vivo Y15 មាន​បំពាក់​នូវ​កាមេរ៉ា​ចំនួន 3 គ្រាប់ នឹង​បង្ហាញ​ខ្លួន​ឆាប់​ៗ​នេះ!​
ដោយ​ ៖ Hong | 1 ឆ្នាំមុន SHARE

 

កាលពីពេលថ្មីៗនេះ vivo បានប្រកាសចេញ ស្មាតហ្វូនម៉ូឌែល vivo Y17 សម្រាប់ដាក់លក់ ក្នុងទីផ្សារប្រទេសឥណ្ឌា ដោយកាលពីមុនពេល ដាក់បង្ហាញជាផ្លូវការ ស្មាតហ្វូនថ្មីមួយនេះ ត្រូវបានរបាយការណ៍ លេចធ្លាយយល់ច្រឡំថា មានឈ្មោះ vivo Y5 ថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ស្មាតហ្វូនម៉ូឌែល vivo Y17 ថ្មីមួយនេះ ប្រកាសចេញលក់ មិនបានយូរប៉ុន្មានផង ឥឡូវលេចលឺថា vivo កំពុងមានគម្រោងនាំយក ស្មាតហ្វូនកម្រិតមធ្យម ស៊េរីថ្មី ផ្សេងមួយទៀត ដែលមានឈ្មោះថា vivo Y15 នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។ 

លក្ខណៈសម្បត្តិនៃស្មាតហ្វូនម៉ូឌែល vivo Y15 គឺហាក់បីដូចជា នៅស្ថិតក្នុងការ បិទបាំងនៅឡើយទេ ក៏ប៉ុន្ដែវាត្រូវបាន គេរំពឹងទុកថា នឹងមានភ្ជាប់មកជាមួយ សេនស័រកាម៉េរាចំនួន 3 គ្រាប់ នៅផ្នែកខាងក្រោយ ហើយព្រមទាំងមាន អេក្រង់ម៉ូតថ្ងាសឆក បែបដំណក់ទឹកធ្លាក់ ថែមទៀតផង។ ខណៈពេលដែល ស្មាតហ្វូនម៉ូឌែល vivo Y17 ត្រូវបានដាក់លក់ ក្នុងតម្លៃត្រឹម $257 ដុល្លារអាមេរិក នៅលើទីផ្សារឥណ្ឌា អញ្ចឹងស្មាតហ្វូនម៉ូឌែល vivo Y15 គឺត្រូវបានគេរំពឹងទុកថា នឹងអាចមានតម្លៃចន្លោះពី $142 ដុល្លារអាមេរិក ដល់ត្រឹម $214 ដុល្លារអាមេរិក។ ប្រសិនបើយោងទៅតាមឈ្មោះ នោះយើងអាចប៉ាន់ស្មានបានថា ស្មាតហ្វូនម៉ូឌែល vivo Y15 គឺប្រហែលជាស៊េរីប្អូន ឬជំនាន់ទាបមួយទៀត បន្ទាប់ពីស្មាតហ្វូនម៉ូឌែល vivo Y17 ផងដែរ។

សរុបមក គួរឲ្យសោកស្ដាយដែរ ដោយក្នុងពេលបច្ចុប្បន្ននេះ គឺនៅមិនទាន់មាន ពត៌មានលេចធ្លាយ ទាក់ទងទៅនឹងឈ្មោះបន្ទះឈីប, ទំហំថាមពលថ្ម និងលក្ខណៈពិសេសផ្សេងៗទៀត របស់ vivo Y15 ស៊េរីថ្មីនេះ នៅឡើយទេ ដោយគ្រាន់តែដឹងថា vivo បានត្រៀមប្រកាសចេញ ជាផ្លូវការរួចជាស្រេច នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង