អស់​សំណើច​ដែរ ពេល​ឃើញរឿង Game of Thrones រដូវ​កាល​ទី 8 ថត​ជាប់​កែវ​កាហ្វេ Starbucks​
ដោយ​ ៖ Ti | 1 ឆ្នាំមុន SHARE

 

ខ្សែភាពយន្តភាគដ៏ល្បីល្បាញ Game of Thrones បានវិលត្រឡប់ចូលមកបម្រើ ទស្សនីយភាពមហាជនទូទាំងពិភពលោក ម្ដងទៀតហើយ កាលពីថ្ងៃទី 14 ខែមេសាកន្លងទៅ ហើយវានៅតែបន្តទទួលបាន ការគាំទ្រខ្លាំង ពីសំណាក់អ្នកគាំទ្រ។ ជុំវិញការចាក់បញ្ចាំង ខ្សែភាពយន្តមួយនេះ ព័ត៌មានបានកក្រើក និងហួសចិត្ត ធ្វើឲ្យមនុស្សជាច្រើន អស់សំណើចយ៉ាងខ្លាំង នៅពេលដែលឈុតមួយ ដែលស្ថិតនៅក្នុងភាគទី 4 វគ្គ “The Last of the Starks” នៃរដូវកាលទី 8 បានថត ជាប់កែវកាហ្វេ Starbucks ដោយមិនដឹងខ្លួន ហើយត្រូវបានអ្នកគាំទ្រ មើលឃើញ ហើយចែកចាយជាបន្តបន្ទាប់ ពាសពេញអ៊ីនធឺណិត កាលពីពេលថ្មីៗកន្លងទៅនេះ។

ជុំវិញការភ្លាត់ស្នៀតក្នុងខ្សែភាពយន្តដ៏ល្បីល្បាញមួយនេះ លោក Bernie Caulfield ជាអ្នកផលិតខ្សែភាពយន្តនេះ បាននិយាយសុំទោស ជាសាធរណៈទៅកាន់ សំណាក់អ្នកគាំទ្រ “We’re Sorry” នៅក្នុងកិច្ចសំភាសន៍ ជាមួយនឹងវិទ្យុ WNYC សប្ដាហ៍នេះ ដោយសារតែបញ្ហា ចន្លោះប្រហោង បានកើតឡើង និងធ្វើឲ្យមានការរិះគន់ ពីសំណាក់អ្នកទស្សនា។ 

ចំនែកក្រុមហ៊ុនកាហ្វេ Starbucks ឯណោះវិញ ក៏បានបង្ហោះសារខ្លីមួយ តាមរយៈគណនី Twitter របស់ខ្លួនថា TBH We’re surprised she didn’t order a Dragon Drink កាលពីម្សិលមិញនេះ ទៀតផង ធ្វើឲ្យមានការនិយាយតៗគ្នាជាច្រើន។ នេះគឺជាកំហុស ដែលមិនគួរកើតមានឡើងនោះទេ តែវាអាចមកពី បញ្ហាបច្ចេកទេស ដែលមិនបានពិនិត្យ មើលដិតដល់ ទើបបង្កឲ្យកើតមានបញ្ហា ដូចជាធ្វើការផ្សព្វផ្សាយឲ្យកាហ្វេ Starbucks នេះកើតមានឡើង។ សង្ឃឹមថាវគ្គក្រោយៗទៀត នឹងពុំលេចចេញចន្លោះប្រហោងនេះ តទៅទៀតចុះ! តែយ៉ាងណាក៏ដោយ គេបានធ្វើការលុបចេញវិញហើយ នូវកែវកាហ្វេ Starbucks ដែលកំពុងតែល្បីនេះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង