? ប្រាកដណាស់លោកអ្នកពិតជាមិនចង់នោះទេព្រោះវាពិបាកត្រូវប្រើកម្លាំងច្រើន ចុករោយខ្នង ដៃ ចង្កេះ និងខាតពេលវេលាទៀត! បើចង់ទិញម៉ាស៊ីនបោកសម្លៀកបំពាក់ ក៏មិនដឹងថាទិញម៉ាកអ្វីដែលល្អ ទំនើប បោកទៅបានស្អាត ងាយស្រួលប្រើ និងស៊ីភ្លើងតិចមែនទេ?

 

 

អ៊ីចឹងពេលនេះសូមណែនាំ នូវម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Drum ដែលល្អ ទំនើបទាន់សម័យ និងសន្សំសំចៃបំផុតជូនលោកអ្នក! ចង់ដឹងច្បាស់ថាតើហេតុអ្វីបានជា Samsung Drum ជាជម្រើសដ៏ល្អនោះ សូមមកមើលលក្ខណៈសម្បត្តិ និងមុខងារអស្ចារ្យជាមួយគ្នា!

 

 

1.    Steam Cycle New Function

 

ជាបច្ចេកវិទ្យាថ្មីមួយដែលមាន 2 មុខងារ គឺ Bedding និង Baby Care ។ Steam Cycle គឺជាការបោកគក់ដោយ ប្រើចំហាយទឹកក្តៅមានប្រសិទ្ធិភាពខ្ពស់ ក្នុងការសម្លាប់មេរោគដូចជា បាក់តេរី មេរោគផ្សិត និងសារធាតុដែលធ្វើ ឱ្យអាឡែកហ្ស៊ីផ្សេងៗបានរហូតដល់ 99.9% ! មុខងារមួយនេះគឺល្អណាស់ សម្រាប់អ្នកម្តាយដែលមានបុត្រធីតាតូចៗ ព្រោះថាក្មេងតូចៗ មានស្បែកខ្ចីងាយនឹងប្រតិកម្ម នៅពេលដែលសម្លៀកបំពាក់បោកមិនបានស្អាតល្អ។

 

 

2.    ទ្វារបន្ថែម AddWash

 

ជាបច្ចេកវិទ្យាមួយដែលមានតួនាទី ក្នុងការបន្ថែមសម្លៀកបំពាក់ ដែលលោកអ្នកភ្លេច ឬក៏ចង់ថែមនៅចន្លោះប្រតិបត្តិការ ណាមួយពេលម៉ាស៊ីនកំពុងដំណើរការ។

 

 

3.    បច្ចេកវិទ្យា Eco bubble

 

ជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូ និងទឹកឱ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើង ដោយបច្ចេកវិទ្យា Eco bubble នេះរួមបញ្ចូលគ្នារវាងកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូដែលអាច ជ្រាបចូលទៅក្នុងសាច់ក្រណាត់ បានយ៉ាងលឿនជាងទឹកសាប៊ូ ធម្មតារហូតដល់ទៅ 40 ដង បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ។ ដូច្នេះវាធ្វើឱ្យសម្លៀកបំពាក់ បោកបានស្អាត និងមិនមានកំណកសាប៊ូឡើយ។ ជាពិសេសបច្ចេកវិទ្យានេះ ក៏អាចជួយការពារសម្លៀកបំពាក់ លោកអ្នកមិនឱ្យឆ្លកពណ៌ ដែលជាហេតុធ្វើឱ្យសម្លៀកបំពាក់ឆាប់ចាស់ និងផុយងាយរហែក!

 



4.    Digital Inverter (អ្នកជំនាញខាងសន្សំសំចៃអគ្គិសនីបំផុត)

 

ចាប់ពីពេលនេះទៅលោកអ្នក មិនបាច់បារម្ភចំពោះការចំណាយ លើការប្រើប្រាស់អគ្គិសនីទៀតឡើយ! ពីព្រោះបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃជូន លោកអ្នកបានខ្ពស់បំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់ប្រើប្រាស់បានយូរអង្វែងផងដែរ។ ជាពិសេសក្រុមហ៊ុន សាមសុង ធានាលើ Digital Inverter Motor រហូតដល់ទៅរយៈពេល 11 ឆ្នាំ ឯណោះ!

 

 

ដូច្នេះបើលោកអ្នកស្រឡាញ់សុខភាព គិតដល់ពេលវេលាជាចម្បង និងដើម្បីការបោកគក់កាន់តែទំនើប និងងាយស្រួលនោះ សូមជឿជាក់លើម៉ាស៊ីន បោកសម្លៀកបំពាក់ម៉ាក Samsung Drum នេះចុះពិតជាមិនខកបំណងឡើយ! សូមអញ្ជើញទៅទស្សនា ដោយផ្ទាល់នៅតាម បណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិត លោកអ្នកបំផុត ឬទំនាក់ទំនងតាម រយៈលេខ៖ 1800-203232 ។

 

 

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង