Audi R8 ប្រភេទ Decennium Edition ចេញថ្មីក្នុង​ឱកាស​គំរប់​ខួប 10 ឆ្នាំ​នៃ​ម៉ាស៊ីន V10​
ដោយ​ ៖ Ti | 10 ខែមុន SHARE

 

ក្រុមហ៊ុន Audi ទើបតែប្រកាសចេញជាផ្លូវការនូវរថយន្តត្រកូល R ដែលមានវត្តមាន និងបានដេញស៊េរីឡើងជំនាន់ អស់ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​នូវប្រភេទ Edition ពិសេស ជាមួយនឹងរូបរាងកាច កម្លាំងខ្លាំង មានភាពប្រណិត និងខុសប្លែកពីពពួក R8 ធម្មតា ដោយ R8 មួយនេះគឺជាប្រភេទ Decennium Edition ដោយពាក្យ Decennium នេះ គឺជាពាក្យពីភាសា Latin មានន័យថាទស្សវត្ស (10 ឆ្នាំ) ដែលនឹងត្រៀមចេញលក់ក្នុងឆ្នាំ 2019 ក្នុងចំនួនត្រឹមតែ 222 គ្រឿងប៉ុណ្ណោះ។

R8 Decennium Edition បង្កើតឡើងសម្រាប់គម្រប់ខួបលើទី 10 ឆ្នាំ នៃម៉ាស៊ីន V10 របស់ Audi ហើយម៉ូឌែល R8 គឺជារថយន្ត​មាន​ម៉ាស៊ីន 10 ដែលទទួលបានជោគជ័យរបស់ខ្លួន ហើយក៏ជារថយន្តស្ព័រទំនើប អាចបើកបរបានក្នុងល្បឿនលឿនផងដែរ។ ក្នុង​នោះ R8 Decennium Edition មានពណ៌ពិសេស ដែលលេងស្ទាយបែបស្រអាប់ពណ៌ប្រផេះ តែបើមិនពេញចិត្តជាមួយពណ៌នេះទេ អតិថិជនរបស់ Audi បើកសិទ្ធិឲ្យជ្រើសរើសពណ៌ទៅតាមការស្រលាញ់របស់ខ្លួនដូចជា ខ្មៅ ខៀវ ប្រផេះ ទឹកប្រាក់ ជាអាទិ៍ ដោយ​ភ្ជាប់​ម​កជាមួយយ៉ាន់កង់ទំហំ 20 អ៊ីញ ពណ៌ទង់ដែង។ ផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ក៏បានរំលេចជាមួយនឹងសារធាតុ Carbon ដើម្បីធានាទៅដល់គុណភាព និងប្រណិតភាពរបស់រថយន្តមួយនេះ អមជាមួយពូកស្បែក កៅអីចុច កញ្ចក់ចុច កុងទ័រអេឡិចត្រូនិច ប្រព័ន្ធបើកបរបែបសន្សំសំចៃ បែប Sport អាស្រ័យទៅលើការចង់បានរបស់ម្ចាស់រថយន្តផ្ទាល់។

សម្រាប់កម្លាំងម៉ាស៊ីនវិញ រថយន្តប្រភេទ Edition ពិសេសមួយនេះប្រើប្រាស់ម៉ាស៊ីនពពួក FSI 5.2 Turbo Charged ជាន់​ភ្លាម​ស្ទុះ​ភ្លែត ទោះកំពុងបើកបរល្បឿនលឿនក៏ដោយ វាមានម៉ាស៊ីនសរុបទាំងអស់ 10 មាន 620 កម្លាំងសេះ ជាមួយ​ល្បឿន​រង្វិល​ជុំ 427.8 lb-ft ដែល Audi ផ្ទាល់អះអាងថា វាអាចរត់ពី 0KM/h ទៅ 100KM/h ដោយចំនាយពេលត្រឹម 3.1 វិនាទីប៉ុណ្ណោះ ជាមួយ​ល្បឿន​បើក​បានលឿនបំផុតដល់ 331KM/h។ Audi R8 Decennium Edition នឹងចេញលក់ក្នុងប្រទេសអាឡឺម៉ង់នាឆ្នាំនេះ ក្នុងតម្លៃ EUR  222.000 ឬស្មើនឹង USD 251,836 ដែលមានពីរជម្រើសគឺបើកដំបូលបាន និងបិទដំបូង ជាមួយតម្លៃខុសគ្នាបន្តិចបន្តួច។ យ៉ាងណា​ក៏​ដោយ រថយន្តនេះត្រូវបានរំពឹងទុកថា នឹងលក់ដាច់បានរហ័ស ព្រោះវាមានលក្ខណៈពិសេសប្លែក ថែមទាំងបើកសិទ្ធិឲ្យអតិថិជន​ធ្វើការកំណត់ពណ៌តាមការចង់បាន នូវផ្នែកដែលបានបើកសិទ្ធិឲ្យថែមទៀត។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង