អតីត​តារា YouTube ម្នាក់ ត្រូវ​ជាប់​ពន្ធនាគារ 10 ឆ្នាំ ដោយសារ​លួង​លោម​អោយ​​អនីតិជន​ថត​​វីដេអូ​​អាស​អាភាស​
ដោយ​ ៖ Ti | 1 ឆ្នាំមុន SHARE

 

YouTuber ម្នាក់ ដែលមានភាពល្បីល្បាញគួរសម បានជួបគ្រោះធំ និងមិនអាចរត់គេច ពីសំណាញ់ច្បាប់បាន ក្រោយពីមានសេចក្ដី រាយការណ៍មួយចំនួន ពីក្មេងស្រីៗវ័យក្មេង កំឡុងឆ្នាំ 2015 កន្លងទៅ ដែលអះអាងថា លោក Austin Jones ជាអ្នកចម្រៀងបែប Cover តន្ត្រីល្បីៗ នៅលើបណ្ដាញសង្គមវីដេអូ YouTube មានអ្នកគាំទ្រច្រើន គួរសមនោះ បានបង្ខំឲ្យស្រីៗ វ័យក្មេងទាំងនោះ ថតវីដេអូអាក្រាតឲ្យខ្លួន។ សម្រាប់ប្រិយមិត្ត ដែលចង់ដឹងថា Austin Jones ច្រៀងពិរោះ ឬមានវីដេអូអ្វីប្លែក អាចចូលទៅកាន់ YouTube ហើយវាយឈ្មោះ ទណ្ឌិតនោះបាន។

ងាកមកសាច់រឿងដែលអតីត YouTuber នេះវិញ ឃើញថា រូបគាត់ត្រូវបានប៉ូលីស ចាប់ខ្លួនតាមដីការតុលាការ នៅក្នុងឆ្នាំ 2017 កន្លងទៅ ហើយ Austin ក៏បានឆ្លើយ ចម្លើយសារភាព ដើម្បីទទួលបានការសម្រាលទោស ពីតុលាការផងដែរថា ខ្លួនពិតជាបានលួងលោម និងផ្ដល់កម្លាំងចិត្ត ទៅដល់ក្មេងស្រីចំនួន 6 នាក់ ឲ្យពួកគេថត វីដេអូអាសអាភាស អាក្រាតកាយ (Porn) រួចផ្ញើមកឲ្យខ្លួន ដើម្បីយកទៅផលិត ជាវីដេអូ 18+ ដែលបង្ហាញគេឲ្យដឹងថា ពួកគេទាំងនោះ ជាអ្នកគាំទ្រ របស់ខ្លួនផ្កាប់មុខ។ ក្រៅពីការជម្រុញ ឲ្យថតវីដេអូ ដើម្បីឲ្យខ្លួនយកទៅប្រើប្រាស់ ក្នុងវីដេអូហើយ Austin ក៏បោកប្រើ នារីវ័យក្មេងទាំងនោះទៀតថា វាគឺជាឱកាស ដើម្បីក្លាយខ្លួន ទៅជាតារាម៉ូឌែល នេះបើយោងតាម ស្ថាប័នយុត្តិធម៌របស់អាមេរិក។

ជាលទ្ធផលចៅក្រមបានសម្រេចកាត់សេចក្ដី ដោយប្រកាសឲ្យលោក Austin Jones ជាប់ពន្ធនាគាររហូតដល់ទៅ 10 ឆ្នាំ ជុំវិញបញ្ហា ដូចបានរៀបរាប់ខាងលើ។ ការកាត់ទោសនេះ ក៏បង្ហាញទៅដល់ YouTuber ក៏ដូចជាតារាងចម្រៀង អ្នកផលិត វីដេអូនានា នៅលើបណ្ដាញសង្គម YouTube ឲ្យជ្រាបជាដំណឹង ក៏ដូចជាព្រមាន កុំឲ្យព្យាយាម ធ្វើតាមគម្រូ Austin Jones មួយនេះទៀត បើមិនចង់ដើរផ្លូវមួយនេះ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង